ប្រជាពលរដ្ឋ 46 គ្រួសារក្នុងឃុំបន្ទាយព្រាល ស្រុករលាប្អៀរផ្ទុះការតវ៉ាខណៈអាជ្ញាធរឃុំរារាំងមិនឲ្យមន្ត្រីជំនាញចេញប័ណ្ណកម្មសិទ្ធិ

0

ខេត្តកំពង់ឆ្នាំង ប្រជាពលរដ្ឋ 46 គ្រួសាររស់នៅភូមិព្រាលឃុំបន្ទាយព្រាលស្រុករលាប្អៀរ នៅព្រឹកថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១៩ បានលើកគ្នាមកតវ៉ាដាក់ញាត្តិជូនអភិបាលខេត្តកំពង់ឆ្នាំង នៅមុខសាលាខេត្ត ក្នុងគោលបំណងទាមទារសុំឲ្យអាជ្ញាធរខេត្ត ជួយចេញប័ណ្ណកម្មសិទ្ធិដីធ្លី ដល់ពួកគាត់ខណៈដែលពួកគាត់ចោទប្រកាន់អាជ្ញាធរឃុំថាបានរារាំងក្នុងការងារនេះ។

-បើយោងពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ៤៦ គ្រួសារបានបញ្ជាក់ជូនអភិបាលខេត្តថាការវាស់វែងដីជាប្រព័ន្ធរបស់ក្រុមការងារសុរិយោដីនៅក្នុងភូមិព្រាល ឃុំបន្ទាយព្រាល ដែលបានធ្វើឡើងកាលពីខែមិនា ឆ្នាំ ២០១៩កន្លងមក ពេលវាស់មកដល់ម្ដុំដីភូមិ និង ដីស្រែ របស់ពួកគាត់ បែរជាលោកមេឃុំបន្ទាយព្រាល ជំទាស់មិនឲ្យក្រុមការងារសុរិយោដី ធ្វើការវាស់វែងដីរបស់ពួកគាត់ឡើយឡើយ។

ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់បានរស់នៅមានផ្ទះសម្បែង និងអាស្រ័យផលដំណាំតាំងពីឆ្នាំ ១៩៨៣មកម្ល៉េស ដោយមិនមានពាក់ព័ន្ធនឹងដីរបស់នរណានោះឡើយឡើយ។ហេតុអី្វត្រូវលោកមេឃុំ បែជា ជំទាស់ មិនព្រមឲ្យក្រុមការងារវាស់វែងដី ផ្ដល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ អោយពួកគាត់បែននេះ ដែលផ្ទុយពីការប្រកាសរបស់ឯកឧត្តមអភិបាលខេត្ត ដែលតម្រូវឲ្យវាស់វែងផ្ដល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ឲ្យពលរដ្ឋកន្លងមក។

ជុំវិញបញ្ហានេះដែរភ្នាក់ងារយើងមិនអាចទំនាក់ទំនងជាមួយលោកមេឃុំបន្ទាយព្រាលបានទេប៉ុន្តែនៅព្រឹកនោះគេឃើញលោក ឃ៉ឹម ចាន់នឿន នាយកទីចាត់ការអន្តរវិស័យរបស់សាលាខេត្តកំពង់ឆ្នាំង បានចេញមកជួបនិងទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋ ដើម្បីដាក់ជូនអភិបាលខេត្តកំពង់ឆ្នាំងផងដែរ។-ទន្ទឹមនោះលោកបានបញ្ជាក់ថាឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំងនិងចាត់អោយក្រុមចម្រុះចុះធ្វើការត្រួតពិនិត្យ ដើម្បីដើម្បីរកមូលហេតុហើយបើគ្មានបញ្ហាទេនឹងឲ្យមន្ត្រីសុរិយោដីចេញប្លង់កម្មសិទ្ធិឲ្យពួកគាត់ជាមិនខាន៕