ឃាត់រថយន្តដឹកប្រហិតចម្រុះមិនត្រឹមត្រូវតាមបច្ចេកទេសផ្នែកសីតុណ្ហភាព

0

បន្ទាយមានជ័យ : ឃាត់រថយន្តដឹកប្រហិតចម្រុះ( Hot Dog) ពាក់ព័ន្ធនឹងការដឹកជញ្ជូនមិនត្រឹមត្រូវតាមលក្ខណ:បច្ចេកទេសតម្រូវផ្នែកសីតុណ្ហភាព ហើយសហការជាមួយមន្ត្រីកាំកុងត្រូលនិងសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការតាមនិតិវិធី ។
លោកឧត្តមសេនីយ៍ត្រីចាប សុផាឬទ្ធ ស្នងការរងទទួលផែនបង្ក្រាបបតល្មើសនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យអោយដឹងថ្ងៃទី២៥ខែមេសាថា: ការស្ទាក់ឃាត់រថយន្តរថទូរម៉ាកសាងយ៉ុង១គ្រឿងពាក់ស្លាកលេខភ្នំពរញ២AC ០០៤៨ ពំណសដែលដឹកប្រហឹតចម្រុះទម្ងន់ប្រមាណ២.០០០គក្រនោះ ធ្វើឡើងកាលពីថ្ងៃទី២៤ខែមេសាឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៥ម្តុំមុខស្នងការដ្ឋានស្ថិតនៅភូមិក្បាលស្ពានសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ។
លោកចាប សុផាឬទ្ធ បន្តថា : ឈ្មោះភូន វិសាល ភេទប្រុសអាយុ៣៧ឆ្នាំលំនៅភូមិត្រាវជូរឃុំសិរីមានជ័យស្រុកសុះពៅលូនខេត្តបន្ទាយមានជ័យ ជាម្ចាស់និងអ្នកបើកបររថយន្តអោយដឹងថា ខ្លួនបានសុីឈ្នួលដឹកប្រហឹតដែលនាំចូលពីប្រទេសថៃតាមច្រកបឹងត្រកួននេះ ជារបស់ឈ្មោះញៀប ប៊ុនរ៉េត ភេទប្រុស ។ ក្នុង១ខែៗអាចដឹកបានពី៧-៨ជើង នាំទៅអោយថៅកែឈ្មោះធីនៅម្តុំជម្ពូតវ័ន្ត រាជធានីភ្នំពេញ ។ឯកម្រែបាន១ជើង២០មឺុនរៀល ។
ឯឈ្មោះ ឆាយ សាន់ដេ ភេទប្រុសអាយុ២២ឆ្នាំ រស់នៅភូមិត្រស់ឃុំអូរតាគីស្រុកថ្មគោលខេត្តបាត់ដំបងអោយដឹងថា: ខ្លួនក៏សីុឈ្នួលដឹកប្រហឹតចម្រុះដែលមានប្រភពនិងវេចខ្ចប់ត្រឹមត្រូវតាមបច្ចេកទេសនេះដែរ ដោយនាំចូលពីថៃតាមច្រកតំបន់បឹងត្រកួនស្រុកថ្មពួក ។
លោកសាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូវខេត្តបន្ទាយមានជ័យនិងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានត្រួតពិនិត្យលក្ខណ:បច្ចេកទេសនិងធ្វើការតាមនិតិវិធី ដោយរកឃើញថា ពាក់ព័ន្ធនឹងការដឹកជញ្ជូនមិនត្រឹមត្រូវតាមលក្ខណ:បច្ចេកទេសតម្រូវផ្នែកសីតុណ្ហភាពនោះមែន ។សមត្ថកិច្ចបានដកហូតនូវប្រហឹតដែលប្រឈមនិងខូចខាតនិងមានបញ្ហាគុណភាពនោះមួយចំនួនទៅដុតបំផ្លាញចោលតាមលក្ខណ:បច្ចេកទេសនិងធ្វើកិច្ចសន្យានឹងម្វាស់ទំនិញ កុំអោយមានករណីបែបនេះជាថ្មី៕ដោយ៖ឃិន គន្ធា