​Aston Villa ត្រៀម​ទិញយក Ashley Young ពី Manchester United វិញ​

0

​ក្លិប​បិសាច​ក្រហម Manchester United ត្រូវបាន​គេ​អះអាងថា អាច​នឹង​លក់​កីឡាករ Ashley Young ទៅ​ឲ្យ អតីត​ក្លិប​ចាស់​របស់គេ​វិញ​គឺ Aston Villa នៅ​រដូវក្តៅ​នេះ ។​ ​កីឡាករ​វ័យ​២៨​រូបនេះ​បាន​ផ្លាស់​ពី Aston Villa មក Manchester United កាលពី​ឆ្នាំ ២០១១ ប៉ុន្តែ​រូបគេ មិនសូវ​ជា​បាន​ចូល​លេង​ជា​ជម្រើស​១១​នាក់​ដំបូង​ទេ​នៅ​ទឹកដី Old Trafford ដោយ​៣​ឆ្នាំ​កន្លងមកនេះ Ashley Young ស៊ុត​ចូល​បានតែ​១១​គ្រាប់​ប៉ុណ្ណោះ ។​ ​យោងតាម​គេហទំព័រ Daily Mail បាន​ចុះផ្សាយ​ថា ក្លិប​បិសាច​ក្រហម Manchester United កំពុងតែ មាន​គម្រោង​អនុញ្ញាត​ឲ្យ Young ចាកចេញ​នៅ​ខែ​នេះហើយ​ក្លិប Aston Villa កំពុង​តែមាន​ចំណាប់អារម្មណ៍ ចង់បាន​រូបគេ​មកវិញ ។​ ​គួរ​បញ្ជាក់ថា Young បានចាប់ផ្តើម​អាជីព​បាល់ទាត់​ជាមួយ​ក្លិប Watford ៕