ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ទៅ​ថៃ​តាម​មេខ្យល់​ជួប​គ្រោះថ្នាក់​ចរាចរ​ណ៏​ស្លាប់​២​របួស​១១​នាក់​

0

​ក្រុង​ប៉ោយប៉ែត​៖ ពលករ​ខ្មែរ​ប្រុស​ស្រី​ចំនួន​១៣​នាក់​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​ជួប​គ្រោះថ្នាក់​ចរាចរ​ណ៏​នៅ​ខេត្ត​ប្រា​ជិន​បូរី​កាលពី​យប់​ថ្ងៃទី​០៦​ខែកក្កដា​ឆ្នាំ​២០១៤ ហេតុ​ការ​ណ៏​គ្រោះថ្នាក់​នោះបាន​បង្ក​ឲ្យ​ពលករ​ខ្មែ​ប្រុស​ស្រី​ចំនួន​១១​នាក់​បាន​រងរបួស​ធ្ងន់​និង​២​នាក់​ផ្សេងទៀត​បាន​ស្លាប់បាត់​បង់ជីវិត ។ ចំណោម​ពលករ​ទាំងនោះ​មាន​៤​នាក់​មកពី​តំបន់​បឹង​៥​ខេត្តបាត់ដំបង និង​ដោយឡែក​០៩​នាក់​ផ្សេងទៀត​មិនទាន់​បានដឹង​អត្តសញ្ញាណ​នៅឡើយ​ទេ ​ស្ត្រី​ម្នាក់​ឈ្មោះ​សាមឿន​មាន​អាយុ​៥៩​ឆ្នាំ​ត្រូវជា​ម្តាយ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា​៖​មនុស្ស​ចំនួន​០៤​នាក់​ក្នុងចំណោម​ទាំងនោះ​ត្រូវជា​កូន​របស់គាត់​ហើយ​ម្នាក់​ឈ្មោះ​ឡា​ច សុភា​មាន​អាយុ​២៩​ឆ្នាំ​បាន​ស្លាប់បាត់​បង់ជីវិត​ដោយ​គ្រោះថ្នាក់​ចរាចរ​ណ៏​នៅក្នុង​ប្រទេស​ថៃ​កាលពី​យប់​ថ្ងៃទី​០៦​ខែកក្កដា​ឆ្នាំ​២០១៤​នោះ​។​

​ស្ត្រី​ដដែល​បាន​ប្រាប់ទៀតថា​៖​នៅក្នុង​គ្រោះថ្នាក់​ចរាចរ​ណ៏​នោះបាន​សម្លាប់​ពលករ​ខ្មែរ​ចំនួន​០២​នាក់ ម្នាក់​ត្រូវជា​កូន​របស់គាត់ ចំណែក​អ្នក​ដែល​រងរបួស​ធ្ងន់​មាន​៣​នាក់​ក៏​ជា​កូន​របស់គាត់​ដែរ ។​១​ឈ្មោះ​ឡា​ច​សុធី​ភេទ​ប្រុស​ខេត្តបាត់ដំបង​២​ឈ្មោះ​សន​ស៊យ​ភេទ​ស្រី​ខេត្តបាត់ដំបង​ត្រូវជា​កូនប្រសារ​និង​ទី​៣​ឈ្មោះ​សេង​ញេ​ណ​ភេទ​ស្រី​ខេត្តបាត់ដំបង​ក៏​ជា​កូនប្រសា​រដែ​រហើយ​ពេលនេះ​កំពុងតែ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​នៅក្នុង​ប្រទេស​ថៃ 

