​កម្លាំង​អាវុធហត្ថ ស្រុក​កំរៀង​ឃាត់ខ្លួន​មេខ្យល់​ម្នាក់ នាំ​ពលករ​ខ្មែរ​ទៅ​ថៃ​ខុសច្បាប់​

0

​កម្លាំង​អាវុធហត្ថ​ស្រុក​កំរៀង បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ជា​មេខ្យល់​នាំ​ពលករ​ខ្មែរ​ចេញ ទៅ​ប្រទេស ថៃ​ខុសច្បាប់ និង​អ្នករត់​ម៉ូតូ​កង់​បី​ម្នាក់ ព្រមទាំង​រំដោះ​ពលករ​ខ្មែរ​ចំនួន​១៧​នាក់​អប់រំ ឲ្យ​ត្រឡប់​ទៅ ស្រុក កំណើត​វិញ​។​ ​ហេតុ​ការ​ណ៏​ឃាត់ខ្លួន​មេខ្យល់​នាំ​មនុស្ស​ឆ្លងដែន​ទៅ​ថៃ​ខុសច្បាប់​នេះ បានធ្វើ​ឡើង នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥៧B​

ស្ថិតក្នុង​ភូមិ​ថ្មី​ឃុំ​អូរ​ដា​ស្រុក​កំរៀង​ខេត្តបាត់ដំបង​។​ ​ ​លោក​មុយ សា​លិ​ត មេបញ្ជាការ​អាវុធហត្ថ​ស្រុក​កំរៀង​បាន​ឲ្យ​ដឹងថា បុរស​ម្នាក់​ជា​មេខ្យល់​នាំ មនុស្ស ចេញទៅ​ថៃ​ដោយ​ខុសច្បាប់​ដែល​ឃាត់ខ្លួន​ឈ្មោះ​ណូ ធន​អាយុ​៣៣​ឆ្នាំ​មុខរបរ​ជា​កម្មករ​រស់​នៅ​ឍ ភូមិ​ស្រឡៅ​ទង​ឃុំ​កំរៀង​ស្រុក​កំរៀង​ខេត្តបាត់ដំបង​។​និង​អ្នករត់​ម៉ូតូ​កង់​បី​ម្នាក់​ឈ្មោះ​គឹម សារ៉ាត់ អាយុ ៤២​ឆ្នាំ​រស់នៅ​ភូមិ​សាំង​រាំង​ឃុំ​ប​វេ​ល​ស្រុក​ប​វេ​ល​ខេត្តបាត់ដំបង​។​ ​ចំណែក​ពលករ​ខ្មែរ​ដែល​អាវុធហត្ថ​ស្រុក​កំរៀង​ឃាត់​អប់រំ​ចនួន​១៧​នាក់​(​ក្នុងនោះ​ស្រី​៧​នាក់ អ​និតិ ជន​២​នាក់​)​មកពី​ខេត្តព្រៃវែង​ខេត្ត​ត្បូងឃ្មុំ​ខេត្តបន្ទាយមានជ័យ​និង​ខេត្តបាត់ដំបង​។​2

លោក​បាន​បញ្ជាក់ថា​ពល​ករ​ខ្មែរ​ទាំង​១៧​នាក់ ក្រោយពី​ធ្វើការ​អប់រំ​ដើម្បី​ឲ្យ​យល់​ពី​ការចាញ់បោក​មេខ្យល់ នាំចេញ​ទៅ​ថៃ​ខុស ច្បាប់ ហើយ ត្រូវ​ទៅធ្វើ​លិខិតស្នាម​ត្រឹមត្រូវ​ស្របច្បាប់​នៅតាម​ស្រុកភូមិ​ខេត្ត​របស់​បងប្អូន​វិញ ឬ​ទៅតាម​ក្រុមហ៊ុន នាំចេញ​ទៅធ្វើ​ការ​គេ​និង​បំពេញ​លិខិតស្នាម​ស្របច្បាប់​ក្នុងតម្លៃ​ថោក​ទើប​បងប្អូន​មាន​សុ​វត្ថ​ភាព​រស់នៅ​ក្នុងប្រទេស​គេ​ហើយ​បាន​ឲ្យ​វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ​ផងដែរ​។​ ​ ​

