សាលាសង្កាត់ស្ទឹងមានជ័យទី៣និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣នៅតែបន្តរជួលផ្ទះគេ.ទទូចស្នើរថ្នាក់ដឹកនាំជាន់ខ្ពស់បានសាងសង់ដូចគេឯងផងទាន។

0

ភ្នំពេញ៖ យោងតាមការយល់ដឹងច្បាស់ការមួយបានអះអាងថា?សាលាសង្កាត់ស្ទឹងមានជ័យទី៣និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣បានចាប់ផ្តើមដំណើរការបំម្រើសេវាជូនដល់ប្រជាពលរដ្ឋជាសាធារណៈអស់ជាង២ឆ្នាំមកហើយនៅតែរកស្នាក់ការផ្ទាល់ខ្លួនមិនទាន់បាននៅឡើយទេហាក់បីដូចជាមិនមានការយកចិត្តទុកដាក់ពីដឹកនាំថ្នាក់ជាន់ខ្ពស់?យោងតាមប្រភពព័ត៍មានសម្តីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី៣
ជាច្រេីននាក់សូមមិនបញ្ចេញឈ្មោះបានលេីកឡេីងអោយដឹងថា?
គួរតែថ្នាក់ដឹកនាំជាន់ខ្ពស់រកទីតាំងធ្វើសាលាសង្កាត់ នឹងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣នៅក្បែរគ្នាផងងាយស្រួលប្រជាពលរដ្ឋរស់នៅ់មូលដ្ឋានមកទំទាក់ទំនងជាមួយអាជ្ញាធរកុំអោយឆ្ងាយពីគ្នាដាច់ពេកងាយស្រួលប្រជាពលរដ្ឋត្រូវការជាចាំបាច់ រួចគាត់។ប្រភពដ៍ដែលបានបន្តទៀតថាបើថ្នាក់លើអនុញ្ញាតិអោយធ្វើនោះមិនខ្វះទេដីធ្លីដែលនៅសល់នោះសូម្បីតែប្រឡាយលូប្រាំហៅថាប្រឡាយបឹងក្រពើនោះត្រូវគេចាក់ដីលុបបំបាត់ចោលអស់រលីងក្លាយទៅជាសង់ផ្ទះល្វែងលក់បាត់អស់ទៅហើយចំណែកសាលាសង្កាត់និងប៉ុស្តិ៍ត្រូវជួលផ្ទះគេរាល់ឆ្នាំទៅវិញបើតាមដំណឹងឮល្ហៀងៗពីមន្ត្រីសាលាសង្កាត់ និងប៉ុស្តិ៍អោយដឹងដឹងថា?ពួកគាត់មានការភ័យព្រួយបារម្ភខ្លាំង
ណាស់ពីរបញ្ហាអត់មានទីស្នាក់ការពិតប្រាកដនោះ?
ចំណែកផ្ទះជួលគេរាល់ឆ្នាំមានកុងត្រាត្រឹមត្រូវតែទីបំផុតកុងត្រាគេឈប់ជួលអោយពួកគាត់មិនដឹងថាទៅជួលកន្លែងទីណាទេ ។ងាយស្រួលដល់ប្រជាពលរដ្ឋមិនពបាករកទៀតទេ ពួគគាត់បានស្នើរសូមអោយថ្នាក់ដឹកនាំជាន់ខ្ពស់ជួយផ្តល់ដល់ទីតាំងអោយពួកគាត់ផងជាពិសេសទីតាំងច្បាស់លាស់ពិតប្រាកដ។   ដោយ  ផ្កាយព្រឹក