ក្រុមយុវជន​ពុទ្ធសាសនិក​ក្រុង​ប៉ោយប៉ែត​ប្រារព្វ​ធើ្វ​រុក្ខទិវា​ដាំ​កូនឈើ​នៅ​វត្ត​ជាប់​ព្រំដែន​ខ្មែរ​ថៃ​

0

​ ​បន្ទាយមានជ័យ​៖ ក្រុមការងារ​យុវជន​ពុទ្ធសាសនិក​ជាង​៣០០​នាក់​នៅ​ទីក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​បាន​ប្រារព្វ​ធើ្វ​រុក្ខទិវា​ដាំ​កូនឈើ​ប្រភេទ​បេង​និង​ក្រ​ញ៉ូ​ង​ជាង​៣០០​ដើម​កាលពី​ព្រឹក​ថ្ងៃទី​០៦​ខែកក្កដា​ឆ្នាំ​២០១៤​នៅក្នុង​បរិវេណ​វត្ត​សុវណ្ណ​រុក្ខា​រាម​(​ព្រៃ​គប់​)​ដែល​ជាប់​និង​ព្រំដែន​កម្ពុជា​ថៃ ។

លោក ទិ​ត្យ សុភាព តំណាង​ក្រុមយុវជន​ខាងលើ​បាន​ប្រាប់​ពី​គោលបំណង​របស់ខ្លួន​ថា​៖ សកម្មភាព​នេះ​គឺ​បានរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ថ្ងៃ​ប្រារព្វ​រុក្ខទិវា​ដ៏​មាន​សារៈសំខាន់​នេះ​លោក​ថា​៖​សម្រាប់​យុវជន​របស់លោក​បាន​រួមចំណែក​ដាំ​ដុះ​កូនឈើ​ឡើងវិញ​ជា​រៀងរាល់ឆ្នាំ​។ លោក​បានលើកឡើង​ទាក់ទិន​និង​បញ្ហា​ព្រៃ​នៅ​ប្រទេស​កម្ពុជា​យើង​នាពេល​សព្វថ្ងៃនេះ​ថា​៖​ព្រៃឈើ​នៅ​តំបន់​ខ្លះ​បាន​ជួប​គ្រោះមហន្តរាយ​ស្ទើ​ផុត​ជូ​ព​អស់ហើយ​ដូច្នេះ​ក្នុងនាម​លោកអ្នក​តំណាង​ឲ្យ​ក្រុមការងារ​យុវជន​ពុទ្ធសាសនិក ក្រុង​ប៉ោយប៉ែត​បាន​បំផុសទឹកចិត្ត​យុវជន​ខ្មែរ​ជាពិសេស​សិ​ស្សា នុ​សិស្ស​ឲ្យ​ចេះ​ស្រលាញ់​ធម្មជាតិ​ព្រៃឈើ​និង​នាំគ្នា​ដាំ​វា​ឡើងវិញ ។​ ​BF 3

សូមបញ្ជាក់​ផងដែរ​ថា​៖​កូនឈើ​ដែល​ក្រុម​យ​វជន​បាន​ដាំ​នៅ​វត្ត​តាម​បន្ទាត់​ព្រំដែន​ខ្មែរ​ថៃ​នោះ​មានដូចជា​៖​ប្រភេទ​កូន​បេង គគី​និង​កូន​ក្រ​ញ៉ូ​ង​ហើយ​កំឡុងពេល​០៤​ឆ្នាំនេះ​ក្រុមយុវជន​បាន​ដាំ​ដុះ​កូនឈើ​នៅលើ​ទឹកដី​ខេត្តបន្ទាយមានជ័យ នេះ​បាន​ជាង​១០០០​ដើម​រួចមកហើយ ។​ ចំណែក​លោក​ព្រាប​ឥន្ទ​វឌ្ឍនៈ​អ្នកតំណាង​ឲ្យ​ក្រុមយុវជន​ខាងលើ​ដែរ​នោះបាន​ប្រាប់​ពី​ប្រវត្តិ​នៃ​ការបង្កើត​ក្រុមយុវជន​ពុទ្ធសាសនិក​នេះ​ឡើង លោក​ថា​៖​ដំបូង​ឡើយ​ពួកគេ​មាន​គ្នា​ប្រមាណ​ជា​៨​ទៅ​១០​នាក់​តែប៉ុណ្ណោះ​កាលពី​ឆ្នាំ​២០០៩​កន្លងទៅនេះ​។ BfD 6BfD 7

