​VDEO ​លោក Vahid Halilhodzic (​វ៉ា​ហ៊ី​ដ ហា​លី​ហូដ​ហ្ស៊ី​ក​) លាលែង​ពី​តំណែង គ្រូបង្វឹក​អាល់​ហ្សេ​រី​

0

​លោក Vahid Halilhodzic (​វ៉ា​ហ៊ី​ដ ហា​លី​ហូដ​ហ្ស៊ី​ក​) បានប្រកាសថា លោក​សម្រេចចិត្ត​ចុះចេញ​ពី​តំណែង គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អាល់​ហ្សេ​រី ។​ ​បុរស​សញ្ជាតិ​បូ​ស្នៀ​រូបនេះ​បាន​ដឹកនាំ​ក្រុមបាល់ទាត់​នៅ​តំបន់​អាហ្វ្រិក​មួយ​នេះ​ឲ្យ​បាន​ឡើងទៅ​កាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ការប្រកួត​ពានរង្វាន់ World Cup ប៉ុន្តែ​ពួកគេ​ត្រូវ​ធ្លាក់​ចេញ​ក្រោម​ស្នាដៃ​របស់​ក្រុម​ឥន្ទ្រី​ដែក​អាល្លឺម៉ង់ ។​ ​លោក Halilhodzic មាន​វ័យ​៦១​ឆ្នាំ​ដែល​បាន​ចូល​ដឹកនាំ​ក្រុម​អាល់​ហ្សេ​រី​ក្នុង​ឆ្នាំ ២០១១ បាន​និយាយប្រាប់ គេហទំព័រ​របស់​សហ​ព័ន្ធ​បាល់ទាត់​អាល់​ហ្សេ​រី​ថា “​ក្រោយពេល​រួមរស់​ជាមួយ​ក្រុម​អស់​រយៈពេល​៣​ឆ្នាំ​មក ខ្ញុំ​បានសម្រេច​ចិត្ត​ចាកចេញ​នៅពេល​នេះហើយ​ខ្ញុំ​ពិតជា​មាន​មោទនភាព​ចំពោះ​ការដឹកនាំ​នេះ​” ។​ ​គួរ​បញ្ជាក់ថា អាល់​ហ្សេ​រី​បាន​ប្រកួត​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំនេះ ៕