ប្រជាពលរដ្ឋ​រិះគន់​អជ្ញាធរ​ឃុំ​អង្គរ​ភាស​មិន​ជួសជុល​ផ្លូវថ្នល់

0

សៀមរាប៖​ ផ្លូវថ្នល់​ក្រាល​គ្រួស​ក្រហម​មួយ​ខ្សែ​ប្រវែង 8000m​លាតសន្ធឹង​ពី​ភូមិ​អង្គរ​ភាស ឃុំ អង្គរ​ភាស ឆ្ពោះទៅកាន់​ទីរួមស្រុក​អង្គរជុំ​ជា​ផ្លូវ​សេដ្ឋកិច្ច​ដ៍​សំខាន់​មួយ​សំរាប់​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​អង្គរ​ភាស​ដឹក​អីវ៉ាន់​គ្រប់​ប្រភេទ​ចូលទៅ​លក់​នៅឯ​ផ្សារ​ក្នុង​ទីរួមស្រុក​ហើយ​និង​សិស្សានុសិស្ស​ជិះ​កង់ ជិះ​ម៉ូតូ

ទៅ​រៀន​ផងដែរ ។​ផ្លូវថ្នល់​មួយ​នេះ​ត្រូវ​ខូចខាត​ស្ទើ​តែ​ទាំងស្រុង​ដោយ​ទឹកជំនន់​កាលពី​ឆ្នាំ 2013​។​អជ្ញាធរ​ឃុំ​ធ្លាប់​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​ថា​នឹង​ជួសជុល​ផ្លូវ​នេះ​ឡើងវិញ​ក្រោម​គំរោង​អភិវឌ្ឍន៍ជនបទ​រប​ស់​ឃុំ​អង្គរ​ភាស​។​ប៉ុន្តែ​មកដល់ពេលនេះ​ផ្លូវថ្នល់​ក្រាល​គ្រួស​ក្រហម​មួយ​នេះ​ពុំទាន់​ជួសជុល​នៅឡើយ​ទេ​។​លោក ប៉ូ​យ បន់ មេឃុំ អង្គរ​ភាស​បាន​ប្រាប់​អ្នក សារព័ត៌មាន​ថា ៖ អជ្ញាធរ ឃុំ​មាន គំរោង​ជួសជុល​ផ្លូវ​នេះ​ឆាប់ៗ​។​

ទោះបីយ៉ាងណា​ក៍​ប្រជាពលរដ្ឋ​មួយចំនួនធំ​ប្រាប់​អ្នកសារព័ត៌មាន​ថា​៖​ពួកគាត់​ខ្លាច​តែ​សន្យា​របស់​អជ្ញាធរ​ឃុំ​អង្គ​ភាស​គឺជា​សន្យា​ខ្យល់​ព្រោះ​រដូវវស្សា​ឆ្នាំ 2014​បាន​ឈាន មកដល់​ហើយ​។​ម្យ៉ាងវិញទៀត​ពួកគាត់​ខ្លាច​អជ្ញាធរ​អង្គរ​ភាស​អនុវត្តន៍​ផ្ទុយ​ពី​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ធ្លាប់មាន​អនុសាសន៍​ថា​៖ រាជរដ្ឋាភិបាល​អណ​ត្តិ​ទី​5​អនុវត្តន៍​គោលនយោបាយ​បែប​ស៊ី​ជំរៅ​ប៉​ញ្ហា​កើតមាន​នៅទីណា​អជ្ញាធរ​មូល ដ្ឋា​ន​នៅ​ទីនោះ​ជា​អ្នកដោះស្រាយ​។​ ​ស្រុក​អង្គរជុំ​(​ដោយ​ប៊ុត សាម និង​អ៊ុំ អឿង​) ​20140703_162951 20140703_163000 20140703_163009