នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​សហការ​ជាមួយ​គយ​រដ្ឋ​ករ​ចុះបង្ក្រាប​ទីតាំង​លក់​ម៉ូតូ​គេចពន្ធ​នៅ​ក្រុង​ប៉ោយប៉ែត​បែក​ព្រុ​យ៉ុង​ដឹង​ដល់​បក្ខពួក​របស់ខ្លួន​មុនគេ

0

ប៉ោយប៉ែត​៖ កាលពី​ថ្ងៃទី​០៧​ខែកក្កដា​ឆ្នាំ​២០១៤​សមត្ថកិច្ច​ជំនាញ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​សហ​ការ​ជាមួយ​គយ​រដ្ឋ​ករ​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​ចុះបង្ក្រាប់​ទីតាំង​លក់​ម៉ូតូ​ចំនួន​០៥​កន្លែង​ក្នុង​ពព្រិច​ភ្នែក ។ ទីតាំង​លក់​ម៉ូតូ​ដែល​សមត្ថកិច្ច​ចម្រុះ​

ចុះបង្ក្រាប​នោះ​នៅ​ចំណុច​ក្បែរ​ចំណតរថយន្ត​ក្រុង​ប៉ោយប៉ែត​និង​បេន​ចាន​ដកហូត​បាន​ម៉ូតូ​អត់​ពន្ធ​ចំនួន​០៥​គ្រឿង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ។​

​នៅក្នុង​កិច្ច​ចុះបង្ក្រាប​ទីតាំង​លក់​ម៉ូតូ​នោះ​ធើ្វ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​សង្ស័យ​លើ​ក្រុម​សមត្ថកិច្ច​ជំនាញ​ទាំងនោះ​ផងដែរ ពោលគឺ​ទីតាំង​លក់​ម៉ូតូ​ក្តៅ​(​កាប់​ដាវ​យក​មកពី​ប្រទេស​ថៃ​)​ភាគ​ច្រ​លើ​ន​មិនបាន​បង្ក្រាប​នោះទេ ព្រោះ​ម្ចាស់​បាន​បិទទ្វារ​តូប​មុន​អស់ហើយ ។​សូមបញ្ជាក់ថា​៖​ទីតាំង​លក់​ម៉ូតូ​ក្តៅ​ដែល​គេ​សង្ស័យថា​បែក​ព្រុ​យ៉ុង​ទាំងនោះ​រួមមាន​៖​ផ្លូវ​ដើម​ពុទ្រា​ចំនួន​០៣​កន្លែង និង​មុខ​វត្ត​បា​លិ​លេ​យ្យ​ដែល​គេ​ស្គាល់​អ្នក​នាំ​ម៉ូតូ​ក្តៅ​មកពី​ប្រទេស​ថៃ​ឈ្មោះ ធូ​ចំនួន​១​កន្លែង ចំណែក​ទីតាំង​មួយកន្លែង​ទៀត​នៅ​ចំណុច​ហាង​លក់​បបរស​ជាប់​និង​ផ្សារ​រាត្រី​ក្រុង​ប៉ោយប៉ែត​តែម្តង ។​

ស្ត្រី​អ្នកលក់​ម៉ូតូ​ម្នាក់​ដែល​រង​នូវ​ការបង្ក្រាប​ពី​សមត្ថកិច្ច​ខាងលើ​បាន​បង្ហើប​ឲ្យ​ដឹងថា​៖​ឈ្មោះ​ធូ​នៅមុខ​វត្ត​បា​លិ​លេ​យ្យ​គឺជា​ឈ្មួញកណ្តាល​មួយ​ដ៏​ធំ​នៅ​ក្រុង​ប៉ោយប៉ែត​នេះ​ប៉ុន្តែ​ការរកស៊ី​របស់គេ​ហាក់​បាន​ចែក​ចុង​ចែក​ដើម​គ្នា​ជាមួយ​មន្ត្រី​ជំ​ជាញ​ទាំងនោះ ហើយ​រាល់ពេល​ការចុះ​បង្ក្រាប​ម្តងៗ​គេ​ពុំដែល​ឃើញ​សមត្ថកិច្ច​ជំនាញ​ចុះ​ឆែក​ទីតាំង​ស្ត​ប់​ម៉ូតូ​របស់​ឈ្មោះ​ធូ​នោះទេ ពោលគឺ​សមត្ថកិច្ច​ដើរ​ហួស​ទៅ​ហួស​ជានិច្ច ។​ ​លោក ចាប សុ​ផា​រិ​ទ្ធ ប្រធានការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ដែល​ជាប់​ឈ្មោះ​ខាង​ចេញមុខ​កាង អ្នក​នាំចូល​ម៉ូតូ​គេចពន្ធ​ចូល​ប្រភេទ​ពី​ប្រទេស​ថៃ​នោះ​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បានទេ​នៅ​ថ្ងៃទី​០៧​ខែកក្កដា​ឆ្នាំ​២០១៤​នេះ​ពាក់​ព​ន្ធ័​និង​ការចុះ​បង្ក្រាប​ម៉ូតូ​បែក​ព្រុ​យ៉ុង​នៅ​ក្រុង​ប៉ោយប៉ែត ។​

​ចំណែក​មន្ត្រី​គយ​ម្នាក់​បាន​ឲ្យ​ដឹងថា​៖​ករណី​ចុះបង្ក្រាប​នេះ​គឺ​ខាង​នគរបាល​ជា​អ្នក​ធើ្វ​ទេ​ភាគី​ខាង​លោក​គ្រាន់តែ​សហការ​ពាក់​ព​ន្ធ័​និង​ម៉ូតូ​រួច​ពន្ធ​តែប៉ុណ្ណោះ ។​ ​ ​ចំណែក​ប្រជាពលរដ្ឋ​អ្នក​នៅ​កន្លែង​ហេតុ​ការ​ណ៏​ចុះ​បង្ក្រាបបាន​លើកឡើងថា​៖​បើ​សមត្ថកិច្ច​មិន​ជាប់ជំពាក់​និង​រឿង​ពុករលួយ​ទេនោះ​សមត្ថកិច្ច​នឹង​រក​ចំណូល​ចូល​រដ្ឋ​ពី​ការបង្ក្រាប​នេះ​តែ​សកម្មភាព​បង្ក្រាប​ហាក់​ដើរ​វេច​ចក​តែប៉ុណ្ណោះ​ពោលគឺ​ពួកគេ​មិនមាន​ឆន្ទ​ពិតប្រាកដ​នោះទេ ។​ ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ដដែល​បានលើកឡើង​ទៀតថា​៖​ក្រុម​អ្នករកស៊ី​ម៉ូតូ​ក្តៅ​មួយចំនួនធំ បាន​បិទទ្វារ​មុន​ការបង្ក្រាប​មួយថ្ងៃ បញ្ហា​នេះ​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា​៖​ការចុះ​បង្ក្រាប​នេះ​គឺ​ពិតជា​បាន​ធ្លាយ​ព្រុ​យ៉ុង​ជាក់​ជាមិនខាន ។ ដោយ​៖​មហា​យក្ខ​ជាយដែនmoto mtor ??????????????????????????????? IMG_2245