ឯកឧត្តមប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំយុវជនគណបក្សទូទាំងខេត្តកំពត.

0

ខេត្តកំពត នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នៅស្នាក់ការគណបក្សប្រជា ជនកម្ពុជាខេត្ត ឯកឧត្តម ជាវ តាយ សមាជិកគណៈកម្មា ធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខេត្តកំពត បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំយុវជនគណបក្សទូទាំងខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត និងថ្នាក់ដឹកនាំក្រុមការងារយុវជនគណបក្សខេត្ត ស្រុក ក្រុង ឃុំសង្កាត់ក្នុងខេត្ត ប្រមាណ ៦០០នាក់។
នាឱកាសនេះដែរ ឯកឧត្តមប្រធានគណបក្សខេត្ត បានលើកឡើងអំពីសភាពការណ៍នយោបាយរីកចម្រើនថ្មីៗនៅកម្ពុជា និងបង្ហាញពីកិត្យានុភាពរបស់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ ក្រោមការដឹកនាំរបស់សម្កេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលប្រកាន់ខ្ជាប់លើគោលនយោបាយឈ្នះៗ ដោយបង្កើតឡើងនូវសុខសន្តិភាព និងការអភិវឌ្ឍទូទាំងប្រទេស។
ឯកឧត្តមប្រធានគណបក្សខេត្ត បានរំលឹកដល់ថ្នាក់ដឹកនាំយុវជនគណបក្សខេត្ត អោយយកចិត្តទុកដាក់ចំពោះប្រសាសន៍សំខាន់ៗរបស់សម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស ដើម្បីជាគន្លឹះក្នុងការអនុវត្តការងាររបស់ខ្លួនអោយទទួលបានជោគជ័យក្នុងការងារបម្រើបុព្វហេតុជូនគណបក្ស ក៏ដូចជាការបម្រើផលប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជាយើង ។
ក្នុងឱកាសនេះដែរ ឯកឧត្តម បានឧបត្ថម្ភថវិកាចំនួន ១០,៦៨០,០០០ រៀល ដល់ថ្នាក់ដឹកនាំយុវជនគណបក្សខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ ភូមិ សរុបចំនួន ៥៣៤នាក់ ។