ហើយក​សកម្មភាព​ដែល​ពួកគេ​ធើ្វ​លើកដំបូង​នោះ​គឺ​យក​ព្រះពុទ្ធសាសនា​ក្នុងការ​រួមចំណែក​អភិវឌ្ឍ​សង្គមជាតិ​តម​កមាន​ការចាប់​អារ​ម្ម​ណ៏​ពី​ស្រទាប់​យុវជន​និង​សិស្សានុសិស្ស​ដ៏​ច្រើន​រហូត​មានការ​គាំទ្រ​ចូលរួម​ជា​សមាជិក​ជិត​មួយ​ពាន់​នាក់​សម្រាប់​ឆ្នាំ​២០១៤​នេះ ។ ​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​០៦​ខែកក្កដា​ឆ្នាំ​២០១៤​នេះ​បន្ទាប់ពី​បាន​ដាំ​កូនឈើ​ជាង​៣០០​ដើម​រួចមក​ក្រុមការងារ​បាន​ប្រារព្វ​ពិធី​ហែ​ទៀន​ព្រះវស្សា​និង​បំបួស​ដើមឈើ​ចំនួន​០៥​ដើម​ជា​និមិត​រូបតំណាង​ឲ្យ​ព្រះពុទ្ធ​ទាំង​០៥​ព្រះអង្គ​ដើម្បី​ការពារ​កុំ​ឲ្យ​មានការ​កាប់បំផ្លាញ​ព្រៃឈើ​តទៅទៀត ។​ ​BfD 6

ហើយ​សកម្មភាព​បំបួស​ឈើ​ម​ឈើ​នោះបាន​ចាប់​អារ​ម្ម​ណ៏​ពី​យុវ​សិស្ស​ប្រុស​ស្រី​ដែល​ពួកគេ​ទើបតែ​បាន​ចូលរួម​ជា​លើកដំបូង យុវ​សិស្ស​ទាំង​នោះបាន​សម្តែង​ការ​គ្រាំទ្រ​ចំពោះ​សកម្មភាព​ដាំ​កូនឈើ​នេះ ពួកគេ​ថា​ពួកគេ​នឹង​ព្យាយាម​ផ្សព្វផ្សាយ​អំពី​រុក្ខទិវា​ដ៏​មាន​សារៈសំខាន់​នេះ​បន្ត​ប្រាប់​ដល់​មិត្ត​រួម​ថ្នាក់​របស់​ពួកគេ​ឲ្យ​យល់​ពី​អត្ថ​ប្រ​យោ​ជ​ន៏​នៃ​ព្រៃឈើ ។ ​ចំណែក​លោក នៅ និល ប្រធាន​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​៖​លោ​កក​ក្នុងនាម​ជា​ប្រធាន​សង្កាត់រដ្ឋបាល​ព្រៃឈើ​សូម​កោត​ស​សើ​ចំពោះ​សកម្មភាព​ក្រុមយុវជន​ពុទ្ធ​សា​សិ​ក​នេះ​ដោយស្មោះ ។BfD

លោក​ថា​៖​នៅ​រៀងរាល់ឆ្នាំ​លោក​បាន​សម្បទាន​កូនឈើ​ប្រភេទ​បេង​ក្រ​ញ៉ូ​ងគ​គី​ជាច្រើន​រយ​ដើម ឲ្យ​ទៅ​ពួកគេ​ជា​រៀងរាល់ឆ្នាំ​ហើយ​ឈើ​ដែល​ពួកគេ​យកទៅ​ដាំ​នោះ​ពិតជា​បាន​ដុះ​លូតលាស់​ល្អ លើសពីនេះទៅទៀត​នោះ​ពួកគេ​តែងតែបាន​ជួយ​ដល់​ស​ង្គ​ជាតិ​បាន​ច្រើន​តាមរយៈ​ក្រុមយុវជន​របស់​ពួក​គែ​។​យ៉ាងណាក៏ដោយ​ការដាំ​កូនឈើ​វា​ពិតជា​រួមចំណែក​ក្នុងការ​កាត់បន្ថយ​នូវ​គ្រោះមហន្តរាយ​ពី​ធម្មជាតិ ហើយ​ប្រទេស​នៅលើ​ពិភពលោក​បាន​កំ​ពុ​តែ​ចាប់​អារ​ម្ម​ណ៏​លើ​បញ្ហា​បំរែបំរួល​បរិស្ថាន ដែល​ពាក់​ព​ន្ធ័​និង​ការបាត់បង់​នូវ​ធនធានធម្មជាតិ​ពី​ភពផែនដី​ពីមួយ​ឆ្នាំទៅ​ឆ្នាំ ក្នុងនោះ​ប្រទេស​កម្ពុជា​យើង​ក៏​កំពុងតែ​រងគ្រោះ ដោយសារ​ការកាប់បំផ្លាញ​ព្រៃឈើ​នេះដែរ ។