ក្លឹបកីឡាបាល់ទាត់តំណាងខេត្តកំពង់ធំកំពុងតែកំដៅសាច់ដុំត្រៀមប្រកួតវគ្គ១/4ផ្តាច់ព្រ័ត្រដើម្បីយកឈ្នះក្រុមកីឡាករខេត្តរតនគីរី

0

កំពង់ធំ៖ ក្លឹបកីឡាបាល់ទាត់តំណាងខេត្តកំពង់ធំ កំពុងតែផ្ទុះសំលេងកេរ្ត៍ឈ្មោះដ៏ល្បីល្បាញ នៅក្នុងវិស័យកីឡាបាល់ទាត់ និងកំពុងតែប្រឹងប្រែងកំដៅសាច់ដុំ ដើម្បីត្រៀមប្រកួតនូវវគ្គ១/4 ដែលជាវគ្គផ្តាច់ព្រ័ត្រដើម្បីប្រកួតយកឈ្នះក្រុមកីឡាករបាល់ទាត់ តំណាងឲ្យខេត្តរតនគីរី នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០១៩ ខាងមុខនេះ ដែលគ្រោងនិងប្រកួតនៅទីលានកីឡាកងរាជអាវុធហត្ថខេត្តកំពង់ធំ។តាមព័ត៌មាន ដែលបានបញ្ជាក់យ៉ាងច្បាស់ថា ក្លឹបកីឡាបាល់ទាត់តំណាងខេត្តកំពង់ធំ គឺបានផ្តួចផ្តើមគំនិត និងឧត្តម្ភ ថវិកា ដោយ លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលលោកមានឧបនិស្ស័យជាមួយនិងវិស័យកីឡា ក៏បានរៀបចំទីតាំងក្នុងបញ្ជាការដ្ឋាននៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ឲ្យក្លាយជាប្រយោជន៍ដល់និងសង្គម និងក្រុមយុវ័យដើម្បីបំផុសនូវវិស័យកីឡា ដល់កងរាជអាវុធហត្ថខេត្តកំពង់ធំ និងក្រុមយុវ័យស្ម័គ្រចិត្ត ក្នុងគោលបំណង់ចង់ឲ្យកងរាជអាវុធហត្ថទាំងអស់ មានកំលាំងមាំមួន សុខភាពល្អ និងបង្កើនមិត្តភាពឲ្យកាន់តែមានភាពជិតស្និទ្ធផងដែរ។

ក្រុមកីឡាបាល់ទាត់ កងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលតំណាងខេត្តកំពង់ធំ គឺត្រូវបានបង្កើត​​ជាច្រើនឆ្នាំមកហើយ ក្រោមការគ្រប់គ្រងដោយ លោក ឃុន ប៊ុនហូ មេបញ្ជាការងកងរាជអាវុធហត្ថខេត្តកំពង់ធំ និងស្ថាបនិកជាច្រើនរូបទៀត បានធ្វើឲ្យក្រុមកីឡាបាល់ទាត់ កងរាជអាវុធហត្ថខេត្តកំពង់ធំ បោះជំហ៊ានឈាន ទៅប្រកួតថ្នាក់ជាតិជាច្រើនលើកមកហើយ ក្នុងការប្រកួតដណ្តើមមពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៣ឆ្នាំ២០១៩នេះខេត្តកំពង់ធំបានប្រកួតក្នុងវគ្គជំរុះក្នុងពូលកន្លងមកគឺកំពង់ធំទទួលបានជយ័ជំនះ៤លើកជាប់ៗគ្នាតែម្តងគឺឈ្នះខេត្ត សៀមរាប ឧត្តមានជយ័ និងព្រះវិហារ២លើក ទើបឈានមកវគ្គ1/4ផ្តាចព្រត្រ័នេះ។

លោក ឃុន ប៊ុនហូ ប្រធានក្លឹបកីឡាករបាល់ទាត់កំពង់ធំ បានឲ្យដឹងថាផងដែរថា ការប្រកួតវគ្គ១ភាគ៤នេះ គឺជាវគ្គផ្តាច់ព្រ័ត្រ និងខិតខំឲ្យកីឡាករហ្វឹកសម ដើម្បីត្រៀមប្រកួត បានជ័យជំនះ និងឈានទៅដណ្តើនពានរង្វាន់ពីសម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ក្នុងនោះលោក ឃុន ប៊ុនហូ បានអំពាវនាវដល់ អាជ្ញាធរ កងកម្លាំង មន្រ្តីរាជការ ប្រជាពលរដ្ឋ និងសម្បុរសជន ដែលស្រឡាញ់វិស័យកីឡា សូមជួយគាំទ្រ និងឧត្តមដល់ក្លឹមកីឡាបាល់ទាត់តំណាងឲ្យខេត្តកំពង់ធំទាំងមូល ដើម្បីមានលទ្ធភាពចូលរួមប្រកួតនូវថ្នាក់ជាតិបន្តទៀត។លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានមានប្រសាសន៍ កោតសរសើរដល់ប្អូនយុវ័យ ដែលមានទឹកចិត្តស្រឡាញ់វិស័យកីឡា ដែលវិស័យកីឡា ជាស្ពានមិត្តភាព ឆ្ពោះទៅរកសន្តិភាព ដែលពិភពលោកកំពុងតែយកចិត្តទុកដាក់ ឲ្យមានកីឡាមិត្តភាពរវាងប្រទេសនិងប្រទេស ខេត្តនិង ស្រុកនិងស្រុក មិនតែប៉ុណ្ណោះវិស័យកីឡា ធ្វើឲ្យមានសុខភាពមាំមួន រហ័សរហួន និងសូមឲ្យប្អូនៗ ក្មួយៗយកពេលវេលាដ៏មានតំលៃ មកហាត់កីឡានិងចៀសឲ្យឆ្ងាយពីគ្រឿងញៀន ។

ដោយ ប៊ុន រដ្ឋា​