ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​

0

​ ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ ក្រោម​ជំនួយ​ជា​ផ្លូវការ​របស់​រាជរដ្ឋាភិបាល​ជប៉ុន​ដោយមាន​ការសំរបសំរួល​ពី​អង្គការ​ITTO គំរោង​គ្រប់គ្រង​ព្រៃ​ការពារ​តំបន់ត្រីកោណ​មរកត ដើម្បី​លើក​កំពស់​កិច្ចសហប្រតិបត្តិការ​អភិរក្ស​ជីវចម្រុះ​តាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​ថៃ កម្ពុជា ឡាវ ។ ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៤​ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត ឆេង គឹម​ស៊ុន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​រដ្ឋបាល​ព្រៃឈើ ។ ​

​លោក អ៊ិត ភូម្រា នាយ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​អាន​របាយការណ៍​សង្ខេប​អំពី​ប្រវត្តិ និង​ការសាងសង់​អគារ​រដ្ឋបាល​ព្រៃឈើ របាយការណ៍​បានបញ្ជាក់​ថាៈ អគារ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​ដែល​កំពុង​ដាក់​សម្ពោធ​ថ្ងៃនេះ​គឺ​ក្រោម​ជំនួយ​ឧបត្ថម្ភ​រាជរដ្ឋាភិបាល​ជប៉ុន សម្របសម្រួល​ដោយ​គំរោង​ITTO ហើយក៍​បានចាប់ផ្តើម​សាងសង់​នៅ​ខែ​មិនា ឆ្នាំ​២០១២ និង​បានបញ្ចប់​ជា​ស្ថាពរ​នៅ​ខែមេសា ឆ្នាំ​២០១៤ ដែលមាន​កំពស់​២​ជាន់ ដោយមាន​បន្ទប់ធ្វើការ និង​បន្ទប់​ប្រជុំ សរុប​ចំនួន​១១​បន្ទប់ ដែល​ចំណាយ​ថវិការ​របស់​គំរោង​ចំនួន ១៤១.០០០​ដុល្លារ និង​ទិញ​សំភារៈ​ចំនួន ១៦០០០​ដុល្លារ ។

បន្ទាប់មក​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​ក៍​បានរៀបចំ​សាងសង់​សាលប្រជុំ​បន្ថែម​មួយទៀត បាន​ចាក់សាប​ក្នុង​ទីធ្លា និង​រៀប​ខឿន​ជុំវិញ​របង​ខាងក្រៅ​បំពាក់​តុ កៅអី ឧបករណ៍​បំពង​សំលេង និង​សំភារៈ​ការិយាល័យ​មួយចំនួនទៀត ចំណាយ​ថវិការ​ចំនួន ៥៣០០០​ដុល្លារ គឺជា​ថវិការ​លើកទឹកចិត្ត​របស់​រដ្ឋបាល​ព្រៃឈើ និង​ថវិការ​មួយចំនួនទៀត​គឺជា​ការរួមចំណែក​រប​ស់​សប្បុរសជន ។ ដូច្នេះ​សរុបថ​វិការ​ចំណាយ​ទាំងអស់​នៅលើ​អគារ​ខ័​ណ្ឌ​រដ្ឋបាល​ថ្មី​នេះ​គឺមាន​ទឹកប្រាក់​ចំនួន ២១ ម៉ឺន​ដុល្លារ ។

អគារ​ដែល​បាន​សាងសង់​រួច​នេះ គឺជា​ការរួមចំណែក​មួ​យ​ក្នុងការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​វិស័យ​ព្រៃឈើ​ឲ្យ​មាន​និរន្ត​ភាព លើក​កំពស់​ជីវភាព​រស់នៅ និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ដើម្បី​ធ្វើ​ឲ្យ​សំរេចបាន​នូវ​គោលនយោបាយ​វិស័យ​ព្រៃឈើ​ជាតិ រដ្ឋបាល​ព្រៃឈើ​បានដាក់​ចេញ​នូវ​កម្មវិធី​ព្រៃឈើ​ជាតិ​សំរាប់​តម្រង់ទិស​ដើម្បី​ឈានទៅរក​ការគ្រប់គ្រង​ព្រៃឈើ និង​អភិវឌ្ឍន៍​វិស័យ​ព្រៃឈើ​នៅ​កម្ពុជា​ប្រកបដោយ​ចិ​រ​ភាព​សំរាប់​មនុស្ស​ជំនាន់​ក្រោយៗ​ទៀត ។​

