បុរស​៤​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ទៅបុក​កង់​ដឹក​សណ្ដែកដី បណ្ដាលអោយ​ស្ដ្រី​ម្នាក់​រង់​របួសស្រាល់​

0

​ភ្នំពេញ៖ ដែល​ហេតុ​ការ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃទី​១៨​ខែកុម្ភៈ​ឆ្នាំ​២០១៤ ស្ថិត នៅតាម​បណ្ដោយ​ផ្លូវ​១៥៤​កែង​ផ្លូវ​៦៣ ក្នុង​សង្កាត់​ផ្សារ​ថ្មី​១​ខណ្ឌដូនពេញ នៅ​ចំណុច​ក្រុមហ៊ុន PTC ។ តាម​សាក្សី​ដែល​នៅ​កន្លែងកើតហេតុ​បាន​ងោ​យ​ដឹងថា មុខ​ពេល​កើតហេតុ​គេ​ឃើញ​បុរស​៤​នាក់​ម្នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឌ្រី​ម​សង់​សេ​១២៥​ព​ណ៏ ខ្មៅ​ពាក់​ស្លាក​លេខ​កណ្ដាល 1K. 8487 ធ្វើដំណើរ​តាម បណ្ដោយ​ផ្លូវ ១៥៤​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ខណៈដែល​ទៅដល់​កន្លែងកើតហេតុ​ខាងលើ ក៍​ជ្រុល​ទៅបុក​ជាមួយ កង់​មួយគ្រឿង ព​ណ៏​ស្ករ ជិះ​ដោយ​ស្ដ្រី​ម្នាក់ តាម​បណ្ដោយ​ផ្លូវ​៦៣ ក្នុងទិសដៅ ពី​ត្បូង​ទៅ​ជើង កំពុង​ដឹក​សណ្ដែកដី យ៉ាង​ពេញ​មួយ​ទំហឹង​បណ្ដោយអោយ​សណ្ដែកដី​ធ្លាក់​ពេញ​ថ្នល់ ចំណែក​ស្ដ្រី​ជិះ​កង់​ដី​ខាងលើ រង់​របួសស្រាល់ ។

ក្រោយពេល​កើតហេតុ​បុរស​៤​នាក់​ដែល​ជិះ​ម៉ូតូ ឌ្រី​ម​សង់​សេ ១២៥​ខាងលើ​បាន​លើកដៃ​សំពះសុំទោស ទៅដល់​ស្ដ្រី​ជិះ​កង់​ខាងលើ​រួច​បាន​សង់​សំណង់ ថ្លៃ​សណ្ដែកដី ចំនួន ១០០០០​រៀល ដើម្បី​បញ្ចា​ប់​រឿង ៕ ​Image5 Image6