រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៏ជនបទណែនាំអោយមន្ត្រីថ្នាក់ក្រោមចេះសាម្គីរួមគ្នាធ្វើការងារសម្រេចនៅចក្ខុវិស័យរបស់ក្រសួង

0

តាកែវ៖មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៏ជនបទប្រាប់អោយប្រធានមន្ទីរអភិវឌ្ឍន៏ជនបទខេត្តតាកែវពិនិត្យឡើងកម្ពុជាវិញចំពោះអ្នកដែលព្យួរឈ្មោះមិនធ្វើការ ត្រូវរកមនុស្សថ្មីមកជំនួសការងារដើម្បីកុំអោយស្ទះការងារនិងមានអ្នកទទួលខុសត្រូវជំនួសលើការងារនោះ ។ ថ្លែងបែបនេះក្នុងពេលដែលឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៏ជនបទ បានចូលរួមក្នុងពិធីជួបសំណេះសំណាល និងផ្សព្វផ្សាយអនុក្រឹត្រថ្មី ដល់មន្ត្រីនៃមន្ទីរអភិវឌ្ឍន៏ជនបទខេត្តតាកែវ នៅសាលប្រជុំរបស់មន្ទីរ នាព្រឹកថ្ងៃទី ២៥ ខែមេសា ២០១៩ នេះ ។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៏ជនបទ បានបន្តថា ការឈប់សម្រាក ការដើរហើរដោយមិនមានច្បាប់ គឺមិនអាចកើតមានឡើងទៀតនោះទេ ដូច្នេះរាល់ការអនុញ្ញាតច្បាប់សុំឈប់មានរយៈពេលចាប់ ពី ៣ថ្ងៃឡើងទៅ គឺត្រូវតែឆ្លងដល់ប្រធានមន្ទីរ ទើបអាចមានសិទ្ធិក្នុងការឈប់សម្រាកបាន ។ មួយវិញទៀត យើងសង្កេតឃើញថា ក្នុងនោះក៏មានបងប្អូនមន្ត្រីរាជការរបស់យើងមួយចំនួន មានអ្នកខ្លះសុំដាក់ព្យួរការងារ ដើម្បីសម្រាកមុនថ្ងៃកំណត់ ដូច្នេះប្រធានមន្ទីរត្រូវតែពិនិត្យមើលកន្លែងនេះឡើងវិញ ដើម្បីកុំអោយមានចំនុចចន្លោះប្រហោង ដែលធ្វើអោយការងារមានការរាំងស្ទះ មិនមានអ្នកទទួលខុសត្រូវ ម្លេះហើយត្រូវតែធ្វើការជ្រើសរើសមនុស្សថ្មីមកដាក់ដោយមានការសម្រេចឯកភាពពីមន្ត្រីថ្នាក់ក្រោមផងដែរ ។ជាចុងក្រោយឯកឧត្តម សាន វិសាល ក៏បានសំណូមពរអោយមន្ត្រីថ្នាក់ក្រោមទាំងអស់ ត្រូវរួមគ្នាធ្វើការងារ និងចេះសាម្គីភាពផ្ទៃក្នុងអោយបានល្អ ។តាកែវ