មន្ត្រី​បរិ​ស្ថា​នុ​រក្ស​ដែន​ជំរក​សត្វព្រៃ​បឹង​ពែរ​សៀមរាប​ចុះ​ល្បាត​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុងព្រៃ​សហគម​ន៏​ភ្នំ​បា​ឡាំង​ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប​

0

​សៀមរាប​: ដោយ​អនុវត្តតាម​ការយកចិត្ត​ទុកដាក់​របស់លោក ពៅ ជុំ នាយក​ដែន​ជំរក​សត្វព្រៃ​បឹង​ពែរ​សៀមរាប​ឲ្យ​មន្ត្រី​ក្នុង​ដែន​ទាំង​៤​ស្នាក់​ការចុះ​ល្បាត​ទប់ស្កាត់​នឹង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុងព្រៃ​សហគម​ន៏​ភ្នំ​បា​ឡាំង​ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប ។​ជាក់ស្តែង​នៅ​

ថ្ងៃទី​០៤ ខែកក្កដា​ឆ្នាំ​២០១៤​កន្លងទៅ​មន្ត្រី​បរិ​ស្ថា​នុ​រក្ស​ដែន​ជំរក​សត្វព្រៃ​បឹង​ពែ​រទាំង​៤​ស្នាក់ការ​សហការ​ណ៏​គ្នា​ចុះ​ល្បាត​និង​បានធ្វើការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុងព្រៃ​សហគម​ន៏​ភ្នំ​បា​ឡាំង​ឃុំ​ខ្វាវ ស្រុក​ជីក្រែង​ចាប់បាន​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​ចំនួន​២​គ្រឿង ។ ក្រោយពី​ប្រមូលបាន​វត្ថុតាង​ទាំងអស់​មន្ត្រី​បរិ​ស្ថា​នុ​រក្ស​ដែន​ជំរក​សត្វព្រៃ​បឹង​ពែរ​បានធ្វើ​កំណត់ហេតុ​ដកហូត​នឹងធ្វើ​កិច្ចសន្យា​ឲ្យ​ជនល្មើស​ផ្តិត មេដាយ ប្រគល់​វត្ថុតាង នឹង ផ្តិត​មេដាយ​លើ​កិច្ចសន្យា​ឈប់​ប្រព្រឹត្ត​បទល្មើស​កាត់​បំផ្លាញ​ព្រៃឈើ​បន្តទៀត ។

លោក ហូត ទោ មន្ត្រី​បរិ​ស្ថា​នុ​រក្ស​ប្រចាំ​ស្នាក់ការ​ខ្វាវ​បាន​ឲ្យ​អ្នកយកព័ត៌មាន​យើង​ដឹងថា​៖ វត្ថុ​ជា​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រទាំង​២​គ្រឿង​ព្រមទាំង​សំភា​រះ​បំរើ​ឲ្យ​បទល្មើស​ដែល​សមត្ថកិច្ច​យើង​ធ្វើការ​បង្ក្រាបបាន​នេះ ក្រុមការងារ​របស់លោក​យកមក​រក្សាទុក​នៅ​ស្នាក់ការ​ខ្វាវ​ដើម្បី​ចំណាត់ការ​ទៅតាម​និតិ​វិធី​ជា​បន្ត ៕ ​រូបភាព និង អត្ថបទ លោក ព្រំ សុខា??????????????????????????????? ??????????