មន្ទីសុខាភិបាលខេត្តក្រចេះ អំពាវនាវអោយប្រជាពលរដ្ឋ ងាកទៅរកសេវាព្យាបាលនៅតាមមន្ទីពេទ្យរដ្ឋ បើសិនសង្ស័យកើតមាជម្ងឺគ្រុនឈាម ព្រោះសេវាឯកជនមិនមានលទ្ឋភាពគ្រប់គ្រាន់ក្នុងការព្យាបាលជម្ងឺមួយនេះទេ

0

ខេត្តក្រចេះ ៖ មន្ទីរសុខាភិបាល ខេត្តក្រចេះបានអំពាវនាវសូមអោយប្រជាពលរដ្ឋទូរទាំងខេត្ត សូអោយងាកទៅរកសេវាព្យាបាលនៅតាមមណ្ឌលសុខភាព ឬមន្ទីពេទ្យរដ្ឋ ប្រសិនមានករណីសង្ស័យកើតមាននូវជម្ងឺគ្រុនឈាម ព្រោះថាគ្លីនីកឯកជន មិនមានលទ្ឋភាពគ្រប់គ្រាន់ក្នុងការព្យាបាលជម្ងឺគ្រុនឈាមនេះទេ ។
កាអំពាវនានេះធ្វើឡើងខណះដែល ស្ថានភាពជម្ងឺគ្រុនឈាម កំពុងតែកើត មានធ្ងន់ធ្ងរ នៅក្នុងខេត្តមួយនេះ ដែលមានកុមារនិងមនុស្សចាស់ចំនួនជាង ៤០០នាក់ បានកើតមាននូវជម្ងឺគ្រុនឈាម ក្នុងរយៈពេល ប្រមាណ២ខែ ចុង ក្រោយនេះ ហើយចំនួននេះ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ គឺមានការកើនឡើងខ្ពស់ ។
លោក វេជ្ជបណ្ឌិត ឈ្នាង សុវត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ បាន ឲ្យដឹង កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ថាជម្ងឺគ្រុនឈាមនៅក្នុងឆ្នាំនេះ កើតមានគឺទូរទាំងខេត្តតែម្តង ប៉ុន្តែច្រើនជាងគេគឺនៅស្រុកស្នួលនិងស្រុកចិត្របុរី ដែលមនុស្សចាស់ និងកុមារ ចំនួន៤២៥នាក់ បានទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត និងស្រុក ក្នុងនោះមានក្មេងជំទង់ម្នាក់ និងកុមារ២នាក់បានស្លាប់ ។

លោកប្រធានមន្ទីរសុខាភិបាល បានបញ្ជាក់អំពីថា កត្តាដែលជ្រុញឲ្យកើតមាននូវជម្ងឺគ្រុនឈាម គឺដោយសារកត្តាអាកាសធាតុ ររដូវប្រាំងមានរយៈពេលអូសបន្លាយវែង ហើយរដូវវស្សាមានភ្លៀងធ្លាក់មកយ៉ាងគំហុគ ហើយជម្ងឺនេះកើតឡើងដោយមុសខ្លាខាំ នៅពេលថ្ងៃទីកន្លែងដែលមានទឹកដក់ រួមមាន ៖ ពាងទឹក អាងទឹក សំបកដប សំបកដូង កំប៉ុង ថូផ្ការ ជាពិសេសសំបកកងឡាន ដែលពិបាកនឹងធ្វើការចាក់ចេញ ។
លោកថា មន្ទីរពេទ្យក៏មានមន្ត្រីប្រចាំការ បន្តសកម្មភាពទៅ តាមតំបន់គោលដៅ ចុះអនុវត្តវិធានការ បង្ការការពារនិងទប់ស្កាត់ នូវប្រភេទជំងឺឆ្លងនេះ ដូចជាការចុះបាញ់ថ្នាំកម្ចាត់ មូសការចុះដាក់ថ្នាំអាបែ តនៅក្នុងពាងឬអាងទឹករបស់ ប្រជាពលរដ្ឋនៅតាម ភូមិពិសសេនោះ ការចុះអប់រំផ្សព្វផ្សាយណែនាំឲ្យពួកគាត់យល់ដឹងពីការបង្ការ ទប់ស្កាត់ពីប្រភេទជំងឺឆ្លងដោយមូសខ្លា ។
ជាគ្នានោះ លោកប្រធានមន្ទីសុខាភិបាលខេត្ត ក៏បានអំពាវនាវឲ្យពលរដ្ឋ ដែលមានកាសង្ស័យថា កើតជំងឺគ្រុនឈាមត្រូវរូសរាន់មកទទួលសេវាព្យាបាលនៅតាម មណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ ដោយមន្ទីពេទ្យរដ្ឋ មានថ្នាំសម្រាប់ព្យាបាល និងមានគ្រូពេទ្យ ឯកទេសជំនាញ ព្យាបាលត្រឹមត្រូវ ដោយឡែកគ្លីនីកឯកជនវីញគឺមិនមានលទ្ឋភាពគ្រប់គ្រាន់ក្នុងទទួលសេវាព្យាបាលជម្ងឺនេះបាននោះឡើយ ។ ដោយ ម៉េង គា