​ឯកឧត្តម ងួន រាសី តំណាង ឯកឧត្តម ងួន ញ៉ិល ប្រគេន​ទាន​ព្រះវស្សា​ដល់​វត្ត​ត្រពាំង​ជ្រៃ​និង​វត្ត​តា​ត្រាវ​

0

​ ​កំពង់ធំ​៖ កាលពីរ​ព្រឹក​ថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០១៤ ឯកឧត្តម ងួន រាសី នាយក​ខុទ្ទកាល័យ ឯកឧត្តម​បណ្ឌិត​អនុប្រធាន​ទី​១​រដ្ឋសភា​តំណាង​ឲ្យ​ឯកឧត្តម បណ្ឌិត ងួន ញ៉ិល អនុប្រធាន ទី​១​រដ្ឋសភា បាន​នាំយក​ទាន​ព្រះវស្សា​ចំនួន​២​គូរ ព្រមទាំង​ទ័យ​ទាន​ជាច្រើន​មុខ ប្រគេន​ដល់​ព្រះចៅអធិការ​វត្ត​ត្រពាំង​ជ្រៃ​និង វត្ត​តា​ត្រាវ ដែល​បាន​គង់នៅ​វត្ត​ទាំង​២​នេះ ព្រមទាំង​គណៈប្រតិភូ លោកតា លោកយាយ ចូលរួម​ជាច្រើន​នាក់​ផងដែរ​។​20140706_081855

​វិស័យ​ព្រះពុទ្ធសាសនា​គឺជា​សាសនា​ដែលមាន​វ័យ​ចំណាស់​ចាស់​ជាងគេ​នៅលើ​ពិភពលោក ដែលមាន​កេ​រ្ត៍​ឈ្មោះ​បោះ​សំលេង ល្បី​រន្ទឺ​សុះសាយ បច្ចុប្បន្ន​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចាត់ទុក​វិស័យ​ព្រះពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ និង​អនុវត្តន៍​ប្រតិបត្តិ​ដឹកនាំ​ប្រទេស​នាំយក ពុទ្ធចក្រ និង​អាណាចក្រ​ដើរ​ទទឹម​គ្នា ព្រមទាំង​លើកស្ទួយ​ព្រះពុទ្ធសាសនា ឲ្យ​មានការ​ចូលរួម​ថែរក្សា​អភិរក្ស ដោយ​យល់ឃើញថា វត្ត​អារាម​គឺជា​មជ្ឈមណ្ឌល​សំរាប់​អប់រំ​មហាជន​ទូទៅ​គោរព​ប្រតិបត្តិ​នឹង​ជា​កន្លែង​កសាង​ខ្លួន​ឲ្យ​ប្រព្រឹត្ត​នូវ អំពើ​ល្អ ទាំង​កាយ​ទាំង​ចិត្ត​ឲ្យ​រស់នៅក្នុង​ភាពសុខសាន្ត ក្នុងសង្គម​ប្រកបដោយ​ចិត្តធម៌​។​ 20140706_093305 (1)

ឯកឧត្តម ងួន រាសី នាយក​ខុទ្ទកាល័យ តំណាង​ឲ្យ​ឯកឧត្តម បណ្ឌិត ងួន ញ៉ិល អនុប្រធាន ទី​១​រដ្ឋសភា បាន​ប្រគេន ទាន​ព្រះវស្សា​ធំ​ចំនួន​២​គូរ​សំរាប់​២​វត្ត​គឺ​ក្នុង​១​វត្ត​ទទួលបាន ទានវស្សា​១​គូរ បច្ច័យ​១​លាន​រៀល​សំរាប់​ចាត់ចែង​ក្នុង​វស្សា ,​ព្រះសង្ឃ​គង់​ក្នុង​ពិធី​នេះ​ចំនួន​៧​អង្គ​ក្នុង​១​អង្គ​៣០.០០០​រៀល ធូប​និង​ទាន​ចំនួន​១​ដុំ​, អង្ករ​២០០​គីឡូក្រាម​, មី​៣​កេស​, ទឹកត្រី​៣​ឡូ​, ទឹក​ស៊ី​អ៊ី​ចំនួន​៣​ឡូ ,​ទឹក​សុទ្ធ​0ral៤​កេស​, ស្កស​៥​គ​.​ក ,​កាហ្វេ ២​គ​.​ក​, ទឹកដោះគោ ១០​កំប៉ុង ,​តែ​ចំនួន ១​គ​.​ក​, ឆៃប៉ូវ ២​គ​.​ក​, ទឹកក្រូច​៦​ដប​ធំ​,​ជូន​លោកតា​អាចារ្យ ១​នាក់ ២​ម៉ឺន​រៀល​, លោកតា 20140706_094107

លោកយាយ ៣០​នាក់ ក្នុង​ម្នាក់ ក្រណាត់ស​១​ដុំ និង​ប្រាក់ ១​ម៉ឺន​រៀល សូម​បញ្ចាក់​ផងដែរ​ថា​សំរាប់​វត្ត​ត្រពាំង​ជ្រៃ ត្រៃ​តូច​១​កញ្ចប់​និង​បច្ច័យបួន​ចំនួន​១៥​មុ​ឺ​ន​រៀល ឯ​វត្ត​តា​ត្រាវ​ត្រៃ​តូច​១​កញ្ចប់​និង​បច្ច័យ​២០​មឺ​ុ​ន​រៀល​ក្រៅពីរ​នោះ​វត្ត​នីមួយៗ​គឺ​ទទួលបាន​ស្មើរ​គ្នា​។​ ​ឯកឧត្តម​បណ្ឌិត ងួន​ញិ​ល បាន​ផ្ដាំផ្ញើ​រថា ទៀនវស្សា​ទេយ្យវត្ថុ​និង​បរិក្ខា​ផ្សេងៗ​ដែល​បាន​ប្រគេន​ព្រះសង្ឃ​នៅពេលនេះ​គឺ​ដើម្បី​ឧទិស​កុសលផល​បុណ្យ​ជូន​ដល់​អ្នកមានគុណ​ដែល​ត្រូវជា​សាច់សាលោហិត​ដែល​បាន​ចែក​ឋាន​ទៅកាន់​ប​រះ​លោក​ខាងមុខ​ជាពិសេស​ឧទិស​កុសល​ដល់​លោកជំទាវ​ញែ​មសុ​ផានី ដែល​បាន​ចែក​ឋាន​ទៅបាន​ទទួល​កុសលផល​បុណ្យ​ចាប់ពីរ​ពេលនេះ​តទៅ​៕20140706_100627