លោកចាន់ មុន្នី អតីតយុទ្ធជនពិការបានទទួលខ្នងផ្ទះលើកទី១១៩អំណោយដ៏ថ្លៃថ្លាសម្ដេចតេជោ ហ៊ុន សែន

0

កំពង់ធំ៖ សម្ដេច អគ្គ មហាសេនាបតីតេជោ ហ៊ុន  សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្តល់ផ្ទះ មួយខ្នងដល់ អតីតយុទ្ធជនពិការក្នុងខេត្តកំពង់ធំ ដែលជាអំណោយខ្នងផ្ទះលើកទី១១៩ តាមរយះឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានចុះប្រគល់ផ្ទាល់ ដោយឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ។ពិធីប្រគល់ផ្ទះដែលជាអំណោយដ៏ថ្លៃថ្លាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនលោក  ចាន់ មុន្នី អតីតយុទ្ធជនពិការ អាយុ៥៩ឆ្នំា អតីតបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៩២  នៅអង្គភាព យោធាទីរួមខេត្ត នៃយោធាខេត្តកំពង់ធំ  បានរបួសពិការ នៅសមរភូមិស្រុកស្ទោង ក្នុងឆ្នាំ១៩៩៨ មានភរិយា ឈ្មោះ ប្រាក់  រឹម  អាយុ៤៦ ឆ្នំាមានកូន៣ នាក់បច្ចុប្បន្នរស់នៅភូមិជាំត្រាច ឃុំឈូកខ្សាច់  ស្រុកបារាយណ៍  ខេត្តកំពង់ធំ ការប្រគល់នេះបានធ្វើឡើងនៅ រសៀលថ្ងៃចន្ទទី០៦  ខែឧសភា ឆ្នាំ២០១៩។ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឲ្យដឹងផងដែរថា ផ្ទះថ្មីដែលបានប្រគល់ជូនអតីយុទ្ធជនពិការ  មានទំហំ៤ម៉ែត្រ x ៦ម៉ែត្រ សាងសង់ពីឈើខ្ពស់ផុតពីដី រនាបនិងជញ្ជាំងក្តារ ប្រក់ស័ង្កសីដែលបានចំណាយ ថវិកាក្នុងការសាងសង់ អស់ទឹកប្រាក់ចំនួន ៦,៩៨៧,០០០ រៀល នៅក្នុងពិធីក្រុមការងារ សមាគមអតីតយុទ្ធ ជនកម្ពុជា ខេត្តកំពង់ធំ  ឧបត្ថម្ភបន្ថែម មានអង្ករ៥០ គ.ក មីយើងចំនួន២កេសទឹកត្រីទឹកស៊ីអ៊ីវ២យួរ  និង ថវិកាចំនួន ៣៥០,០០០  រៀល   ។ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខ អតីតយុទ្ធជនទាំងអស់ ដែលកំពុងរស់នៅក្នុងខេត្តកំពង់ធំ ក៏ដូចជាអតីតយុទ្ធជនទូទាំងប្រទេស ពីសំណាក់សម្ដេចតេជោ ហ៊ុន  សែន  ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សម្តេចបានសម្តែងនូវការព្រួយបារម្ភណ៍ ពីជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន​​ និងបានផ្តល់នូវគុណតំលៃនូវវរៈភាពដ៏អង់អាចក្លាហាន របស់បងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានលះបង់កំលាំងចិត្តកាយ ពុះពារគ្រប់ឧបស័គ្គក្នុងសមរភូមិប្រយុទ្ធ ថែមទាំងបានបូជាសាច់ស្រស់ ឈាម ស្រស់ដើម្បីបុព្វហេតុប្រទេសជាតិ បើគ្មានអតីតយុទ្ធជន ក៏គ្មានសន្តិភាពមកដល់ពេលនេះ មិនតែប៉ុណ្ណោះ សម្តេចនាយរដ្ឋមន្រ្តី បានសំណូមពរដល់អាជ្ញាធរ កងកម្លាំង គ្រប់ស្ថាប័នជួយគាំទ្រដល់វិស័យមនុស្សធម៌ នៃសមាគមអតីតយុទ្ធជនកម្ពុជា គ្រប់ខេត្តក្រុង និងជួយសម្រួលដល់ការលំបាករបស់អតីតយុទ្ធជន និងការផ្តល់សិទ្ធពាក់ព័ន្ឋការបើកប្រាក់បេឡាមរណសង្គ្រោះ   ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម ការសាងសង់លំនៅដ្ឋាន ជូន បងប្អូនដែលគ្មានជម្រកស្នាក់នៅ  រួមទាំងការបើកធានារ៉ាប់រងសង្គម ដែលជាផលប្រយោជន៍របស់អតីត យុទ្ធជន   ។

ដោយ ប៊ុន រដ្ឋា