ខេត្តមណ្ឌលគិរី​ប្រារព្វ​ពិធី​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ក្រោមប្រធានបទ​”​រួមគ្នា​បង្ការ​និង​ព្យាបាល​បញ្ហា​គ្រឿងញៀន​”

0

មណ្ឌលគីរី=​ខេត្តមណ្ឌលគិរី​បាន​ប្រារព្វ​ពិធី​អបអរ​សារ​ទរ​ទិវា​អន្តជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​កាលពី​ព្រឹក​ថ្ងៃទី​៧​ខែកក្កដា​២០១៤​នៅ​សាលប្រជុំ​សាលាខេត្ត​ក្រោម​ប្រធានបទ​”​រួមគ្នា​បង្ការ​និង​ព្យាបាល​បញ្ហា​គ្រឿងញៀន​”​ពី​ធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី ឯ​.​ឧ ញ៉ា​រាំង​ចាន់​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯ​.​ឧ អេង​ប៊ុន​ហ៊ាង​អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត​មណ្ឌលគិរី​ព្រមទាំង​កងកម្លាំង​មន្ត្រីរាជការ​លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស​ចូលរួម​ចំនួន​២៥០​នាក់​ផងដែរ​។

​ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ញ៉ែម វ៉ាន់​នី ស្នងការ​នគ​បាល​ខេត្ត​បាន​ឲ្យ​ដឹងថា​ការ​ប្រារព្វ​ពិធី​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ថ្ងៃទី​២៦​ខែមិថុនា​ឆ្នាំ​២០១៤​នេះ​ឡើង​គឺ​ដើម្បី​ចូលរួម​ប្រឆាំង​និង​ការដាំដុះ ការផលិត ការ​ចរាចរ ការរក្សា​ទុក ការជួញដូរ ការចែក​ចាយ​និង​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​។

​យើងទាំងអស់គ្នា​ពិតជា​យល់បាន​យ៉ាងច្បាស់​ពី​ឥ​ទ្ឋិ​ពល​គ្រឿងញៀន​ព្រោះថា​វា​មាន​ផលវិបាក​អ្វីខ្លះ​ដល់​សង្គម​គ្រួសារ​យើង​ដល់​បងប្អូន​យើង​ដល​កូនក្មួយ​យើង​ដែល​ត្រូវ​ទទួលរង​នូវ​ឥ​ទ្ឋិ​ពល​គ្រឿងញៀន​ដ៏​គ្រោះថ្នាក់​នេះ​។ ប្រសិនបើ​កើតមាន​ក្នុងសង្គម​គ្រួសារ​ណាមួយ​នោះ​ប្រាកដជា​បាត់បង់​អស់​នូវ​សេចក្តីសុខ សុភមង្គល​បាត់បង់​នូវ​ទ្រព្យសម្បត្តិ បាត់បង់​កិត្តិយស សេចក្តីថ្លៃថ្នូរ ត្រូវ​ទទួលបាន​មកវិញ​នូវ​វិបត្តិ សេចក្តី​ទុក​សោក​និង​ការវិនាស​ព្រាត់ប្រាស់​គ្នា​។

​ លោកស្នងការ​បាន​បន្ត​ថា ការ​ប្រារព្វ​ពិធី​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នេះ​ពិត​ជាមាន​សារសំខាន់​ណាស់​ដើម្បី​សំដែង​នូវ​ឆន្ទៈ និង​ការយកចិត្តទុកដាក់​ខ្ពស់ ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ក្នុងការ​អនុវត្ត​ខ្លឹមសារ​នៃ​សេចក្តី​ថ្លែង​ការរួម​របស់​អាស៊ាន​ដែល​បានចេញ​ក្នុង​កិច្ចប្រជុំ កំពូល​អាស៊ាន​កាលពី ថ្ងៃទី​៣,៤​មេសា ២០១២ នៅ​រាជធានី​ភ្នំពេញ​កន្លងទៅនេះ​ស្តីពី​អាស៊ាន​គ្មាន​គ្រឿងញៀន​នៅ​ឆ្នាំ​២០១៥​។

​ មានប្រសាសន៍​ក្នុង​ឪ​កាស​នោះ ឯក​ឧត​ម្ត អេង ប៊ុន​ហ៊ាង​អភិបាលខេត្ត​មណ្ឌលគិរី បាន​ជំរុញ​អោយ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ជាពិសេស​អាជ្ញាធរ​ស្រុក​. ក្រុង ឃុំ​. សង្កាត់​ត្រូវ​ជំរុញ​ផ្សព្វផ្សាយ​អោយបាន​ទូលំទូលាយ ដើម្បីអោយ​ប្រជាពលរដ្ឋ​យល់ដឹង​នឹង​ជួយ​ទប់ស្កាត់​រាល់​ការចែក​ចាយ​និង​សេព​គ្រឿងញៀន​ដែល​កើត​មាននៅ​ក្នុងភូមិ ឃុំ​របស់​ពួកគាត់ សកម្មភាព​ទាំងអស់​នេះហើយ​ដែល​ធ្វើអោយ​ភូមិ ឃុំ មាន​សុ​វត្ថ​ភាព​សេចក្តីសុខសាន្ត​ទៅ​ថ្ងៃ​អ​នាគ​ត់​។????????