​​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៥០០​នាក់ ក្នុង​សង្កាត់​ទឹក​វិល និង​សង្កាត់​គោកចក ក្រុង​សៀមរាប បាន​ចូលរួម​ក្នុង​កម្មវិធី​វេទិការ​សាធារណៈ​

0

​សៀមរាប : ព្រឹក​ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ​២០១៤ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៥០០​នាក់ ក្នុង​សង្កាត់​ទឹល​វិល និង​សង្កាត់​គោកចក ក្រុង​សៀមរាប បាន​ចូលរួម​កម្មវិធី​វេទិការ​សាធារណៈ ក្រោម​អធិបតីភាព ឯ​.​ឧ សរ សុវណ្ណ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​

ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ក្រុង ដោយមាន​ការចូលរួម​ពី​សំណាក់ ឯ​.​ឧ លោកជំទាវ គណៈ​អភិបាលក្រុង មន្ទីរ​-​អង្គភាព ស្ថាប័ន​មានការ​ពាក់ព័ន្ធ ផងដែរ​។​ ​ ​បន្ទាប់ពី​មតិ​ស្វាគមន៍​របស់លោក ស៊ូ ប្លា​តុង អភិបាល​ស្តីទី​ក្រុង​សៀមរាប ក្នុង​អង្គពិធី​រួចមក មានប្រសាសន៍​នោះដែរ ឯ​.​ឧ សរ សុវណ្ណ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ក្រុង បាន​មានប្រសាសន៍ថា ដើម្បី​គាំទ្រ និង​រួមចំណែក​ជំរុញ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​០៣ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ Sequence 01.Still013

គោលនយោបាយ និង​ផែនការ​សកម្មភាព​ការងារ នីតិកាល​ទី​៥ នៃ​រដ្ឋសភា រាជរដ្ឋាភិបាល​បានចេញ​សេចក្តីសម្រេច​បង្កើត​ក្រុមការងារ​ចុះ​បេសកម្ម​តាម​មូលដ្ឋាន ក្នុង​គោលបំណង​ដើម្បី​ឲ្យ​កម្មវិធី​នយោបាយ​ខាងលើនេះ បាន​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នៅ​គ្រប់​មួលដ្ឋាន​ទូទាំងប្រទេស​។ ឯ​.​ឧ សរ សុវណ្ណ បាន​បន្តថា ក្នុង​ការបំពេញ​បេសកម្ម​នៅតាម​មូលដ្ឋាន ក្រុមការងារ​មាន​តួនាទី​លើកកម្ពស់​កិច្ចសហការ សម្របសម្រួល​ក្នុងការ​ដោះស្រាយ​បញ្ហា​នានា ដើម្បី​បម្រើ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន , ផ្សារ​ភ្ផា​ប់​ទំនាក់ទំនង​រវាង​Sequence 01.Still015

រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​, លើកកម្ពស់​ការទទួល​ខុសត្រូវ​របស់​ក្រសួង​-​ស្ថាប័ន ក៏ដូចជា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ តាមរយៈ​ការត្រួតពិនិត្យ​ការអនុវត្ត​គម្រោង សកម្មភាព​នានា​នៅតាម​មូលដ្ឋាន , សហការ​ជំរុញ និង​លើ​កម្ពស់​គណនេយ្យភាព​ក្នុង​ការផ្តល់​សេវាសាធារណៈ និង​អនុវត្ត​នៅតាម​មូលដ្ឋាន​ឲ្យ​មាន​ប្រសិទ្ធភាព , សហការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា និង​ការលំបាក​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ដោយ​រៀបចំ​វេទិការ​សាធារណៈ​ដូច​ថ្ងៃនេះ ដើម្បី​ស្តាប់​សំណូមពរ និង​សំណើរ​របស់​បងប្អូន ដែល​នៅទីនេះ​ក្តី ឬ​ពាំ​នាំនូវ​សំណើរ ដោយ​យកចិត្តទុកដាក់​

ដោះស្រាយ​នូវ​រាល់​សំណើរ​ទាំងនោះ ដោយ​ផ្អែកលើ​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត​នានា​ជា​ធរមាន​.​។ ឯ​.​ឧ បា​នប​ញ្ផា​ក់ថា ក្នុងករណី​មិនអាច​ដោះស្រាយបាន ក្រុមការងារ​នឹង​ទទួលយក​សំណើរ​ទាំងអស់ ហើយ​បូកសរុប​រាយការណ៍​ជូន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តសៀមរាប ដើម្បី​មាន​មូលដ្ឋាន​ក្នុងការ​ដោះស្រាយ ឬ​រាយការណ៍​ជូន​រាជរដ្ឋាភិបាល​បន្ត​ដោះស្រាយ​៕ ​អត្ថបទ និង រូបភាព លោក អ៊ិន សី​ហរិ​ទ្ធ ​ ​ ​Sequence 01.Still014