អភិបាលខេត្តកំពង់ចាម ចូល រួម អបអរសាទរ ខួប អនុស្សាវរីយ៍លេីកទី១៣៣ទិវាពលកម្មអន្តរជាតិ១ឧសភានៅរោងចក្រមេតថេតស្រុកកំពង់សៀម

0

កំពង់ចាម : ដេីម្បី បអរសាទរខួប១០០ឆ្នាំរបស់អង្គការអន្តរជាតិ ខាងការងារខូប៥០ឆ្នាំនៃសមាជិកភាពរបស់ កម្ពុជានៅអង្គការអន្តរជាតិ ខាងការងារនិងខូបអនុស្សាវរីយ៍លេីកទី១៣៣ នៃទិវាពលកម្ម អន្តរជាតិថ្ងៃ ទី ១ ខែឧសភា ឆ្នាំ ២០១៩នេះ។

ឯកឧត្តម គួច ចំរើន អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម បាន អញ្ជើញ ចុះធ្វើការ សំណេះសំណាល និង សាកសួរ សុខទុក្ខ កម្មករ និយោជិត នៅរោង ចក្រ មេតថេត ខេមបូឌា ខប លីមីតធីត ស្រុក កំពង់ សៀម ដែល ពិធី នេះ ត្រូវ បាន ធ្វើឡើង នាព្រឹក ថ្ងៃ ទី ៣០ ខែមេសា ឆ្នាំ ២០១៩ ដោយ មានការ អញ្ជើញ ចូល រួម ពី ឯកឧត្តម ខ្លូត ផន ប្រធាន ក្រុម ព្រឹក្សា ខេត្ត លោក លោកស្រី អភិបាល រង ខេត្ត មន្ទីរអង្គភាព ពាក់ព័ន្ធ និង កម្មករ និយោជិត ប្រមាណ ជា ង៣៤០០នាក់ ។

បន្ទាប់ ពី បាន ពាំនាំ មក នូវ ការ សាកសួរ សុខទុក្ខ និង អាន នូវសារលិខិត របស់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រ កម្ពុជា ឯកឧត្តម គួច ចំរើន អភិបាល ខេត្ត កំពង់ចាម បាន ថ្លែង ថា រាជរដ្ឋាភិបាល កម្ពុជា បាន បន្ត យកចិត្តទុកដាក់ ក្នុង ការ អភិវឌ្ឍ របប សន្តិសុខ សង្គម ដេីម្បី លេីក កម្ពស់ សុខុមាលភាព របស់ កម្មករ និយោជិត បង្កេីន ផលិត ភាព និង សមធម៌ សង្គម ។ បេឡាជាតិ របប សន្តិសុខ សង្គម ត្រូវ បាន បង្កើត ឡើង នៅ ឆ្នាំ ២០០៨ ដែល បាន រៀបចំ ដាក់ ឲ្យ ដំណើរការ នូវ របប ហានិភ័យ ការងារ និង ថែទាំ សុខភាព ដែល មក ទល់នឹង ពេល នេះ មាន សហគ្រាស និង គ្រឹះស្ថាន ជាង ១ម៉ឺន ជា សមាជិក និង មាន កម្មករ និយោជិត និង មន្ត្រី សាធារណៈ ១លាន ៥សែន នាក់ កំពុង ទទួល បាន អត្ថប្រយោជន៍ ពី របប ទាំង ២នេះ ហើយ នៅ ឆ្នាំ ២០១៩នេះ រាជរដ្ឋាភិបាល នឹង ដាក់ ឲ្យ ដំណើរការ របប សោធន៍ សម្រាប់ កម្មករ និយោជិត និង របប ហានិភ័យ ការងារ សម្រាប់ មន្ត្រី សាធារណៈ ព្រមទាំង រៀបចំ កិច្ច សហប្រតិបត្តិការ ភ្ជាប់ របប សន្តិសុខ សង្គម ជាមួយ ប្រទេស ដែល ទទួល ពលករ កម្ពុជា ។ ជាមួយគ្នានោះ រាជរដ្ឋាភិបាល បាន អនុវត្តន៍ គោលនយោបាយ ឧបត្តម្ភ សាច់ ប្រាក់ ជូន ដល់ កម្មការិនី ទាំង ក្នុង និង ក្រៅ ប្រព័ន្ធ និង មន្ត្រី សាធារណៈ នៅពេល សម្រាល កូន មក ទល់ នឹង ពេល នេះ មាន កម្មការិនី សរុប ចំនួន ៦ម៉ឺន ៥ពាន់ នាក់ និង ចំនួន កូន ជិត ៦ម៉ឺន ៦ពាន់ នាក់ ដែល សរុប ជា ទឹកប្រាក់ អស់ ជិត ៦លាន ៦សែន ដុល្លារ សហរដ្ឋអាមេរិក ។ ដោយឡែក សម្រាប់ ខេត្ត កំពង់ចាម មក ទល់នឹង ពេល នេះ គឺ មាន កម្មការិនី សម្រាល កូន សរុប ចំនួន ៥ពាន់ នាក់ ផង ដែរ ។
ឆ្លៀត ក្នុង ឱកាស នោះ ដែរ ឯកឧត្ដម អភិបាល ខេត្ត ក៏ បាន ធ្វេី ការ អំពាវនាវ ដល់ បងប្អូនប្រជាពលរដ្ឋ ឲ្យ មាន ការ ប្រើប្រាស់ បង្គន់ អនាម័យ គ្រប់ ៗ ខ្នង ផ្ទះ ដើម្បី ឲ្យ យើង ទាំង អស់ គ្នា មាន សុខភាព ល្អ អាយុ យ៉ឺនយូរ និង ជៀសវាង ហានិភ័យ ផ្សេងៗ នៅ ពេល បន្ទោរបង់ ពាសវាលពាសកាល ។ ជាពិសេស ក្នុង រដូវ ក្ដៅ នេះ ដែរ សូម ឲ្យ បងប្អូន ខិតខំ ថែទាំ សុខភាព ដោយ ការ ទទួល ទាន ទឹក ឲ្យ បាន ច្រើន គឺ ក្នុង ១ថ្ងៃ ត្រូវ ទទួល ទាន ទឹក ឲ្យ បាន យ៉ាង តិច ចាប់ ពី ២,៥០លិត្រ ឡើង ទៅ ផង ដែរ ៕