​ ​ចំណែក​យុវជន​ឈ្មោះ​ឡា​ច​ចំរើន​ត្រូវជា​កូន​ទី​០៤​របស់លោក​យាយ​សាយ​សាមឿន​បាន​ឲ្យ​ដឹងថា​៖ មូលហេតុ​ដែល​ក្រុមគ្រួសារ​របស់ខ្លួន​ប្រថុយប្រថាន​ទៅរក​ការងារ​ធើ្វ​នៅ​ប្រទេស​ថៃ​នោះ ព្រោះ​ដីធ្លី​បន្តិច​បន្តូច​នៅ​ខេត្តបាត់ដំបង​ក្នុង​តំបន់​បឹង​៥​នោះ​ត្រូវបាន​ក្រុមហ៊ុន​និង​អ្នកមានអំណាច​រំលោភ​យ​ក​អស់ហើយ​។

​កត្តា​ដូច្នេះ​ទើប​ជាហេតុ​ធើ្វ​ឲ្យ​ក្រុមគ្រួសារ​របស់គេ​ដាក់ចិត្ត​ទៅរក​ការងារ​ធើ្វ​នៅ​ប្រទេស​ថៃ ប៉ុន្តែ​ជា​អកុសល​គ្រួសារ​មួយ​នេះ​បាន​ជួប​រឿង​អាក្រក់​ដោយ​បងប្អូន​មាន​គ្រោះថ្នាក់​ចរាចរ​ណ៏​ស្លាប់​និង​រងរបួស​នៅ​ប្រទេស​ថៃ ចំរើន​បាន​និយាយ​បណ្តើរ​បង្ហូរទឹកភ្នែក​ប​ណ្តើ​រ​ដោយ​អ៊ូ​ល​ដើម​ករ​បញ្ចេញ​សម្លេង​ខ្សឹប​ខ្សេវ ថា​៖​ចាប់ពី​ថ្ងៃនេះ​តទៅ​ក្នុង​គ្រួសារ​របស់គេ​មានតែ​ជនពិការ​ច្រើនជាង​មិនមាន​មនុស្ស​ល្អ​ទៀតឡើយ ក្រៅពី​ខ្លួនគេ​និង​ម្តាយ​ចំណាស់​ស្ថិតក្នុង​វ័យ​៥៩​ឆ្នាំ​នោះ ។​

​ ​ដោយ​ជីវភាព​លំបាក​ខ្លាំងពេក ឡា​ច ចំរើន​និង​ម្តាយ​ចំណាស់​បាន​ព្រមព្រៀងគ្នា​យក​សាកសព​បងប្រុស​របស់ខ្លួន​ដែល​រដ្ឋាភិបាល​ថៃ​ដឹក​មក​ប្រគល់​ឲ្យ​នោះ​បូជា​នៅក្នុង​វត្ត​បា​លិ​លេ​យ្យ​ឯ​ក្រុង​ប៉ោយប៉ែត​តែម្តង ។

​ ចំណែក​លោក អនុ​សេនី​យ៏​ឯក​ឈុន ណា មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​០៨​ខែ​កក្ក​ឆ្នាំ​២០១៤​នេះ​ថា​៖ ហេតុ​ការគ្រោះថ្នាក់​ចរាចរ​ណ៏​ខាងលើ​បាន​បង្ក​ឲ្យ​ពលករ​ខ្មែរ​១១​នាក់​រងរបួស​ក្នុងនោះ​មាន​ប្រុស​៨​នាក់​និង​២​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​មន្ត្រី​ដដែល​បាន​បញ្ជាក់ថា​ជនរងគ្រោះ​ទាំងនោះ​បាន​លួច​ចូលទៅ​ប្រទេស​ថៃ​តាម​ច្រករបៀង​ហើយ​ពួកគេ​មានការ​ដឹកនាំ​ដោយ​មេខ្យល់​ដែលមាន​ទំនាក់ទំនង​ជាមួយ​សម​ត្ថ​កិច្ច​ឈរជើង​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ លោក​ឈុន ណា​ថា​ជនរងគ្រោះ​បាន​ចំណាយ​ថវិកា​ម្នាក់​ចំនួន​៣០០០​បាត​ប្រាក់​ថៃ ឲ្យ​ទៅ​ក្រុម​មេខ្យល់ ។13 CASINO 3