ថវិការនិងអំណោយបានប្រគលជូនគ្រួសារសពតាមរយៈក្រុមការងារគណបក្សប្រជាជនកម្ពុជា

0

ខេត្តរតនគិរី: លោក បួនសេង សុពិសិដ្ឋ អនុប្រធានក្រុមការងារតំណាងអោយលោកស្រី កែវ ដាវី ប្រធានក្រុមការងារថ្នាក់ខេត្តកាលពីព្រឹកថ្ងៃទី24 ខែមេសាឆ្នាំ2019 បានអញ្ជើញចូលរួមពិធីបុណ្យសព លោក សេវ ថើញ មេភូមិ បាដល ឃុំសេសាន ស្រុកអូរយ៉ាដាវ ដែលបានទទួលមរណភាពដោយរោគាពាធក្នុងជន្មាយុ៧០ឆ្នាំ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ។

លោកបួនសេង សុពិសិដ្ឋជំនួសមុខអោយប្រធានក្រុមការងារក៏ដូចជាសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជាខេត្ត ចុះជួយឃុំសេសាន ស្រុកអូយ៉ាដាវ ខេត្តរតនគិរី បានសំដែងនូវសមាណទុក្ខ ដ៏ក្រៀមក្រំជា
មួយក្រុមគ្រួសារសព និងបានសំដែងនូវការចូលរួមសោកស្តាយដែលបានបាត់បង់សមាជិកគណបក្សម្នាក់ ដែលជាមេភូមិ ដ៏ល្អធ្លាប់បានបំរើប្រជាជនក្នុងមូលដ្ឋាន យ៉ាងសកម្មកាលលោកនៅមានជីវិត។
លោក បានបន្តទៀតថាជានិច្ចជាកាល គណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយ សម្តេច តេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជាតែងតែផ្តល់អនុសាសន៍ដល់មន្ត្រីគណបក្សនៅមូលដ្ឋាន គ្រប់ជាន់ថ្នាក់អោយយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាជន ពីព្រោះថាគណបក្សប្រជាជនកម្ពុជាកើតចេញពីប្រជាជនជារបស់ប្រជាជននិងធ្វើអ្វីៗដើម្បីប្រជាជន រួមសុខរួមទុកជាមួយប្រជាជន ដែលនេះគឺជាប្រពៃណីរបស់គណបក្សប្រជាជនប្រកាន់ភ្ជាប់តាំងពីដើមរៀងមក។

លោក នួនសេង សុពិសិដ្ឋ បានបួងសួងសូមអោយវិញ្ញាណក្ខ័ន្ធលោក សេវ ថើញ បានទៅកាន់សុខកិតិភពកុំបីឃ្លាងឃ្លៀតឡើយ។ ក្នុងឧកាសនេះដើម្បីរួមចំណែករំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព លោក បួនសេង សុពិសិដ្ឋ បាននាំយក បច្ចយ័ចចូលរួមរំលែកទុក្ខជូនដល់ក្រុមគ្រួសារនៃសព្វលោក សេវ ថេីន នូវថវិការចំនួន៩០មឺុនរៀល. អង្ករ១បេ.មី២កេះ.ត្រីខ ២យួ. ទឹកសុីអុីវ២យួ.និងទឹកត្រី២យួផងដែរ។ដោយ គតិ យុត្ត