សាខាកាកបាទក្រហមខេត្តក្រចេះឆ្នាំនេះ ទទួលបានថវិកាជាង១០ម៉ឺនដុល្លារពីសប្បុរសជន

0

ខេត្តក្រចេ ថវិការសរុបប្រមាណជា១០.២៦១១ដុល្លា ដែលទទួលបានពីសប្បុរសជននានាជួយឧត្ថមគាំទ្រ ដល់សាខាកាកបាទក្រហមកម្ពុជា ដើម្បីប្រើប្រាស់បន្តរក្នុងបេសកកម្មមនុស្សធម៌ ជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះផ្សេងៗ ។ថវិការទាំងនេះទទួលបាននៅក្នុងឪកាសដែលសាខាកាកបាទក្រហមខេត្តក្រចេះ បានរៀបចំប្រារព្ធមីទ្ទិញអបអរសាទរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម៨ឧសភា ឆ្នាំ២០១៩ ក្រោមប្រធានបទ(ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា) ក្រោមអធិបតីភាព ឯកឧត្តមកិតិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះជួយខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះនិងជាប្រធានកិតិយសសាខា អាននូវសេចក្តីថ្លែងការណ៍របស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា និងបានអំពាវនាវដល់ ថ្នាក់ដឹកនាំមន្ត្រីរាជការ រួមនិងសប្បុរសជន សូមមានការចូលរួម តាមប្រពៃណីវប្បធម៌ចែករំលែក បរិច្ចាគថវិកាដោយទឹកចិត្តជ្រះថ្លាដល់សាខាកាកបាទក្រហមកម្ពុជាដើម្បីប្រើប្រាស់ក្នុងការបន្តបេសកកម្មមនុស្សធម៌មួយនេះ ជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះ រួមមាន៖ អ្នករងគ្រោះដោយសារមហន្តរាយផ្សេងៗ ជនពិការ ចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយ អ្នករស់នៅជាមួយ និងជំងឺរ៉ាំរ៉ៃ ដោយពុំរើសអើងបែងចែកពូជសាសន៍ ជំនឿសាសនា និន្នាការនយោបាយអ្វីឡើយ ។
មានប្រសាសន៍ ឯកឧត្ដមគិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បានបញ្ជាក់ថា ទិវាពិភពលោកកាកបាទក្រហមកម្ពុជាអឌ្ឍចន្ទក្រហម៨ឧសភា ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់ចលនា អន្តរជាតិកា កាកបាទក្រហម អឌ្ឍចន្ទក្រហម ក្នុងគោលបំណងបង្ហាញពីសេចក្ដីស្រឡាញ់ ការអាណិតអាសូរ ការយកចិត្តទុកដាក់ការព្រួយបារម្ភចំពោះបងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងដែលត្រូវការអោយជួយសង្រ្គោះដោយគោរពតាមគោលការណ៍គ្រឹះទាំង៧៖រួមមាន ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព សកលភាព ។
ឯកឧត្ដម គិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បានចាត់ទុកការចូលរួមពីសំណាក់ សមាជីក សមាជិកា រួមនិងសប្បុរសជន ពេលនេះគឺជាសក្ខីភាព បង្ហាញអំពីការគាំទ្រយ៉ាងពេញទំហឹងដល់ កាកបាទក្រហមកម្ពុជា ក៏ដូចសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ដែលមានតួនាទីជាជំនួយការអោយអាជ្ញាធរ សាធារណៈលើវិស័យមនុស្សធម៌នាំមុខគេនៅកម្ពុជា ក្នុងបេសកកម្មកសាងពង្រឹង ប្រមូលផ្ដុំកម្លាំងមនុស្សធម៌ទាំងធនធានមនុស្ស បច្ចេកទេស ថវិកា ដើម្បីជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុតតាមរយៈការគ្រប់គ្រងគ្រោះមហន្តរាយ សុខភាពនិងការថែទាំសុខភាពតាមសហគមន៍ លើកកម្ពស់គោលការណ៍គ្រឹះតម្លៃ មនុស្សធម៌ របស់ចលនានិងការអភិវឌ្ឍសហគមន៍
ក្នុងនោះឯឧត្ដម ក៍បានកោតសរសើរ និងក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជននានាដែលបានចូលរួមក្នុងសកម្មភាពមនុស្សធម៌ រួមជាមួយរាជរដ្ឋាភិបាលទាំងកម្លាំងកាយ កម្លាំងចិត្ត បរិច្ចាគថវិកា សម្ភារៈ ក្នុងការជួយកាត់បន្ថយទុក្ខវេទនា និងការឈឺចាប់នៃជនរងគ្រោះគ្រប់ប្រភេទ តាមគោលការណ៏របស់កាកបាទក្រហមកម្ពុជា ក្នុងការត្រៀមបង្ការ និងការឆ្លើយតបដ៏មានប្រសិទ្ធិភាពចំពោះផលវិបាកនៃគ្រោះមហន្តរាយដោយសារទឹកជំនន់ អគ្គីភ័យ ជំងឺឆ្លងរាតត្បាតផ្សេងៗ និងគ្រោះរាំងស្ងួតក្នុងខេត្តក្រចេះរបស់យើង ៕ដោយ ម៉េង គាង