​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​៤០០​នាក់​បាន​ចូលរួម​ក្នុង​ពិធី​បើក​វេទិកាសាធារណៈ​ស្តីពី​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ក្នុង​សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប​

0

សៀមរាប​៖​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប​កាលពី​ព្រឹក​ថ្ងៃទី​០៥​ខែ​កក្ត​ដា​ឆ្នាំ​២០១៣៤​នេះ បាន​ចូលរួម​ក្នុង​ពិធី​បើក​វេទិកាសាធារណៈ​ស្តីពី​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ដែល​បានរៀបចំ​ធ្វើឡើង​នៅក្នុង​បរិវេណ​វត្ត​ព្រះឥន្ទ​កោសា

ស្ថិតនៅក្នុង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​ក្រោម​អធិបតីភាព លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប លោក ស៊ូ ប្លា​តុង អភិបាល​ស្តី​ក្រុង​សៀមរាប​ដោយ​នៅក្នុង​ពិធី​នោះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ អស់លោក លោកស្រី ជា​នគរបាល​ជំនាញ​ដែល​ពាក់​ព័​ន្ឋ​ក្នុងការ អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​តំណាង​មន្ទីរ​អង្គភាព​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួនទៀត​និង​អាជា្ញធរ​មូលដ្ឋាន ជាច្រើន​បាន​ចូលរួម​ផងដែរ​។​

បន្ទាប់ពី​លោក ស៊ូ ប្លា​តុង អភិបាល​ស្តី​ក្រុង​សៀមរាប ឡើង​អាន​របាយការណ៍​ស្តីពី​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ដែល​បាន​អនុវត្ត​កន្លងមក​នៅក្នុង​សង្កាត់​និ​មួយៗ​ដោយ​ទទួលបាន​នូវ​លិទ្ធ​ផល​ល្អ ក៏ដូចជា លោក វរសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង អធិការនគរបាល​ក្រុង​សៀមរាប​ឡើង​ធ្វើការ​ផ្សព្វផ្សាយ​និង​ធ្វើការ​បកស្រាយ​បន្ថែម​ទាក់ទង​ទៅ​និង​លក្ខ​ណះ​សម្បត្តិ​ទាំង​៩​យ៉ាង​របស់​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ រួចមក ។

សមាសភាព​វាគ្មិន​ជំនាញ​ទាំងអស់​ក៏បាន​ឡើង​ធ្វើការ​ផ្សព្វផ្សាយ​និង​ធ្វើការ​បកស្រាយ​គ្រប់​រូបភាព​បន្ថែមទៀត​និង​បានធ្វើ​ការបកស្រាយ​នូវ​រាល់​ចម្ងល់​ក៏ដូចជា​សំណួរ​របស់​បងប្អូន​ក្នុង​អង្គពិធី ទៅតាម​ជំនាញ​និ​មួយៗ​ប្រកបដោយ​ភាព​យល់​ស៊ី​ជំរៅ ។ មានប្រសាសន៍​សំណេះសំណាល​និង​ធ្វើការ​ផ្តាំផ្ញើរ​ក្នុង​ពិធី​បើក​វេទិកាសាធារណៈ​ស្តីពី​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព នាឱកាស​នោះ​លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប បានបញ្ជាក់​ថា​ពិធី​បើក​វេទិកាសាធារណៈ​ស្តីពី​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​នេះ​សមត្ថកិច្ច​ជំនាញ​តែងតែ​បានរៀបចំ​ធ្វើឡើង​ជាប្រចាំ​គឺ​ក្នុង​គោលបំណង​ដើម្បី​ឲ្យ​បងប្អូន​ទាំងអស់​ត្រូវធ្វើ​យ៉ាងណា រួមគ្នា​ពិភាក្សា​រក​គន្លឹះ​ល្អៗ​

