បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំពង្រឹងតួនាទីភារកិច្ចរបស់ថ្នាក់ដឹកនាំ

0

ខេត្តកំពង់ធំៈ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំថ្នាក់ដឹកនាំ មេបញ្ជាការគ្រប់កងឯកភាព និងស្ថាប័ននានាចំណុះឲ្យទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមានសមាសភាពចូលរួម ៩៥នាក់ដើម្បីពង្រឹងតួនាទីភារកិច្ចដល់កម្លាំងក្នុងការអនុវត្តភារកិច្ចដែលថ្នាក់លើបានប្រគល់ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។

ឧត្តមសេនីយ៍ទោ សោមស៊ុន បានថ្លែងការកោតសរសើរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់កងឯកភាព ដែលបានសហការល្អ ជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់  ដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូនភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ និងប្រជាពលរដ្ឋសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងមកនៅទូទាំងខេត្តកំព់ធំ  ពិសេសតំបន់រមណីយដ្ឋានសំបូរសង្ក្រាន្តព្រៃគុក ដែលមានផ្ញៀវជាតិ អន្តរជាតិ  និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ និងបានចាត់តាំងវេនប្រចាំការ ប្រចាំបញ្ជា និងរៀបចំការសប្បាយរីករាយជូនយោធិន និងក្រុមគ្រួសារយោធិនបានសប្បាយរីករាយក្នុងអង្គភាពនាឱកាសបុណ្យចូលឆ្នាំថ្មីកន្លងមកនេះ។

 

ឧត្តមសេនីយ៍ទោ សោមស៊ុន ក៏បានប្រគល់ភារកិច្ចសម្រាប់ការអនុវត្តបន្តៈ ទី១/. បន្តសហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងការរក្សាសន្តិសុខ សុវត្ថិភាពដល់ដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាស្រុក ក្រុង ខេត្ត នៅពេលខាងមុខ។២/. រៀបចំបើកវគ្គហ្វឹកហ្វឺន និងយុទ្ធដំណើរទ័ព តាមផែនការដែលថ្នាក់លើបានប្រគល់ ឲ្យ ទទួល បាន ជោគជ័យ   ។៣/. បន្តបម្រើប្រជាជន និងអតីតយុទ្ធជន នៅគ្រប់ទីកន្លែង ដែលមានការលំបាក ខ្វះខាត ឬជួបគ្រោះមហន្តរាយផ្សេងៗ ឲ្យបានទាន់ពេលវេលា។

ជាចុងក្រោយថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងមេបញ្ជាការគ្រប់កងឯកភាព បានប្ដេជ្ញាចិត្ត អនុវត្តឲ្យបានម៉ឹងម៉ាត់  និង មាន ប្រសិទ្ធភាព  តាមផែនការដែលមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដាក់ចេញ។ដោយ ប៊ុន រដ្ឋា