តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងបានបើកវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធីថ្មើជើងសម្រាប់នាយទាហាននាយទាហានរងក្នុងឆ្នាំ 2019

0

ខេត្តកំពង់ឆ្នាំងះនៅព្រឹកថ្ងៃអង្គា៤កើតខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានរៀបពិធីបើកវគ្គ ហ្វឹកហ្វឺន បំប៉នយុទ្ធវិធី ថ្មើរជើង ដោយពីធីនេះអញ្ជើញជាគណៈអធិបតីឯកឧត្តម ឧត្តមសេនីយ៍ទោ សោម សុវណ្ណមេបញ្ជាការ រង យោធភូមិភាគពិសេសតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពូ ប៊ុតសាវឌី មេបញ្ជាការរង កងទ័ពជើងគោកមេបញ្ជាការយោធភូមិភាគពិសេស ឯកឧត្តម អៀងវុធ អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង រួមទាំងលោកឧត្តមសេនីយ៍ លោកមេបញ្ជាការរងមកពីគ្រប់អង្គភាពសរុប ១២៥នាក់។
ជាកិច្ចចាប់ផ្ដើមឯកឧត្តម ឧត្តមសេនីយ៍ធនធឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបានមានមតិស្វាគមន៍យ៉ាងជ្រាជ្រៅទៅឯកឧត្តមគណៈអធិបតីទាំងអស់នៅក្នុងពិធីបើកវគ្គហ្វឹកហ្វឺន បំប៉នយុទ្ធវិធី ថ្មើរជើង ដល់សិក្ខាកាមចំណុះសឹករងខេត្ត កំពង់ឆ្នាំង។ក្នុងឱកាសនោះផងដែរលោកឧត្តមសេនីយ៍ត្រីនូ សំរិទ្ធ ជំនួសមុខអោយគណៈកម្មការគ្រប់គ្រងវគ្គហ្វឹកហ្វឺនយោធាចារ្យ នាយនាយទាហានរងនិងសិក្ខាកាមទាំងអស់ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធីថ្មើរជើងសម្រាប់ឆ្នាំ 2019។

ក្នុងឱកាសនោះលោក មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងនិងក្រុមការងារការិយាល័យហ្វឹកហ្វឺនបានចាត់តាំងរៀបចំបើកវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធីថ្មើរជើងដល់កងកម្លាំងរបស់ខ្លួនក្នុងវគ្គសម្រាប់ឆ្នាំ 2019 ដែលចាប់ផ្ដើមដំណើរការនៅថ្ងៃនេះចូលរួមហ្វឹកហ្វឺនវគ្គនេះមានចំនួន 80 នាក់និងក្រុមគ្រូចំនួន 8នាក់ដែលជ្រើសរើសមកពីបណ្ដាអង្គភាពចំណុះអគ្គសេនាតូចលេខ 1កងអនុសេនាធំលេខ 4និងការិយាល័យផ្នែកចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដែលមានរយៈពេលហ្វឹកហ្វឺននេះចំនួន 1ខែកន្លះស្មើនឹង 45 ថ្ងៃចាប់ពីថ្ងៃទី 7 ខែឧសភាដល់ថ្ងៃទី 20 ខែមិថុនាឆ្នាំ 2019។

បច្ចុប្បន្នទីតាំងហ្វឹកហ្វឺនគឺយកទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងសម្រាប់ធ្វើការហ្វឹកហ្វឺនតែម្ដង។
ពាក់ព័ន្ធនិងខ្លឹមសារហ្វឹកហ្វឺនរួមមាន 1 ចំណេះដឹងយោធារួម ២យុទ្ធវិធីថ្មើរជើង 3 អប់រំចិត្តសាស្ត្រ។
ក្នុងឱកាសនោះផងដែរឯកឧត្តម ឧត្តមសេនីយ៍ទោសោម សុវណ្ណ ក៏មានប្រសាសន៍ផ្ដាំផ្ញើដល់ក្រុម ការងារហ្វឹកហ្វឺន របស់កងទ័ពគឺកំពុងដើរតួនាទីសំខាន់នាក្នុងបច្ចុប្បន្នដែលប្រទេសមានសុខសន្តិភាពពេញលេញ ហើយការងារហ្វឹកហ្វឺននិង គឺជាកាប្រមូលផ្ដុំដើម្បីត្រៀមអន្តរាគមន៍ ជាមួយនិងកងកម្លាំងប្រដាប់អាវុធ។