យកទៅអនុវត្ត​បន្ត​ក្នុង​ការបង្ការ​ទប់ស្កាត់​និង​ធ្វើការ​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​អោយ​អស់ពី​ភូមិ​ឃុំ​របស់​យើង​។​ពិសេស គឺ​សូមអោយ​បងប្អូន​បន្ត​ចូលរួម​សហការ​ណ៍​គ្នា​បន្តទៀត​ជាមួយ​សមត្ថកិច្ច​និង​អា​ជ្ងា​ធរមាន សមត្ថកិច្ច គ្រប់លំដាប់​ថ្នាក់​ក្នុងការ​ផ្តល​ព៌​ត​មាន​ជូន​ដល់​សមត្ថកិច្ច​ជំនាញ​បន្ត​ជំរុញ​លើ​ចលនា ប្រជា​ការពារ​ភូមិ​ឃុំ ក៏ដូចជា​សូម​ឲ្យ​បងប្អូន​ដែល​មានមុខ​នៅទីនេះ​បន្ត​ផ្សព្វផ្សាយ​គោល នយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ផ្សេងទៀត ដែល​មិនទាន់ បាន យល់​ជ្រាប​ច្បាស់​អោយ​ពួកគាត់​បាន​យល់​ស៊ី​ជំរៅ​និង​គ្រប់​រូបភាព​សំដៅ​រួម​បាន​នូវ​ការកាត់បន្ថយ​បទល្មើស គ្រប់ ប្រភេទ រក្សាបាន​នូវ​សន្តិសុខ​សុវត្ថិភាព​និង​សណ្តាប់ធ្នាប់​សា​ធា​រណះ​អោយ បាន​កាន់តែ​ល្អប្រសើរ​ថ្វេ​រ​ឡើង​។​ស្រប​ពេលដែល​ប្រទេសជាតិ​របស់​យើង​កំពុង​តែមាន​ភាព​រីកចំរើន​លើ​គ្រប់​វិស័យ​ដោយ​ឥតឈប់ឈរ​ក្រោម​មា​គា​ដឹកនាំ​ប្រទេស​ប្រកបដោយ​គិ​តិ​បណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

ដោយឡែក​នៅក្នុង​អង្គពិធី​នាឱកាស​នោះដែរ​គណ​:​អធិបតី​ក៏បាន​ធ្វើការ​ប្រគល់ជូន​នៅ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​៤០០​នាក់​ដោយ​គណ​:​អធិបតី​ទាំងអស់​ក៏បាន​ធ្វើការ​ផ្តាំផ្ញើរ​ដល់​បងប្អូន​ទាំងអស់​បន្ទាប់ពី​ទទួលបាន​នៅ​អត្តសញ្ញាណប័ណ្ណ​នេះហើយ​ត្រូវយក​ទៅប្រើ​ប្រាស់​ឲ្យ​បានល្អ​កុំ​ឲ្យ​មានការ​ខូចខាត​ឫ​ក៏​បាត់បង់​ព្រោះ​អត្តសញ្ញាណប័ណ្ណ​នេះ​វា​មាន​តំ​ម្លៃ​ណាស់​សម្រាប់​បងប្អូន​យកទៅ​ប្រើការ​ក្នុងករណី​ចាំបាច់​ផងដែរ​។​ បន្តម​កលោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប​ក៏បាន​ប្រគេន​ប​ច័យ​ដល់​ព្រះចៅអធិការ​វត្ត​ព្រះឥន្ទ​កោសា​ចំនួន​២០០​ដុល្លា​អាមេរិក​ដើម្បី​ទុក​សម្រាប់​យកទៅ​ប្រើប្រាស់​នៅក្នុង​ការសាងសង់​សមិទ្ធផល​តាម​តំរូវការ​នៅក្នុង​ផងដែរ ៕ រូបភាព និង អត្ថបទ លោក​ព្រិន្ទបាលទោ ខេង ខេមរា​ ​DSC_0078 (1) DSC_0078 DSC_0089 DSC_0077