​ ​ឯកឧត្តម អ៊ុំ ម៉ា​រ៉ា អភិបាល​នៃ​គណ​អភិបាលខេត្ត​ព្រះវិហារ​មានប្រសាសន៍ថា គោលបំណង​នៃ​ការអភិវឌ្ឍន៍​សំរាប់​ដំណាក់កាល​ទី​៣ របស់​គម្រោង​ស្តីពី​ការគ្រប់គ្រង​តំបន់​ព្រៃ​ការពារ​ត្រីកោណ​មរតក ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា ថៃ ឡាវ គឺ​ដើម្បី​ចូល​រួ​ចំណែក​ក្នុងការ​អភិរក្ស​ជីវចម្រុះ​តាម​បណ្តោយ​ព្រំដែន​នៃ​តំបន់​ព្រៃ​ការពារ​ត្រីកោណ​មរកត រវាង​ព្រះរាជាណាចក្រ​កម្ពុជា ព្រះរាជាណាចក្រ​ថៃ និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ ។

គោលបំណង​ជាក់លាក់​របស់​គំរោង​គឺ​ដើម្បី​ពង្រឹង​ការការពារ​តាម​បណ្តោយ​ព្រំដែន​រួម នៅ​ទី​ជំរក​នៃ​ប្រភេទ​សត្វព្រៃ​ដ៍​ច្រើន​ចម្រុះ​នៅក្នុង​តំបន់ត្រីកោណ​មរកត ។​ ​ ​ឯកឧត្តម ឆេង គឹម​ស៊ុន មានប្រសាសន៍ថាៈ កិច្ចសហប្រតិបត្តិការ​ធ្វេ​រ​ភាគី​រវាង​កម្ពុជា និង​ជប៉ុន ក្នុង​វិស័យ​កសិកម្ម​បានចាប់ផ្តើម​តាំងពី​ឆ្នាំ​១៩៩៣​មក​ម្លេះ​រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ យើង​ទទួលបាន​ជំនួយ​លើ​ការបណ្តុះបណ្តាល និង​អភិវឌ្ឍ​ធនធានមនុស្ស ផ្តល់នូវ​ជំនាញ​ដើម្បី​ជួយ​ពង្រឹងសមត្ថភាព​ផ្នែក​ទីផ្សារ​កសិកម្ម ការងារ​ស្រាវជ្រាវ​កសិកម្ម និង​ការ​ផ្តល់នូវ​ជំនួយ​អភិវឌ្ឍន៍​ជូន​ដល់​រដ្ឋបាល​ព្រៃឈើ និង​អង្គភាព​ជំនាញ​សំខាន់ៗ​ក្រោម​ឱវាត​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ។

ឯកឧត្តម ក៍បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​បាន​ជួយ​គាំទ្រ​ដល់​រាជ​រដ្ឋ​ភិ​បាល​កម្ពុជា​ក្នុង​កម្មវិធី​ថែរក្សា​ព្រៃឈើ ដែលមាន​ថវិការ​ចំនួន​៩០០​លាន​យ៉េន និង​គម្រោង​គ្រប់គ្រង​ព្រៃ​ការពារ​ត្រីកោណ​មរកត ដើម្បី​លើក​កំពស់​កិច្ចសហប្រតិបត្តិការ​អភិរក្ស​ជីវៈចម្រុះ​តាម​បណ្តោយ​ព្រំដែន​រួម​ជំហាន​ទី​៣ ផ្នែក​អនុវត្ត​គំរោង​កម្ពុជា​ចំនួន ១.៣​លាន​ដុល្លារ ជាការ​ឆ្លើយតប​ទៅនឹង​ការជួយឧបត្ថម្ភ​ទាំងនេះ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែលមាន​រដ្ឋបាល​ព្រៃឈើ​ជា​សេនាធិការ និង​ខិតខំ​ប្រឹងប្រែង​ពង្រឹង​លើ​ការអភិរក្ស​ព្រៃឈើ​ឲ្យ​បាន​ជោគជ័យ ពិសេស​តាមរយៈ​កម្មវិធី​ព្រៃឈើ​ជាតិ​២០១០.២០២៩ ។​IMG_0224 IMG_0218 (1)