ម​ន្ទឺ​ទេសចរណ៍​ខេត្តកំពង់ធំ​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ក្នុង​ឆមាស​ទី​១​បន្ដ​អនុវត្តន៍​ការងារ​ឆមាស​ទី​២

0

​ ​កំពង់ធំ​=​ម​ន្ទឺ​ទេ​សចណ៍​ខេត្តកំពង់ធំ​បាន​បើក​សន្និបាត​បូកសរុប​ការងារ​ឆមាស​ទី​១​និង​អនុត្ត​ន៍​ការងារ​ក្នុង​ឆមាស​ទី​២​ក្នុង​ឆ្នាំ​២០១៤​ដោយមាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម ទិ​ត​ចន្ថា រដ្ន​លេខា​ទិ​ការ​ក្រសួងទេសចរណ៍ ឯកឧត្តម​ប្រាក់​សា​រ៉ា​ត អភិបាលរង​ខេត្ត ព្រមទាំង​មន្ដ្រី​មកពី​រម​ន្ទឺ​នានា​និង​ម្ចាស់ផ្ទះ​សំណាក់​, ម្ចាស់​ភោ​ជនី​ហ​ដ្ថា​ន សណ្ថាគារ សមាជិក​សមាជិកា​ររ​ប​ស់ម​ន្ទឺ​ទេសចរណ៍​សរុប​ជាច្រើន​រយ​នាក់​។​ ឯកឧត្តម ប្រាក់​សា​រ៉ា​ត​បាន​មានប្រសាសន៍ថា វិស័យ​ទេសចរណ៍​ជា​សេដ្ឋកិច្ច​មួយ​ដែល​ឈានមុខ​គេ​ដូច្នេះ​សមាជិក សមាជិការ​របស់​វិស័យ​ទេសចរណ៍​ត្រូវ​ចូលរួម​ទាំងអស់គ្នា​ក្នុងការ​អភិវឌ្ឍន៍​ប្រសើរឡើង​នូវ​សេវា​ល្អ ទាំង​ការ​មក​ស្នាក់អាស្រ័យ​,​ការកំសាន្ដ​,​ការហូបចុក​,​តំលៃ​សមរម្យ​,​បរិយាកាស​ល្អ សន្តិសុខ សុ​វត្តិភាព និង​ចូលរួម​សំអាត​ទីធ្លា​សា​ធារ​ណះ​,​ផ្ទះសំណាក់ សណ្ថាគារ ,​ភោ​ជនី​ហ​ដ្ថា​ន ម្ចាស់​ហាង​កា​រា​អូ​ខេ ព្រមទាំង តា​រ៉ាង​រាយ​មុខម្ហូប​ត្រូវតែ​ដាក់​តំលៃ​ជាក់លាក់ ជៀសវាង​ការ​កេងចំណេញ​ផ្សេងៗ​ធ្វើអោយ​ភ្ញៀវ​ដែល​បាន​មកលេង​ហើយ​រាងចាល​មិន​ចង​មកទៀត ដូច្នេះ​ដើម្បីអោយ​មានការ​ទាក់ទាញ​ត្រូវតែ​រាបចំ​សេវា​ទាំងឡាយ​អោយបាន​ល្អប្រសើរ​ព្រោះថា​ភ្លៀវ​ទេសចរណ៍​និង​កើន​ឡើងជា​លំដាប់​នូវ​ឆ្នាំ​ខាងមុខ​។

​ លោក​សេង​អាន​ប្រធាន​ម​ន្ទឺ​ទេសចរណ៍​បាន​អាន​របាយការណ៍​ស្ដីពី​ការអនុវត្ត​ការងារ​ក្នុង​ឆមាស​ទី​១​ដែល​ទទួលបាន​ជោគជ័យ ដោយ​លើកឡើង​ពី ការរៀប​ចំលក់​ផលិតផល​របស់​សហគម​ន៍​,​ការ​អភិ​វត្ត​ន៍​បឹង​សំ​រឹត ,​ស្ទឹង​ជី​នឹ​ត​,​ភ្នំ​សន្ទុក​និង​រមណីយ​ដ្ថា​ន​ផ្សេងៗ​ជុំវិញ​ខេត្តកំពង់ធំ​ក្នុងនោះ​លោក កៀង​សុភាព​បានធ្វើ​បទ​បង្ហាញ​ពីរ​ការ​គ្រប់​គ្រោង​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​ក្នុង​ខេត្តកំពង់ធំ​,​លោក​ប៊ុន​អាន ធ្វើ​បទ​បង្ហាញ​ពី​ភ្នំ​សន្ទុក ,​ផ្ទះសំណាក់​ហូ​ម​ស្ទេ ,​រមណី​ដ្ថា​ន​បឹង​សំ​រឹត​, រួមជាមួយ​ការវាយតំ​លៃ ទីក្រុង​ស្អាត រមណី​ដ្ថា​ន​ល្អ ក្នុងនោះ​ក៏មាន​វិធី​ប្រគល់​លិខិត និង​ប័ណ្ណសរសើរ​ជូន​ដល់​ប្រតិបត្តិ​ការណ៍ ទេសចរណ៍​ដែលមាន​ស្នាដៃ​ល្អ​ផងដែរ​។​

ឯកឧត្តម ទិ​ត​ចន្ថា រដ្ន​លេខា​ក្រសួងទេសចរណ៍ បាន​មានប្រសាសន៍ថា ខេត្តកំពង់ធំ​ជា​ខេត្ត​មួយ​នៅ​ចំ​ចំនុចកណ្ដាល​នៃ​ប្រទេស​កម្ពុជា​ដូច្នេះ​ភ្ញៀវ​ទេសចរណ៍​អាច​និង​ឆ្លងកាត់​ក្នុង​ដំណើរ​កំសាន្ដ​ពី​ក្រុងភ្នំពេញ​ទៅ​ខេត្តសៀមរាប ដើម្បី​អោយមាន​ចំណាប់អារម្មណ៍​ត្រូវតែ​ធ្វើអោយមាន​ការទាក់ទាញ​អោយ​ភ្ញៀវ​មក​ស្នាក់នៅ ហូបចុក ការកំសាន្ដ សន្ដិសុខ សុ​វត្តិភាព តំលៃ​សមរម្យ​។​ល​។​

ឯកឧត្តម​ក៏​សំណូមពរ​អោយ​បង្កើត បទ​ចំរៀង​ទាកទង​ទៅ​និង​បឹង​សំ​រឹត​, ភ្នំ​សន្ទុក​, ស្ទឹង​ជី​នឹ​ត ,​ព្រៃ​ប្រស់​ជាដើម ព្រមទាំង​ជំរុញ​អោយចូល​រួមការ​គោរព​ច្បាប់​ទាំងអស់គ្នា​នូវ​ការការពារ សន្តិសុខ សុ​វត្តិភាព កុំអោយ​មានការ​ប្រើប្រាស់​គ្រឿងញៀន​, ការ​កេង​ប្រ​វ័​ន្ដ​ផ្លូវភេទ គឺ​គ្រប់​សកម្មភាព​អសកម្ម​ទាំងឡាយ​ត្រូវតែ​ទប់​ស្គា​ត់់ ។​ ​គឺ (​ទេសចរណ៍​ដើម្បី​ទាំងអស់គ្នា ទាំងអស់គ្នា​ដើម្បី​ទេសចរណ៍​)៕20140708_085200 20140708_102858 20140708_110107