​ប្រជាពលរដ្ឋ ស្រែក​ទ្រហោយំ​សុំអោយ​សម្តេច​តេ​ជោ ជួយ​អន្តរាគមន៍​

0

​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ក្រុមហ៊ុន​លោក នៅ សារី ឆបោក​ទិញ​មើមដំឡូង​មី​ជំពាក់​ប្រាក់ មិនដែល​សង​បាន​ទ្រហោយំ​សំរក់​ទឹកភ្នែក នៅ​ចំពោះមុខ​ព្រះរាជអាជ្ញា​លោក យូរ ទិ​ត្យ​វឌ្ឍនៈ និង​ព្រះរាជអាជ្ញារង ទាំងបី​នៃ​តុលាការ ខេត្តកំពង់ឆ្នាំង ដោយសា​តែ​បរាជ័យ​ក្នុងការ​អនុវត្ត​ដីការ​សម្រេច​

រឹបអូស​ដំឡូង​មី ដែល​ពួកគាត់​បានអោយ​ឈ្មួញ​ឈ្មោះ នៅ សារី ដើម្បី​យក​លក់​ឡាយឡុង ។ កម្លាំងចម្រុះ​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា និង​ព្រះរាជអាជ្ញារង អម​សាលាដំបូង ខេត្តកំពង់ឆ្នាំង ក្នុងតួនាទី​ទទួលបន្ទុក​ជា​អាជ្ញាសាលា របស់​សាលាដំបូង បាន​ចុះ​អនុវត្ត​ដីកា​សម្រេច​នេះ ដើម្បី​យក​ដំឡូង​មី​ក្រុមហ៊ុន​របស់លោក នៅ​សារី ដើម្បី​លក់​ឡាយឡុង យកប្រាក់​សង​ជូន​ពួកគាត់​វិញ ប៉ុន្តែ​ករណីនេះ ត្រូវបាន​បរាជ័យ​ទៅវិញ ខណៈ​មាន​ភាគី​ទី​៣​មកប្ដឹង​ជំទាស់ ដោយ​អះអាងថា​ឈ្មោះ នៅ សារី បាន​លក់​ដំឡូង​មី​ខ្លួន កាលពី​ដប់​ថ្ងៃមុន ។

ភាគី​ទី​៣ មិនត្រូវ​បាន​គេ​ស្គាល់​ឡើយ តែ​ខណៈពេលដែល​ចុះ​អនុវត្ត​នោះ គេ​បានឃើញ​ប្រពន្ធ​លោក នៅ សារី ឈ្មោះ ស្លេស​អាស៊ី​ម៉ាស អម​ទៅដោយ​មេធាវី នៅ​ទីតាំង​ឃ្លាំង​ស្តុ​ប​ដំឡូង​មី ប្រ​លាន​យន្តហោះ ខេត្តកំពង់ឆ្នាំង ហើយ​មិន​បានធ្វើ​ប្រាប់​អ្នកកាសែត​ឡើយ ជំវិញ​ករណីនេះ ។ លោក​ព្រះរាជអាជ្ញា បាន​អះអាងថា គឺ​គ្រានតែ​ផ្អាក​បណ្ដោះអាសន្ន​តែប៉ុណ្ណោះ តែ​លោក​និង​ខិតខំ​រក​និតិ​វិធី​ថ្មី ដើម្បី​រក​យុតិធម៌​ជូន​ជនរងគ្រោះ ដែលជា​ប្រជាកសិករ​ម្ចាស់​ចំការ​ដំឡូង​មី មកពី​បណ្ដា​ខេត្ត​នានា​បន្តទៀត​។ ​4

ប្រភព​ពត៌មាន​ក្រៅផ្លូវការ​ផ្សេងទៀត បានអោយដឹងថា តុលាការ​បរាជ័យ​ក្នុងការ​អនុវត្ត​សាលដីកា​នេះ ដោយសារ​តែមាន​អន្តរាគមន៍ ពី​អគ្គព្រះរាជអាជ្ញា អោយ​បញ្ឈប់​ទើប ប្រជាពលរដ្ឋ ស្រែក​ទ្រហោយំ​តែម្តង ។ នៅក្នុង​ការចាត់ការ​លើ​សំណុំរឿង​ឆបោក ថ្លៃ​ដំឡូង​មី​ថ្ងៃនេះ​ផងដែរ គេ​បាន​សង្កេតឃើញ​ប្រពន្ធ​លោក នៅ សារី មាន​ទឹកមុខ​ធ្វើ​ហាក់បី​ជា​មិនមាន​រឿង​អ្វី​កើតឡើង​ទាល់តែសោះ ខណៈ​ម្ចាស់​ចំការ​ដំឡូង​មី ប្រមាណ​ជាង​២០​នាក់ មកពី​បណ្ដា​ខេត្ត​នានា ស្រែក​ទ្រហោយំ​ចំពោះមុខ ។ ​នៅ​រសៀល​ថ្ងៃទី​៤​នោះ គេ​បាន​សង្កេតឃើញ​ឯកឧត្តម​អភិបាលខេត្ត និង​កាកបាតក្រហម​ខេត្ត កំពង់ឆ្នាំង បាន​យកចិត្ត​ទុក្ខ​ដាក់ និង​នាំយក​ថវិការ​ចំនួន ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ ចំនួន​២៧​នាក់ ក្នុង​ម្នាកៗ ទទួលបាន​ថវិកា​៣​ម៉ឺន​រៀល ៕ ​