ឯឧត្តម ប៊ូ ឡាំ តំណាងរាស្រ្តមណ្ឌលរតនគិរីអញ្ជើញចុះសួរសុខទុក្ខអាជីករពានិជ្ជករក្នុងផ្សារក្រុងបានលុង

0

រតនគិរី : ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ប៊ូ ឡាំ តំណាងរាស្រ្តមណ្ឌលរតនគិរី បានអញ្ចើញចុះសួរសុខទុក្ខនិងពិនិត្យមើលសកម្មភាពលក់ដូររបស់បងប្អូនអាជីករពានិច្ចករក្នុងផ្សារក្រុងបានលុង។ ក្នុងឱកាសនេះឯកឧត្តមតំណាងរាស្រ្តសម្តែងនូវភាពស្និតស្នាលជាមួយបងប្អូនអាជីករពានិជ្ជករលក់ដូរ និងបានបង្ហាញពីស្នាមញញឹមរួសរាយរាក់ទាក់អោយគ្នា ទៅវិញទៅមកក្នុងម្លប់នៃសុខសន្តិភាពរបស់ប្រទេសជាតិ។

នៅគ្រប់តូបលក់ទំនិញ ដែលឯកឧត្តមបានអញ្ជើញដល់ឯកឧត្តមកបានណែនាំអោយបងប្អូនអាជីករពានិជ្ជករ ធ្វើយ៉ាងណាត្រូវចេះទុកដាក់សម្រាមអោយបានល្អ ដើម្បីជៀសវាងកុំអោយមានបរិស្ថានមិនស្អាតកន្លែងតូបលក់ដូរ។ ចំណែកបងប្អូនលក់គ្រឿងឧបភោគបរិភោគដូចជា បន្លែ ត្រី សាច់ត្រូវមានអនាម័យអោយបានជាប់ជាប្រចាំផងដែរ ៕
ប្រជាពលរដ្ឋ និងក្រុមអាជីវករផ្ស្ារបានលុងបង្ហាញពីការ គោរពស្រលាញ់ ឯកឧត្តម ប៊ូឡាំ តំណាងរាស្រ្តមណ្ឌលរតនគិរីដែលជានិច្ចជាកាលតែងតែចុះមកជួបប្រជាពលរដ្ឋដោយផ្ទាល់ ស្វែងយល់អំពីសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសបងប្អូនក្រុមអាជីវករផ្សារបានលុងនេះតែម្តង។ដោយ គតិ យុត្ត