អគ្គស្នងការរងនគរបាលជាតិ៖ ដាក់ផែនការដល់កម្លាំង ប្រដាប់អាវុធទាំងបីប្រភេទ និងអាជ្ញាធរពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ឲ្យបានល្អបំផុត ចំពោះសុវត្តិភាពក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង័្គលដែលនិប្រារព្ធធ្វើនៅថ្ងៃទី២២ ខែឧសភាខាងមុខនេះ

0

តាកែវ៖ អគ្គស្នងការរងនគរបាលជាតិបានធ្វើការប្រជុំពិសេស ដាក់ផែនការការពារសន្តិសុខ ជាមួយកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងអាជ្ញាធរក្រុងស្រុកទាំងអស់ ត្រូវតែត្រៀមលក្ខណៈសម្បតិ្តទុកជាមុន ក្នុងការរៀបចំសណ្តាប់ធ្នាប់ និងសុខសុវត្តិភាពឲ្យបានល្អ បំផុតជូនព្រះមហាក្សត្ររបស់យើង ក្នុងព្រះរាជ ពិធីបុណ្យច្រត់ព្រះនង័្គលដែលនិងឈានមកដល់ នូវរយៈពេល ២ថ្ងៃខាងមុខនេះ ។
ថ្លែងនៅក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយ ផែនការ ការពារសុខសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់ នៅក្នុងព្រះរាជពិធី បុណ្យច្រត់ព្រះនង័្គល នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្ត នាព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តមនាយឧត្តមសេនីយ៍ ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍លើកឡើងថា នៅក្នុងព្រះរាជពិធីបុណ្យ ច្រត់ព្រះនង័្គលនេះ គឺកាន់តែខិតជិតមកដល់ហើយដែរ ដូច្នោះដើម្បី ឲ្យព្រះរាជពិធីនេះ ប្រព្រឹត្តទៅដោយភាពរលូន និងសុវត្តិភាពបំផុត សូមកងកម្លាំងប្រដាប់អាវុធរបស់យើង និងអាជ្ញាធរក្រុងស្រុក ត្រូវតែពិនិត្យឲ្យបានល្អិតល្អន់ ដើម្បីធានាថាគ្មានបាតុភូត ឬរឿងណាមួយកើតទ្បើង ព្រោះព្រះ ករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា ព្រះអង្គនឹងយាងទតព្រះរាជពិធីនេះ និងតាមស្តង់ពិពរណ៍ដែលបានដាក់តាំងទាំងអស់នេះ និងម្យ៉ាងទៀតដើម្បីធានាសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋ ដែលលោកបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះផងដែរ។
ឯកឧត្តមអគ្គនាយករងស្នងការនគបាលជាតិ បន្តទៀតថា កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដែលមានឈ្មោះចូលរួមក្នុងកម្មវិធី ច្រត់ព្រះនង្គ័លនេះ ត្រូវស្លៀកពាក់ ពាក់ស័ក្តិ ឯកសណ្ឋានឲ្យបានត្រឹមត្រូវ ដើម្បីឲ្យមើលទៅបានសមរម្យ និងមានសណ្តាប់ធ្នាប់ល្អ ថ្វាយព្រះមហាក្សត្រ ក៏ដូចជា តាំងបង្ហាញដល់ឥរស្សជនជាន់ខ្ពស់ជាច្រើនរូបទៀត និងបងប្អូនប្រជាពលរដ្ឋទូទៅដែលអញ្ជើញ ចូលរួម បានឃើញ នៅក្នុងព្រះរាជពិធីនេះ ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ស្នងការរងនគរបាលជាតិ បញ្ជាក់ជាថ្មីម្តងទៀតនៅក្នុងឱកាសចុងក្រោយមុននិងបញ្ចប់កិច្ចប្រជុំថា កងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាបំផុត ពិសេសប្រុង ប្រយ័ត្នខ្ពស់ ចំពោះការការពារសន្តិសុខ សុវត្ថិភាព នៅក្នុងព្រះរាជពិធីច្រត់ព្រះនង័្គលនេះ ព្រោះសម្រាប់ ខេត្តតាកែវរបស់យើង ពិតជាមានមហាកិតិ្តយសខ្លាំងណាស់ ដែលបានរៀបចំនូវមហាព្រឹត្តិការណ៍ ព្រះរាជពិធីបុណ្យច្រត ព្រះនង័្គលក្រោមការយាងចូលរួមពីព្រះរាជាធិបិតីដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះមហា ក្សត្រ នរោត្តម សីហមុនី ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៩ខាងមុខនេះហើយ នៅទីលានបាល់ ទាត់គីរីវង់សុខសែនជ័យ ស្ថិតនៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ៕ តាកែវ