​ឯកឧត្តម អេង ហួត អញ្ជើញ​ចូលរួម​សម្ពោធ​អាគារ​មន្ទីរពេទ្យ​ខេត្តតាកែវ​អំណោយ​ភ្នាក់ងារ​អភិវឌ្ឍ​ន៏​បារាំង​

0

​អាគារ​មួយ​ខ្នង​កំពស់​ពីរ​ជាន់ ដែលជា​អំណោយ​របស់​ទីភ្នាក់ងារ​អភិវឌ្ឍ​ន៏​ប្រទេស​បារាំង ផ្ដល់ជូន​ដល់​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ ត្រូវ​បានដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ បន្ទាប់ពី​ដំណើរការ​សាងសង់​បានបញ្ចប់​រួចរាល់ ។ មន្ត្រីជាន់ខ្ពស់​របស់​

ក្រសួងសុខាភិបាល ឯកឧត្តម អេង ហួត រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល រួម​និង​ប្រធាន​ទីភ្នាក់ងារ​អភិវឌ្ឍ​ន៏​បារាំង ប្រចាំ​នៅ​កម្ពុជា បាន​ចូលរួម​ធ្វើជា​អធិបតី នៅក្នុង​ពិធី​សម្ពោធ​អាគារ​នេះ ។ ​មាន​ប្រសា​ស​ន៏​នៅក្នុង​ឪ​កាស់​នោះ ឯក​ឧ​ត្ត អេង ហួត រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បានចាត់ទុក​សំណង់​អាគារ ដែលជា​ជំនួយ​របស់​កម្មវិធី​អភិវឌ្ឍ​ន៏ របស់​ប្រទេស​បារាំង ដល់​មន្តីរ​ពេទ្យ​បង្អែក​ខេត្តតាកែវ​ថា វា​បានផ្ដល់​ផល​ប្រ​យោ​ជ​ន៏​យ៉ាង​ធំធេង ដល់​ប្រជាជន​កម្ពុជា ជាពិសេស​ដល់​ប្រជាជន ដែល​ងាយ​រងគ្រោះ និយាយ​ជារួម អាគារ​នេះ​វា​បានធ្វើ​ឲ្យ​ស្ថានភាព​សុខភាព របស់​ប្រជាជន​កម្ពុជា កាន់​តែមាន​ភាពប្រសើរ​ឡើង​ជាក់​ជាពុំខាន​។​2 (1)

ឯកឧត្តម អេង ហួត បាន​បន្តថា ជានិច្ច​ជា​កាល​រដ្ឋាភិបាល​បារាំង តែងតែ​គាំទ្រ​ចំពោះ​ដំណើរការ នៃ​ប្រព័ន្ធ​សុខាភិបាល នៅ​ប្រទេស​កម្ពុជា ហេតុ​ដូច្នោះ​ហើយ​បានជា​រដ្ឋាភិបាល​ប្រទេស​បារាំង បានផ្ដល់​អាគារ​នេះ ព្រមទាំង​សម្ភារៈ​និង​បញ្ចេ​ក​ទេស​ថែម​ទៀតផង ដែល​ចំ​នួ​យ​ទាំងអស់នេះ វា​បាន​ធានា​សុខ​ភាពជា​មូលដ្ឋាន និង​ធ្វើ​ឲ្យ​មានការ​រីកចម្រើន ផ្នែក​សុខភាព​សង្គម​ថែម​ទៀតផង ។3 (1)

អាគារ​ដែលមាន​សម្ភារៈ​គ្រប់គ្រាន់​នេះ និង​អាច​ទទួល​ស្ត្រី​មក​ពិនិត្យ​ផ្ទៃពោះ និង​សំរាល​បុត្រ​ដោយមាន​ឆ្មប​ជំនាញ កុមារ​អាច​ត្រូវ​បានទទួល​ការថែទាំ នៅពេល​ចាប់កំណើត​ភ្លាមៗ និង​ប្រជាពលរដ្ឋ​គ្រប់គ្នា អាចមក​ពិនិត្យ​សុខភាព ដែល​សកម្មភាព​ទាំងអស់នេះ វា​កាត់បន្ថយ​នូវ​ឧ​ប​ស័គ្គ និង​រារាំង​ប្រជាពលរដ្ឋ ពី​ការធ្លាក់ចុះ​ទៅក្នុង​ភាពក្រីក្រ ដែលជា​ការរាំងស្ទះ​ដល់​ការអភិវឌ្ឍ​ន៏​សេដ្ឋកិច្ចសង្គម នៅ​កម្ពុជា​ផងដែរ ៕