ឯកឧត្តម ងួន រាសី តំណាង ឯកឧត្តម ងួន ញ៉ិល ប្រគេន​ទាន​ព្រះវស្សា​ដល់​វត្ត​ឥន្ទ្រី​សំ​វរៈ ហៅ​វត្ត​កំពង់ធំ​

0

​កំពង់ធំ​៖ នៅ​ព្រឹក​ថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០១៤ ឯកឧត្តម ងួន រាសី នាយក​ខុទ្ទកាល័យ ឯកឧត្តម​បណ្ឌិត​អនុប្រធាន​ទី​១ រដ្ឋសភា​តំណាង​ឲ្យ​ឯកឧត្តម បណ្ឌិត ងួន ញ៉ិល អនុប្រធាន ទី​១​រដ្ឋសភា បាន​នាំយក​ទាន ព្រះវស្សា​ចំនួន ២​គូរ ព្រមទាំង​ទ័យ​ទាន​ជាច្រើន​មុខ ប្រគេន​ដល់​ព្រះ​មេគណ​ខេត្តកំពង់ធំ គង់នៅ​វត្ត​ឥន្ទ្រី​សំ​វរៈ​ហៅ​វត្ត​កំពង់ធំ ព្រមទាំង​គណៈប្រតិភូ លោកតា លោក​យា ចូលរួម​យ៉ាង​អ​ធឹ​ក​អ​ធ័​ម​។​Image6

​វិស័យ​ព្រះពុទ្ធសាសនា សាសនាព្រះពុទ្ធ​គឺជា​សាសនា​ដែលមាន​វ័យ​ចំណាស់​ជាងគេ​នៅលើ​ពិភពលោក និង​ត្រូវបាន​មាន​កេ​រ្ត៍​ឈ្មោះ​បោះ​សំលេង ល្បី​រន្ទឺ​សុះសាយ បច្ចុប្បន្ន​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចាត់ទុក​វិស័យ​ព្រះពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ និង​អនុវត្តន៍​ប្រតិបត្តិ​ដឹកនាំ​ប្រទេស​នាំយក ពុទ្ធចក្រ និង​អាណាចក្រ​ដើរ​ទទឹម​គ្នា ព្រមទាំង​លើកស្ទួយ​កំរិត​ព្រះពុទ្ធសាសនា ឲ្យ​មានការ​ចូលរួម​ថែរក្សា​អភិរក្ស ដោយ​យល់ឃើញថា វត្ត​អារាម​គឺជា​មជ្ឈមណ្ឌល គឺជា​ទីប្រជុំ​មហាជន​នឹង​ជា​កន្លែង​កសាង​ខ្លួន​ឲ្យ​ប្រព្រឹត្ត​នូវ អំពើ​ល្អ ទាំង​ចិត្ត​ទាំង​កាយ ឲ្យ​ពលរដ្ឋ​រស់នៅក្នុង​ភាពសុខសាន្ត ក្នុងសង្គម​ចិត្តធម៌​។​ Image4

ឯកឧត្តម ងួន រាសី នាយក​ខុទ្ទកាល័យ តំណាង​ឲ្យ​ឯកឧត្តម បណ្ឌិត ងួន ញ៉ិល អនុប្រធាន ទី​១​រដ្ឋសភា បាន​ប្រគេន​ទាន​ព្រះវស្សា​ធំ​ចំនួន ២​គូរ ប្រគេន​បច្ច័យ​ព្រះ​មេគណ​សម្រាប់​ចាត់ចែង​ក្នុង​វស្សា ១០០០.០០០​រៀល ប្រគេន​ត្រៃ​តូច​១​កញ្ចប់​និង​បច្ច័យបួន​៣០០.០០០​រៀល ព្រះសង្ឃ​ចំនួន​៧​អង្គ​ក្នុង​១​អង្គ​៥០០.០០​រៀល​ធូប​និង​ទាន អង្ករ​២០០​គីឡូក្រាម មី​៣​កេស ទី​ត្រី​៣​ឡូ ទឹក​ស៊ី​អ៊ី​ចំនួន ៣​ឡូ ទឹក​សុទ្ធ​៤​កេស ស្កស​៥​គ​.​ក កាហ្វេ ២​គ​.​ក ទឹកដោះគោ ១០​កំប៉ុង តែ​ចំនួន ១​គ​.​ក ឆៃប៉ូវ ២​គ​.​ក ទឹកក្រូច​៦​ដប​ធំ ជូន​លោកតា​អាចារ្យ ១​នាក់ ៣​ម៉ឺន​រៀល លោកតា លោកយាយ ៤០​នាក់ ក្នុង​ម្នាក់ ក្រណាត់ស​មួយ​ដុំ និង​ប្រាក់ ១​ម៉ឺន​រៀល ។​Image11

​នៃ​ឳ​កាស​នោះ ឯកឧត្តម ងួន រាសី តំណាង​ឯកឧត្តម ងួន ញ៉ិល ព្រមទាំង​គណៈប្រតិភូ បាន​អញ្ជើញ​ទស្សនា សមិទ្ធផល​នានា​ក្នុង​វត្ត​ឥន្ទ្រី​សំ​វរៈ ហៅ​វត្ត​កំពង់​ដែល ព្រះ​ស​ត្ថា​បារមី សៀង សុខ ព្រះ​មេគណ​ខេត្ត​កំពង​ធំ និង​ជា​ព្រះ​មន្នី​រង្សី​ព្រះ​រាជាគណៈ​ថ្នាក់​ក​ត្តិ​យស់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះគ្រូ​ចៅអធិការ​វត្ត ឥន្ទ្រី​យ៍​សំ​វរៈ បាន​កសាង​សមិទ្ធផល​ជាច្រើន​នៅក្នុង​វត្ត ព្រមទាំង​បាន​កោតសរសើរ​យ៉ាងខ្លាំង​ចំពោះ​ស្នាដៃ​ដ៏​ធំធេង​នេះ​។ ដោយ ប៊ុន រដ្ឋា ​Image2