អាវុធហត្ថផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ និងសភាពការណ៍វិវត្តន៍ថ្មី

0

ស្ទឹងត្រែង៖នៅបញ្ជាការដ្ឋានអាវុធហត្ថខេត្តស្ទឹងត្រែង បានរៀបចំប្រជុំផ្សព្វផ្សាយការងារស្តីពីការអប់រំនយោបាយក្នុងការប្រើចិត្តសាស្ត្រ និងសភាពការណ៍វិវត្តន៍ថ្មីៗ ក្នុងឆមាសទី១ឆ្នាំ២០១៩ នាឱកាសព្រឹកថ្ងៃទី០៨ ខែឧសភានេះ ។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមវត្តមានចូលរួម
ជាអធិបតីពីសំណាក់លោកឧត្តមសេនីយ៍
ឯក ប្រាក់ សិដ្ឋ មេបញ្ជាការរងលើផ្ទៃប្រ
ទេស រួមជាមួយនិងក្រុមការងារអមដំណើរអាវុធហត្ថលើផ្ទៃប្រទេសផងដែរ ។
លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេប
ញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង បានថ្លែង
អំណរអរគុណដល់នាយឧត្តមសេនីយ៍ មេ
បញ្ជាការរងលើផ្ទៃប្រទេស ដែលបានចំ
ណាយពេលចុះមកអប់រំ នយោបាយចិត្ត
សាស្ត្រ នាព្រឹកថ្ងៃទី០៨ឧសភានេះផងដែរ ។
លោកឧត្តមសេនីយ៍ឯក ប្រាក់ សិដ្ឋ បាន
ថ្លែងការកោតសរសើរចំពោះលោកឧត្តម
សេនីយ៍ត្រីមេបញ្ជាការអាវុធហត្ថខេត្ត ក្នុង
ការសម្រេចក្នុងការបង្ក្រាបករណីធំៗមួយ
ចំនួន ដូចករណីបង្ក្រាបចាប់ជនជាតិវៀត
ណាម និងករណីជួញដូរគ្រឿងញៀនជា
ដើម ។ លោកបន្តថា៖ជាមួយគ្នានេះ ករណី
ដឹកជញ្ជូនឈើលោកបានបញ្ជាក់ទៅមន្ត្រីអាវុធហត្ថឲ្យយកចិត្តទុកដាក់តាមដានពិនិ
ត្យឲ្យច្បាស់លាស់ កុំដោយសារច្បាប់អនុ
ញ្ញាត្តិមួយសន្លឹក ហើយដឹកឈើ១០ឡាន នេះជាល្បិចរបស់ឈ្មួញ ដូច្នេះត្រូវពិនិត្យតាមដានឲ្យច្បាស់ ។ ការគ្រប់គ្រងសភាពការគ្រោះធម្មជាតិដូចជាគ្រោះរាំងស្ងួត និងទឹកជំនន់ ជាពិសេសបញ្ហាឡើងកម្តៅដែល
បច្ចុប្បន្នយើងបានដឹងស្រាប់ហើយ ។ ឯ បញ្ហាមួយទៀត គឺទាក់ទងទៅនឹងសន្តិសុខ
សណ្តាប់ធ្នាប់ របស់ប្រជាពលរដ្ឋ ធ្វើយ៉ាង
ណាសូមរក្សាឲ្យ ដើម្បីទទួលបានស្ថេរភាពនិងការអភិវឌ្ឍន៍ ជានិច្ចនិរន្ត៍ ៕ ម៉ាវិន