​ពិធី​ប្រកាស​ចូលកាន់​តំណែង​ប្រធាន​-​អនុប្រធាន​មន្ទីរ ប្រធាន​-​អនុប្រធាន​ការិយាល័យ​ ​និង​មន្ត្រី នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ត្បូងឃ្មុំ​

0

សាលាខេត្ត​ត្បូងឃ្មុំ បានរៀបចំ​ពិធី​ប្រកាស​ចូលកាន់​តំណែង ប្រធាន អនុប្រធាន​មន្ទីរ ប្រធាន អនុប្រធាន​ការិយាល័យ និង​មន្ត្រី​នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត ក្រោម​អធិបតីភាព ឯកឧត្ដម ទ្រី ម៉េង រដ្ឋលេខាធិការ ក្រសួង​អភិវឌ្ឍន៍ជនបទ ។ អញ្ជើញ​ចូលរួម​នាឱកាស​នោះ មាន​

ឯកឧត្ដម​អភិបាលរង​ខេត្ត ឯកឧត្ដម​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ត្បូងឃ្មុំ តំណាង​អគ្គនាយករង​ក្រសួង​អភិវឌ្ឍន៍ ថ្នាក់ដឹកនាំ​មន្ទី អង្គភាព ជុំវិញ​ខេត្ត ព្រមទាំង អភិបាល អភិបាលរងក្រុង ស្រុក និង​មន្ត្រីរាជការ យ៉ាងច្រើន​កុះករ ។​ ​យោងតាម​ប្រកា​សលេខ​១២៩ ក​.​អ​.​ជ​.​ប្រ​.​ក របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ចុះ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៤ បានតែងតាំង​លោក អាន ស៊ីណា ជា​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្ត​ត្បូងឃ្មុំ និង​ថ្នាក់​អនុប្រធាន​មន្ទីរ​៣​រូប ព្រមទាំង ថ្នាក់​ប្រធាន អនុប្រធាន​ការិយាល័យ ចំណុះ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​១៤​រូប និង​ថ្នាក់​ប្រធាន អនុប្រធាន​ការិយាល័យ អភិវឌ្ឍន៍ជនបទ​ក្រុង ស្រុក ក្នុង​ខេត្ត​ត្បូងឃ្មុំ ចំនួន​១៧​រូប ។ ​5

លោក អាន ស៊ីណា ប្រធាន​មន្ទីរ ទើបបាន​តែងតាំង​ថ្មី និង​តំណាង​មន្ត្រីរាជការ មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្ត​ត្បូងឃ្មុំ​ទាំងអស់ បាន​ឡើង​ប្ដេជ្ញាចិត្ត គោរព​ច្បាប់​រដ្ឋ និង​អនុវត្ត​គោ​លន​យោ​យ​បាយ​យុទ្ធសាស្ត្រ ចតុកោណ​ទី​៣ និង​កំណែទម្រង់​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ របស់​រាជរដ្ឋាភិបាល ខិតខំ​បំពេញ​តួនាទី ជា​ប្រធាន​មន្ទីរ ទៅតាម​បណ្ដាំ​ផ្ញើ និង​អនុសាសន៍ របស់​ឯកឧត្ដម​អភិបាលខេត្ត ឯកឧត្ដម​រដ្ឋមន្ត្រី ប្រែ​ក្លាយទៅជា​សកម្មភាព​ប្រតិបត្តិ​ការជាក់ស្ដែង យ៉ាងសកម្ម និង​ល្អប្រសើរ ហើយ​ចូលរួម​សហការ​ជាមួយ​មន្ទីរ និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ ដើម្បី​ជម្រុញ​ប្រសិទ្ធភាព​ការងារ ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​ឡើង ។ ​1

បន្ទាប់ពី​សុន្ទរកថា​ស្វាគមន៍ របស់​ឯកឧត្ដម សុខ មករា អភិបាលរង​ខេត្ត​ត្បូងឃ្មុំ​រួចមក ឯកឧត្ដម ទ្រី ម៉េង បាន​សាទរ​ចំពោះ​ថ្នាក់ដឹកនាំ​មន្ទីរ ក៏ដូចជា​មន្ត្រី​គ្រប់​ថ្នាក់ នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ទាំងអស់ ដែល​បានប្រកាស​បំពេញការងារ ទៅតាម​រចនាសម្ព័ន្ធ របស់​មន្ទីរ​ពេលនេះ ។ ឯកឧត្ដម​មានប្រសាសន៍​បញ្ជាក់ថា នេះ​គឺជា​យន្តការ​ដ៏​មាន​សារៈសំខាន់ និង​ជា​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី​៥ ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ក៏ដូចជា​ក្រសួង​អភិវឌ្ឍន៍ជនបទ ក្នុងការ​បង្កើត​ឲ្យ​មាន​មន្ទីរ និង​ក្បាលម៉ាស៊ីន ដឹកនាំ​ស្ថាប័ន​ជំនាញ​ខ្សែបណ្ដោយ​របស់ខ្លួន បន្ទាប់ពី​ខេត្ត​ត្បូងឃ្មុំ ទើបបាន​បង្កើត​ថ្មី ។ 2 (2)

ឯកឧត្ដម​បន្តថា មួយវិញទៀត ការបង្កើត​ស្ថាប័ន​នីមួយៗ គឺ​ទាមទារ​ឲ្យ​មាន​ខាងតែបាន នូវ​មន្ត្រី​គ្រប់គ្រង ជា​ក្បាលម៉ាស៊ីន ដឹកនាំ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ ដើម្បី​ឲ្យ​ស្ថាប័ន​នោះ ដំណើរការ ឆ្លើយតប​ទៅនឹង​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ជាពិសេស ការបំពេញភារកិច្ច​ស្នូល របស់​មន្ទីរ​អភិវឌ្ឍន៍ជនបទ គឺ​ការកសាង និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ការលើកកម្ពស់​សុខភាព​អនាម័យ និង​សេដ្ឋកិច្ច​ជនបទ​ជាដើម ដើម្បី​ឆ្លើយតប​ទៅនឹង​សេចក្ដីត្រូវការ របស់​ប្រជាព​រដ្ឋ​នៅក្នុង​មូលដ្ឋាន​ជាក់ស្ដែង ។ ​

ជាមួយនឹង​ការ​សាទរ​នោះដែរ ឯកឧត្ដម ទ្រី ម៉េង ក៏បាន​ផ្ដល់នូវ​អនុសាសន៍ ដល់​ថ្នាក់ដឹកនាំ​មន្ទីរ និង​មន្ត្រី​គ្រប់លំដាប់​ថ្នាក់ ត្រូវ​ពង្រឹងសមត្ថភាព​ជំនាញ​របស់ខ្លួន ។ មាន​សាមគ្គីភាព​ផ្ទៃក្នុង​អង្គភាព និង​ទំនាក់ទំនង​សហការ​ល្អ ជាមួយ​មន្ទីរ​អង្គភាព ស្ថាប័ន​នានា ជុំវិញ​ខេត្ត អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ដើម្បី​ឲ្យ​ការងារ​របស់ខ្លួន មាន​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព ជូន​រាជរដ្ឋាភិបាល សាមីក្រសួង ក្រុមប្រឹក្សា និង​គណៈ​អភិបាលខេត្ត និង​មន្ត្រីរាជការ​ទាំងអស់​ផងដែរ ៕