ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​ដំណើរកា​រ​សម័យប្រជុំ ដូចដែល​បាន​គ្រោងទុក បើទោះជា គណបក្ស​សមរង្ស៊ី បន្ត​ធ្វើ​ពហិការ ក៏ដោយ​

សម័យប្រជុំ​ព្រឹទ្ធសភា លើក​ទី​៥ នីតិកាល​ទី​៣ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៧​កក្កដា​នេះ  ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដំណើរការ​កិច្ចប្រជុំ​របស់​ខ្លួន ដើម្បី​ពិភាក្សា និង​អនុម័ត​ច្បាប់ ដោយ​គ្មាន​ឧបស័គ​អ្វី​ទេ បើទោះបី​គណបក្ស​សមរង្ស៊ី បាន​ប្រកាស​មិន​ចូលប្រជុំ​ក៏ដោយ ។​

      សូមបញ្ជាក់​ថា​៖ ចាប់តាំងពី​ការបោះឆ្នោត ថ្ងៃ​២៨ ខែកក្កដា ឆ្នាំ​២០១៣ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី ចំនួន ១១ រូប បាន​ធ្វើពហិការ មិន​ចូលរួម​កិច្ចប្រជុំ ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​បដិសេធ​លទ្ធផល​បោះឆ្នោត ហើយ​តវ៉ា​ឲ្យមាន​ការកែទម្រង់​ការបោះឆ្នោ​ត ៕

CNRP Logo_Downtown