កិច្ចប្រជុំរៀបចំពិធីបើកវគ្គហ្វឹកហ្វឺបំប៉នយុទ្ធវិធីយុទ្ធដំណើរទ័ពដល់កងកម្លាំងដើម្បីបង្កើនប្រសិទ្ធភាព

0

កំពង់ធំ៖ កិច្ចប្រជុំត្រៀមបើកវគ្គហ្វឹកហ្វឺបំប៉នយុទ្ធវិធីយុទ្ធដំណើរទ័ពដល់កងកម្លាំង ដើម្បីបង្កើនប្រសិទ្ធភាព និងការពង្រឹងសមត្ថភាព ក្នុងការអនុវត្តន៍នូវភារកិច្ចការពាជាតិ សាសនា ព្រះមហាក្សត្រ  ការពារ រាជរភិបាល ស្របច្បាប់  និងសហការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម។ការប្រជុំនេះ ត្រូវបានធ្វើឡើងនៅ សាលប្រជុំបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីបើកវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធី ថ្នាក់កងអនុសេនាតូច ថ្នាក់កងអនុសេនាធំថ្មើរជើង និងយុទ្ធដំណើរទ័ព ដែលនឹងត្រូវបើកវគ្គនៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០១៩ ខាងមុខ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយុទ្ធភូមិភាគទី៤ ។

លោក ឧត្តមសេនីយ៍ទោ សោមស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា៖ ការបើកវគ្គហ្វឹកហ្វឺនឆ្នាំនេះមានរយៈពេល ៤៥ថ្ងៃ ពង្រឹងថ្នាក់យុទ្ធវិធីថ្មើរជើង ដល់កងអនុសេនាតូច កងអនុសេនាធំ ថ្មើរជើងរបស់កងកម្លាំងវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង កំពង់ធំ  ឲ្យ មានសមត្ថភាពក្នុងការវាយសង្គ្រប់ វាយពួនស្ទាក់  និង វាយការពារទីតាំង ហើយនិងមានយុទ្ធដំណើរទ័ពក្នុងចម្ងាយផ្លូវ ៣៥ គីឡូម៉ែត្រ ដោយត្រូវឆ្លងកាត់ព្រៃអូរ តំបន់ខ្ពង់រាប នៅក្នុងតំបន់ព្រៃឡង់របស់ខេត្តកំពង់ធំផងដែរ។ពិធីបើកវគ្គហ្វឹកហ្វឺននេះ គឺត្រូវបានឧបត្ថម្ភកញ្ចប់ថវិកាប្រចាំថ្ងៃក្នុងមួយនាក់ ៣,០០០ រៀលពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចឲ្យថ្នាក់ដឹកនាំទាំងអស់ត្រូវទទួលខុសត្រូវរួមមាន  – គណៈកម្មការគ្រប់គ្រងផ្នែករៀនសូត្រទទួលខុសត្រូវរួម។រៀបចំក្រុមគ្រូ យោធាចារ្យ ដែលមានសមត្ថភាពបង្រៀនបងប្អូនអោយបានល្អទាំងការងារយោធា និងការងារអប់រំចិត្តសាស្ត្រ- រៀបចំកិច្ចការធានាហូបចុកប្រចាំថ្ងៃឱ្យបងប្អូនមួយថ្ងៃបីពេល ក្នុងមួយពេលមានម្ហូបពីរមុខ និងមានអនាម័យល្អ។  និងបានក្រើនរំលឹកថា៖ យោធិនទាំងអស់ត្រូវស៊ូបង្ហូញើសលើទីលានហ្វឹកហាត់  តែមិនបង្ហូរឈាមនៅលើសមរភូមិ ត្រូវចង់ចាំថា កាំបិតបើមិនសំលៀងគឺមិនអាចមុតបានទេ ទីបញ្ចប់នៃអង្គប្រជុំថ្នាក់ដឹកនាំទាំងអស់ និងស្ថាប័នពាក់ព័ន្ធ ក្រុមគ្រូ យោធាចារ្យ បានប្ដេជ្ញាចិត្តគោរពឱ្យបានម៉ឺងម៉ាត់តាមផែនការមួយភាគរយ។ ​ដោយ ប៊ុន រដ្ឋា