អភិបាលខេត្តកំពង់ចាម ត្រៀមរៀបចំចលនាប្រឡងប្រណាំង ឲ្យប្រជាពលរដ្ឋមានបន្ទប់អនាម័យគ្រប់ៗខ្នងផ្ទះ

0

កំពង់ចាម: លោក គួច ចំរើន អភិបាល នៃ គណៈ អភិបាល ខេត្ត កំពង់ចាម បាន ថ្លែង ថា បន្ទាប់ ពី ជោគជ័យនូវចលនាប្រលងប្រណាំងឃុំសង្កាត់ បម្រើសេវាល្អ ដោយតម្រូវ ឲ្យ មេឃុំ-ចៅសង្កាត់ ស្មៀន និងនគរបាលប៉ុស្តិ៍ ចុះធ្វើសំបុត្រកំណើត សំបុត្រអាពាណ៍ពិពាហ៍ សំបុត្រមរណភាព និងការងារអត្តសញ្ញាណកម្ម ឲ្យ ដល់ខ្នងផ្ទះ រោងបុណ្យ រោងការ បានផ្ដល់ សេវាជូនប្រជា ពលរដ្ឋ រួច មក យេីង នឹងរៀបចំផែនការ ថ្មី ១ទៀត គឺដាក់ចេញនូវចលនាប្រឡងប្រណាំង ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ ទូទាំងខេត្តកំពង់ចាម មានបន្ទប់អនាម័យ ប្រើប្រាស់គ្រប់ៗខ្នងផ្ទះ។ ការ ថ្លែង យ៉ាង ដូច្នេះ ក្នុង ពិធី ប្រកាស តែងតាំង លោក យី វណ្ណ: អភិបាលស្រុកកោះសូទិន ជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជន កម្ពុជា ស្រុកកោះសូទិន ក្រោម អធិបតីភាព លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ព្រមទាំង មាន ការ អញ្ជើញ ចូល រួម ពី ថ្នាក់ដឹកនាំ ជាច្រើនរូបទៀត ។
ថ្លែង ក្នុង ពិធី នោះ ដែរ លោក អភិបាលខេត្ត បាន លើក ឡើង ថា បេីយោងតាមការជំរឿន ទូទាំងខេត្តកំពង់ចាម ទិន្នន័យ ត្រូវ បាន បង្ហាញ ថា ប្រជាពលរដ្ឋ ដែលនៅមិនទាន់មានបន្ទប់ អនាម័យ ប្រេីប្រាស់ គឺមានចំនួន ៤៦% ស្មើនិង ១០ម៉ឺនខ្នងផ្ទះ។ ដោយ ទាក់ទងនឹងបញ្ហាសុខភាព សាធារណៈ លោកអភិបាលខេត្ត បាន ថ្លែង ថា ប្រសិនបើយើងជំរុញឲ្យប្រជាពលរដ្ឋ មានបន្ទប់អនាម័យប្រើប្រាស់ គ្រប់ ៗ ខ្នងផ្ទះនោះ ពោល គឺពេលដែល ពួកគាត់ឈប់បន្ទោរបង់ ពាសវាល ពាសកាល នោះ គឺអាចជួយគាំពារសុខភាពសាធារណៈបានមួយផ្នែកធំ ដោយសារតែមិនមានមេរោគហូរចូលទៅទន្លេ ឬក៏ឆ្លងតាមប្រការផ្សេងៗផងដែរ ។ ដូច្នេះវិធីសាស្រ្តដែលអាចបង្ការទប់ស្កាត់ នូវការឆ្លងរាលដាលមេរោគ មានតែធ្វើយ៉ាងណាឲ្យពួកគាត់ មានការយល់ដឹងងាកមកប្រើប្រាស់បន្ទប់អនាម័យ ឲ្យបានគ្រប់ៗគ្នានោះទើបជាការ ល្អប្រសើរ និងធ្វើឲ្យអាយុជីវិតប្រជាពលរដ្ឋយើងរស់នៅបានយឺនយូរ។ ហេីយ ការចេញទៅបន្ទោរបង់ពាសវាល ពាសកាលនេះ ក៏ជាបច្ច័យនាំឲ្យកើតបទល្មើសផ្សេងៗផងដែរ ជា ពិសេសប្រជាពលរដ្ឋនៅតាមជនបទ។

ជាមួយគ្នានោះ លោក ខៀវ កាញារីទ្ធ ប្រធាន ក្រុម ការងារ ថ្នាក់ ជាតិ ចុះ ជួយ ស្រុក កោះសូទិន បាន ធ្វេី ការ ផ្តាំផ្ញេីរ ដល់ ប្រធាន គណបក្សប្រជាជន កម្ពុជា ស្រុកកោះសូទិន ដែល ទើប តែ ទទួលការ តែងតាំង ថ្មី សូមអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់ គណបក្ស សំដៅពង្រឹងធ្លុងសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សឲ្យកាន់តែរឹងមាំទាំងខាងនយោបាយ សតិអារម្មណ៍ និង ចាត់តាំង ដោយឈរលើគោលការណ៍ “សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ” ដើម្បីឈានឆ្ពោះ ទៅ ដណ្តើមជ័យជំនះគ្រប់ការបោះឆ្នោតជាបន្តបន្ទាប់។

សូមបញ្ជាក់ផងដែរថា បន្ទាប់ពី ពិធីប្រកាសតែងតាំងគណៈកម្មាធិការ គណបក្សប្រជាជន កម្ពុជា ស្រុកកោះសុទិន លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ក៏ បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យមើលដំណើរការសាងសង់ ជួសជុល វិទ្យាល័យ ជីហែ ផងដែរ ៕