ក្រុម​ពលករ​ខ្មែរ​ចំនួន​៤​នាក់​បាន​ប្រាប់​អាវុធហត្ថ​ថា​កាលពី​ថ្ងៃទី​៣០​ខែមិថុនា​ពួកគាត់​បានប្រគល់​ប្រាក់​ចំនួន​៣០០០​បាត​ឲ្យ​ទៅ​កូន​របស់​មេខ្យល់​ដើម្បី​យកទៅ​ធ្វើលិខិត​ឆ្លងដែន​ឬ​ធ្វើ​ប័ត្រ ប៉ុន្តែ កន្លែង​ដែល ធ្វើ​ប័ត្រ​បាន​ផ្អាក​ឈប់​។​លុះ​ថ្ងៃទី​២​ខែកក្កដា​កូន​មេខ្យល់​បាន​នាំ​ពួកគាត់​មាន​គ្នា​៩ នាក់ ជិះឡាន​កាមរី មួយគ្រឿង​មកដល់​ស្រុក​កំរៀង​។​ពេលមកដល់​កំរៀង​ត្រង់​ចំណត​បេនឡាន​កូន​មេខ្យល់​បាន​ប្រាប់​ឲ្យ​អង្គុយចាំ​គេ​មក​យក​ឆ្លងដែន​ទៅ​ថៃ​។​4

ក្រោយមក​ឃើញ​បុរស​ម្នាក់​ឈ្មោះ​ណូ ធន​មក​ហៅ​ពួកគាត់ ទៅ​ជិះ​ម៉ូតូ​កង បី​មួយគ្រឿង​ដែលមាន​មនុស្ស​ជិះ​ស្រាប់​ចំនួន​៨​នាក់​សរុប​ទាំងអស់គ្នា​ចំនួន​១៩ នាក់ ទាំង​មេខ្យល់ បើក ឆ្ពោះទៅ​ច្រករបៀង​ស្ថិតក្នុង​ភូមិ​ដូង​ឃុំ​បឹងរាំង​ស្រុក​កំរៀង​។​ពេល​កំពុង​ជិះ​ទៅដល់​ចំណុច​ភូមិ​ថ្មី​ឃុំ​អូរ​ដា​ស្រុក​កំរៀង ស្រាប់តែ​ឃើញ​កម្លាំង​អាវុធហត្ថ​ស្រុក​កំរៀង​ឃាត់ខ្លួន​ទាំងអស់គ្នា​តែម្ដង​។​ ​ ​

ឈ្មោះ​ណូ ធន​ជា​មេខ្យល់​នាំ​ពលករ​ខ្មែរ​ចេញ​ដោយ​ខុសច្បាប់​បាន​សារភាពថា​រួប​គេ​ធ្លាប់​នាំ​ពល ករ ខ្មែរ​ឆ្លងដែន​ចេញទៅ​ថៃ​ខុសច្បាប់​ប្រហែល​២០​លើក​មកហើយ​។​នៅ​ថ្ងៃទី​២​ខែកក្កដា​នោះ​គឺ​រួប​គេ​ពិតជា​បាន​នាំ​ពលករ​ខ្មែរ​ចំនួន​១៧​នាក់​បម្រុង​ចេញទៅ​ថៃ​តាម​ច្រក​ឡែ​ម​(​ច្រក​ដូង​)​ហើយ​ប្រគល់​ឲ្យ​មេខ្យល់​ចាំ​ទទួល​នៅក្នុង​ទឹកដី​ថៃ​ដោយ​ជួល​ម៉ូតូ​កង់​បី​មួយគ្រឿង​ដឹក​ពលករ​ខ្មែរ​ប្រាកដ​មែន​។​ ​3

​លោ​កឡាច ប្រុស​នាយការិយាល័យ​អាវុធហត្ថ​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹងថា​មេខ្យល់​ឈ្មោះ​ណូ ធន កម្លាំង​បាន​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​តុលាការ​ហើយ​។ ចំណែក​ឈ្មោះ​គឹម សារ៉ាត់​ជា​អ្នករត់​ម៉ូតូ​កង់ បី​គឺ កម្លាំង​បាន​ស្រាវជ្រាវ​សាកសួរ​គ្មាន​ពាក់ពាន់​បន្ទុក​ក្នុង​បទល្មើស​ទេ ប៉ុន្តែ​ត្រូវ​ប​ញ្ជួ​ន​ទៅ​ដែរ​ការសម្រេច​យ៉ាង ណា​គឺជា​សមត្ថកិច្ច​របស់លោក​ព្រះរាជអាជ្ញា​ទេ ៕