រថយន្ត​ស៊ី​ប​មួយគ្រឿង​បើក​បុក​ម៉ូតូ​ស្កូ​ប​ពី បណ្ដាលអោយ​មនុស្ស​របួស​ធ្ងន់​ម្នាក់​ហើយ​ព្យាយាម​បើក​រត់​

0

ភ្នំពេញ​៖ រថយន្ត​ស៊ី​ប​មួយគ្រឿង​ដែល​បើកបរ​ដោយ​បុរស​ម្នាក់​បាន​បុក​ម៉ូតូ​ស្កូ​ប​ពីមួយ​គ្រឿង ដែល​ជិះ​ដោយ​មនុស្ស​៣​នាក់​បណ្ដាលអោយ​រងរ​បួស​ធ្ងន់​និង​ស្រាល តាំងពី​ចំណុច​ផ្លូវជាតិ​លេខ​៥ ហើយ​រថយន្ត​បង្ក​នេះ​ព្យាយាម​បើក​រត់​មកដល់​ចំណុច​ផ្លូវ​៦២ ក្នុង​សង្កាត់​ទួល​សង្កែ ទល់មុខ​ហាង​យីហោ ស្រ៊ុន ក្លឹង ក៏​ត្រូវបាន​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​បាន​ឃាត់​បាន កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី យប់​ថ្ងៃទី​១៨​ខែកុម្ភៈ​ឆ្នាំ​២០១៤ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​ ​

ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានអោយដឹង​ថា មុនពេល​កើតហេតុ​គឺ​រថយន្ត​មួយគ្រឿង​ម៉ាក​ស៊ី​ប ពណ៌​ត្រេអ៊ី គ្មាន​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់​បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ខាងលើ​រថយន្ត​នេះ បាន​បត់​ឆ្វេង ឆ្លងផ្លូវ​ក៏​បុក​និង​ម៉ូតូ​ស្កូ​ប​ពីមួយ​គ្រឿង ពណ៌​ស គ្មាន​ស្លាក​លេខ ដែល​ជិះ​ដោយ​មនុស្ស​៣​នាក់ នារី​២​នាក់​និង​បុរស​ម្នាក់​កំពុងធ្វើដំណើរ​

បញ្ច្រាស់​គ្នា​ជាមួយ​រថយន្ត​ខាងលើ​យ៉ាង​ពេញទំហឹង ធ្វើអោយ អ្នកជិះ​ម៉ូតូ​រងរបួស​ធ្ងន់​២​នាក់​និង​ស្រាល​ម្នាក់ ហើយ​រថយន្ត​បង្ក​ហេតុនេះ​មិនបាន​ឈប់​ធ្វើការ ដោះស្រាយ​ទេ គឺ​ព្យាយាម​បើក​រត់​ពី​កន្លែងកើតហេតុ​ផ្លូវ​៦២ ទល់មុខ​ហាង​យីហោ ស្រ៊ុន ក្លឹង ក៏​ត្រូវបាន​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​នេះ​ដេញតាម​រហូត​ក៏​ឃាត់​បាន​នៅ​ចំណុច​នេះ ដោយ​ខឹងសម្បារ​ពេក​ប្រជាពលរដ្ឋ​បាននាំគ្នា​វាយ​មួយ​ដៃ​មួយ​ជើង​ម្នាក់ ធ្វើអោយ​

ម្ចាស់​រថយន្ត​បង្ក​នេះ រងរបួស​បែក​មុខ​ហូរឈាម​ទើប​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​សមត្ថកិច្ច​អោយមក​អន្តរាគមន៍​យក​រថយន្ត បង្ក​នេះ​ទៅធ្វើ​ការដោះស្រាយ​។​បន្ទាប់ពី​កើតហេតុ​ជនរងគ្រោះ​ខាងលើ​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ដើម្បី​សង្គ្រោះ​ភ្លាមៗ​ផងដែរ ហើយ​ចំណែក​ម៉ូតូ​និង​រថយន្ត​បង្ក​ត្រូវបាន សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​វាស់វែង​អូស​យក​នៅ​ការិយាល័យ​ចរាចរជើងគោក​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។​ ​Image5 Image6 Image7