អភិបាលខេត្កកំពង់ចាម ជំរុញការជួសជុលកែលម្អសួនច្បារមាត់ទន្លេក្នុងក្រុងឲ្យមានទាំងគុណភាពនិង សោភណភាព

0

កំពង់ចាម : ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម រួម នឹងលោកឧកញ៉ា ខៃ ប៉េងស៊ុន អមដំណើរ ដោយ មន្ត្រីជំនាញពាក់ព័ន្ធ នាព្រឹក ថ្ងៃ ទី ១៥ ខែឧសភា ឆ្នាំ ២០១៩នេះ បាន អញ្ជើញ ចុះពិនិត្យការសាងសង់ កែលម្អ សួនច្បារ មាត់ ទន្លេ និងពន្លឿនក្រុមជាងបន្ថែម ទៀត ក្នុងការកែលម្អសួនច្បារដែលនៅតាមបណ្តោយមាត់ទន្លេចាប់ពីគល់ស្ពានគីហ្សូណា ដល់ចំណុច អតីតកំពុងសាឡាងចាស់ ស្ថិតនៅសង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ឯកឧត្តម គួច ចំរើន អភិបាល ខេត្ត កំពង់ចាម បានឲ្យដឹងថា សួនច្បារដែលកំពុង ស្ថាបនា ឡើងនេះ គឺធ្វើយ៉ាងណា ត្រូវ មាន ទាំង គុណភាព និងសោភណភាពស្រស់បំព្រង សម្រាប់ក្រុងកំពង់ចាម និង សម្រាប់បងប្អូនប្រជាពលរដ្ឋ ដើរ លេង កម្សាន្ត ស្រូបយកខ្យល់ អាកាស ដ៏ បរិសុទ្ធ ពីដងទន្លេ មេគង្គ ហើយក៏ជាផ្នែកមួយ ក្នុង ការទាក់ទាញភ្ញៀវទេសចរ មកលេងកម្សាន្តក្នុងខេត្តកាន់តែច្រើន ទ្វេឡេីង។ ដោយ សួនច្បារនេះក៏ជា កន្លែងដ៏សំខាន់របស់ប្រជាពលរដ្ឋទាំងក្មេងចាស់ ប្រុស ស្រី ពីគ្រប់ ទិសទី មកអង្គុយលេង និងដើរកម្សាន្ត ពិសេសជាងនេះក៏មានកន្លែងប្រគំតន្រ្តី ហាត់ប្រាណ ផងដែរ។ឯកឧត្តមអភិបាលខេត្ត បានណែនាំ និងជំរុញដល់ក្រុមការងារការសាងសង់សួនច្បារ តាមដងទន្លេ មេគង្គ ធ្វើយ៉ាងណា ត្រូវ ពន្លឿន ក្នុង ការសាងសង់ ដោយយកចិត្តទុកដាក់បំផុត ពីក្រុមជាង និង មន្ត្រីជំនាញ ប្រកបដោយគុណភាព សោភណភាព ដើម្បី ប្រែក្លាយ តំបន់តាម ផ្លូវ មាត់ទន្លេ ក្នុង ក្រុងកំពង់ចាម ឲ្យ មានទេសភាព មាន ភាពស្រស់ ស្អាត ដើម្បីទាក់ទាញភ្ញៀវមកលេងកម្សាន្ត ក្នុងខេត្តកាន់តែច្រើនឡេីងផងដែរ។មន្ត្រី ជំនាញ បាន ឲ្យដឹងថា បច្ចុប្បន្ននេះ ក្រុមជាងបានកសាងបានប្រមាណជាង៥០ភាគរយហេីយ ក្នុងគម្រោងកែលម្អសួនច្បារមាត់ទន្លេ ក្រុងកំពង់ចាម ចាប់ពី គល់ ស្ពាន គីហ្សូណា រហូត ដល់ចំណុច អតីតកំពុងសាឡាងចាស់ ដែលមានប្រវែង ២៣២ម៉ែត្រ ទទឹង៥៥ម៉ែត្រ និង២៣ម៉ែត្រ ៕