ឯកឧត្តម សោម សុវណ្ណបានបញ្ជាក់ថា ការងារហ្វឹកហ្វឺនរបស់កងយោធពលខមរភូមិន្ទ គឺមានសារៈសំខាន់ចាំបាច់ណាស់ និងជាកាតព្វកិច្ចរបស់កងទ័ព ដើម្បីពង្រឹង និងបង្កើនសមត្ថភាព បណ្តុះឆន្ទៈមោះមុត ភាពអង់អាចក្លាហាន និងភាពអំណត់តស៊ូព្យាយាម ដែលជាលក្ខណៈពិសេសរបស់កងទ័ព ក្នុងបុព្វហេតុការពារបូរណភាពទឹកដី រក្សាសន្តិភាព និងស្ថិរភាពសង្គម។

ថ្លែងនៅក្នុងពិធីនេះដែរឯកឧត្តម អៀង វុធ អភិបាលរងតំណាងដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តមឈួរច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍កោតសរសើដល់កងកម្លាំងដែលជាសក្ខាកាមដែលចូលរៀនវគ្គហ្វឹកហ្វឺនយុទ្ធវិធីថ្មើជើងនៅវគ្គនេះ ឯកឧត្តមក៍បានមានប្រសាសន៍ សុំអោយសក្ខាកាម វគ្គហ្វឹកហ្វឺន នេះត្រូវតស៊ូរៀនសូត្រ នឹងតាមដាននូវមេរៀនគ្រូ អោយបានល្អនឹងធ្វើជាកងកម្លាំងដ៍ល្អ ត្រូវយល់ច្បាស់ អំពី តួនាទី និង ភារកិច្ច របស់ខ្លួន ក្នុងការ បម្រើជាតិ ដោយ ស្មោះត្រង់ ដាច់ខាត ក្រោម បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។

លើសពីនេះឯកឧត្តមក៍បានយក២ចំណុចមកលើកឡើងថា គុណសម្បត្តិនឹងក្លាហានរបស់ទាហាននោះហើយទាហានគឺជាកន្លែងកិច្ចសហការមួយជាមួយនឹងកំលាំងសមត្ថកិច្ច ដូច្នេះទាហានក្រៅពីកាងា ការពារជាតិ ទាហានត្រូវតែចូលរួមជួយទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ ជាពិសេសគឺបទល្មើសព្រៃឈើនេះត្រែម្ដង។

ជាទីបញ្ចប់នៃកម្មវិធីឯកឧត្តម ឧត្តមសេនីយ៍ទោធន ធឿនមេបញ្ជាការជួសមុខអោយមេបញ្ជាការរងនាយសេនាធិការ នាយ នាយទាហានទាំងអស់សូមថ្លែងអំណរអរគុណដល់គណៈអធិបតីទាំងអស់ដែលបានអញ្ជើញមកចូលរួមពិធីបើកវគ្គហ្វឹកហ្វឺនយុទ្ធវិធីថ្មើរជើងនៅទីបញ្ជាការសឹករងខេត្តកំពង់ឆ្នាំងនេះសូមអោយគណៈអធិបតីទាំងអស់ជួបតែពរ៤ប្រកាគឺអាយុវណៈសុខៈពលាក់កុំបីឃ្លាងឃ្លាតឡើយ

ក្នុងឱកាសនោះផងដែរឯកឧត្តមអៀង វុធអភិបាលរងខេត្តកំពង់ឆ្នាំងក៏បានចូលរួមចំណាយថវិកាផ្ទាល់ខ្លួនចំនួន 5 សែនរៀលដល់សិក្ខាកាមផងដែរ។គឹមសៀន