តាម ដងផ្លូវ សំខាន់ ៗ នានា ក្នុង ខេត្ត ព្រះសីហនុ នឹងត្រូវ បំពាក់ កាមេរ៉ា សុវត្ថិភាព ចំនួន ២ ៣១ គោល ដៅ ដើម្បីជួយពង្រឹងការគ្រប់គ្រងសន្តិសុខ

0

ខេត្តព្រះសីហនុ៖ បើតាមលោក ឧត្តម សេនីយ៍ ត្រី ជិន វិទ្យា ស្នងការ នគរបាលខេត្តព្រះសីហនុស្តីទី បាន ឲ្យ ដឹង ថា៖ តាម ដងផ្លូវ សំខាន់ ៗក្នុង ខេត្ត ព្រះសីហនុ នឹងត្រូវ បំពាក់ កាមេរ៉ា ចំនួន ២ ៣១ គោល ដៅ ។
លោកបញ្ជាក់បន្ថែមថា៖១.ក្រុង ព្រះសីហនុ ចំនួន ១៥០ គោល ដៅ២.ស្រុក ព្រៃនប់ ចំនួន ៤៨ គោល ដៅ
៣.ស្រុក កំពង់ សិលា ចំនួន ១៣ គោលដៅ៤.ស្រុក ស្ទឹង ហាវ ចំនួន ២០ គោល ដៅ ។
គោល ដៅ និមួយៗ អាច បំពាក់ ច្រើន ភ្នែក ទៅ តាម ភូមិ សាស្ត្រ ជាក់ ស្តែង។

ព្រឹកថ្ងៃទី២៩ខែ មេសា ឆ្នាំ ២០១៩ តំណាង ក្រុម ហ៊ុន Hauwei ប្រទេស ចិន និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានជួប ពិភាក្សា គ្នា អំពី ការ បំពាក់ កាមេរ៉ា ថតរូបឃ្លាំមើល (កាមេរ៉ា សុវត្ថិភាព)ទាំង២ ៣ ១ គោល ដៅ នេះ។

គួររំលឹកថាកន្លងទៅនេះ អភិបាលខេត្តព្រះសីហនុ បានឧបត្ថម្ភ កាមេរ៉ាសុវត្ថិភាពចំនួន69គ្រាប់ហើយក៏បានបំបាក់តាមគោលដៅសំខាន់ៗក្នុងក្រុងព្រះសីហនុរួចហើយដែរ។
តាមរយៈការបំពាក់ កាមេរ៉ា សុវត្ថិភាពនេះ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ យល់ឃើញថានិយាយថានឹងផ្តល់សារៈប្រយោជន៍ច្រើនក្នុងកិច្ចការពារសន្តិសុខសុវត្ថិភាពជូនពលរដ្ឋ ភ្ញៀវទេសចរនិងអ្នកវិនិយោគផងដែរគ្រាដែលខេត្តព្រះសីហនុ កំពុងអភិវឌ្ឍយ៉ាងលឿននាពេលបច្ចុប្បន្ន។
ឯកឧត្តម យន្ត មីន បន្ថែមថាថ្ងៃក្រោយនឹងបំពាក់បន្ថែមទៀតនៅតាមកន្លែងដែលយល់ថាត្រូវដាក់ដើម្បីជួយពង្រឹងបន្ថែមទៀតផ្នែកការងារសន្តិសុខ ៕