ផ្លូវលំមួយខ្សែប្រវែងជិត៧គីឡូម៉ែត្រនៅស្រុកសេសាន ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

0

ស្ទឹងត្រែង៖ផ្លូវលំក្រាគ្រួសក្រហមមួយខ្សែប្រវែងជិត៧០០០ម៉ែត្រស្ថិតនៅក្នុងភូមិខ្សាច់ថ្មី ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឺងត្រែង ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ កាលពីថ្ងៃទី០៦ ខែឧសភាឆ្នាំ២០១៩កន្លងទៅ ក្រោមអធិបតីភាពឯកឧត្ដម ម៉ុម សារឿន អភិបាលនៃគណ:អភិបាលខេត្តស្ទឹងត្រែង ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ និងប្រកបមុខរបក្នុងមូលដ្ឋានរបស់ខ្លួន ដោយភាពកក់ក្តៅ ។
សូមបញ្ជាក់ថា ផ្លូវក្រាលគ្រួសក្រហមដែលបានសម្ភោធដាក់ឲ្យប្រើប្រាស់នេះ មាប្រវែង៦.៧៧០ម៉ែត្រ ទទឹង៩ម៉ែត្រ មានទំហំ៦០.៩៣០ម៉ែត្រការេ និងមានដាក់លូទោលកាត់ទទឹងផ្លូវ មានមុខកាត់១ម៉ែត្រ សរុបប្រវែង១១១ម៉ែត្រ ចំនួន១០កន្លែង និងមានជីកប្រឡាយសងខាងផ្លូវប្រវែង១៣.៥៤០ម៉ែត្រផងដែរ ។
អាជ្ញាធរស្រុកបញ្ជាក់ថាផ្លូវនេះជាគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា និងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនជាចំ
ណងដៃដល់ប្រជាពលរដ្ឋ នៅក្នុងភូមិខ្សាច់ថ្មី ឃុំតាឡាត ស្រុកសេសាន ដើម្បីឲ្យប្រជាពលរដ្ឋទាំងនេះងាយស្រួលក្នុងការធ្វើដំណើរ ។
ប្រជាពលរដ្ឋនៅភូមិខ្សាច់ថ្មី បានបង្ហាញនូវក្តីរំភើបរីករាយជាទីបំផុតនិងបានសម្តែងការសាទរចំពោះស
មិទ្ធិផលថ្មីនេះ ព្រោះថាក្នុងពេលកន្លងមកនេះ ប្រជាពលរដ្ឋមិនមានផ្លូវសម្រាប់ធ្វើដំណើរ ហើយផ្លូវមានសភាពតូចចង្អៀត និងខូចពេលមានភ្លៀងធ្លាក់មកម្តងៗ បន្ទាប់ពីទទួលបានផ្លូវមួយខ្សែនេះ ពួកគាត់មានការសប្បាយចិត្តជាខ្លាំង និងសង្ឃឹមថា ផ្តល់ភាពងាយស្រួលច្រើនដល់ការស់នៅរបស់ពួកគាត់ ។
ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឺងត្រែង បានលើកឡើងថា ការកសាងហេដ្ឋារច
នាសម្ព័ន្ធផ្លូវ.ស្ពាន.លូកាត់ទទឹងផ្លូវដើម្បីផ្តល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ប្រកប
ការងារ ហើយផ្លូវនេះផងដែរបានជួយលើកកម្ពស់ជីវៈភាពប្រជាពលរដ្ឋឲ្យមានភាពល្អប្រសើរឡើង ។
ឯកឧត្តមបានគូសបញ្ជាក់ថា៖ពីមុនមកតំបន់នេះជាតំបន់ព្រៃភ្នំមិនដែលមានផ្លូវ.ស្ពាន បានប្រើប្រាស់តរាប់ជំនាន់មកហើយ ទើបតែពេលនេះ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន បានធ្វើឲ្យមាន
ការអភិវឌ្ឍន៏ប្រកបដោយ សន្តិភាព គ្រប់ទីកន្លែងទាំងអស់ ជាក់ស្តែងដូចជានៅភូមិខ្សាច់ថ្មី ឃុំតាឡាត ស្រុកសេសាននេះតែម្តង ។
ឯកឧត្តម អភិបាលខេត្តសំណូរពរនិងណែនាំដល់ប្រជាពលរដ្ឋទាំងអស់រួម និងអាជ្ញាធរមូលដ្ឋានត្រូវចេះថែរក្សារាល់សមិទ្ធិផលដែលទទួលបាននាពេលនេះ និងត្រូវចូលរួមថែរក្សារាល់សមិទ្ធិផលនានាដែលរាជ
រដ្ឋាភិបាលកម្ពុជាសម្រេចបាន ដើម្បីបន្សល់ទុក ឲ្យកូនចៅជំនាន់ក្រោយ៕ ម៉ាវិន