កិច្ចប្រជុំត្រៀមលក្ខណៈរៀបចំទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩ ក្រោមប្រធានបទ “ខ្ញុំ ស្រឡាញ់ កាកបាទក្រហកម្ពុជា

0

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ នៅសាលប្រជុំ”គ” សាលាខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំគណៈកម្មាធិការសាខា កាកបាទក្រហមខេត្តកំពង់ឆ្នាំង ក្រោមកិច្ចដឹកនាំប្រជុំដោយ ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា និងជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដើម្បីត្រៀមលក្ខណៈរៀបចំទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩ ក្រោមប្រធានបទ “ខ្ញុំ ស្រឡាញ់ កាកបាទក្រហកមម្ពុជា”។

ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ហ៊ី ណាត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត លោក ប្រាក់ សោភ័ណ្ឌ ប្រធានប្រតិបត្តិសាខា ឯកឧត្តម លោកជំទាវ អនុប្រធានកិត្តិយស ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព សមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុង ស្រុក រួមទាំងក្រុមប្រតិបត្តិសាខា។

មានប្រសាសន៍បើកកិច្ចប្រជុំនោះដែរ ឯកឧត្តម ឈួរ ច័ន្ទឌឿន ក៏បានលើកឡើងពីការត្រៀមលក្ខណៈប្រារព្ធខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម នៅខេត្តកំពង់ឆ្នាំង គឺនឹងធ្វើនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ៕