​​Neymar ចង់​លេង World Cup 2014 វគ្គ​ផ្តាច់ព្រ័ត្រ​

0

​បេ​ឡូ​ហូ​រី​ហ្សូ​ន​តេៈ កីឡាករ​ឆ្នើម Neymar របស់​ប្រេ​ស៊ី​ល​បាន​ប្រាប់​មិត្តភក្តិ ក៏ដូចជា​គ្រួសារ​ថា​រូបគេ​ចង់​លេង World Cup វគ្គ​ផ្តាច់ព្រ័ត្រ បន្ទាប់ពី​ជឿថា ប្រ​ស៊ី​លអាច​ឈ្នះ​អាល្លឺម៉ង់ នៅ​ថ្ងៃ អង្គារ នាពេល​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ នេះ​បើតាម​វេ​ប​សាយ​បរទេស​ចិន ឆាយ​ណា​ដេលី កាលពី​ថ្ងៃ​ចន្ទ​។​ ​ប្រភព​នេះ​បាន​ឲ្យ​ដឹងថា កីឡាករ​ឆ្នើម Neymar បានទទួល​រងរបួស​បាក់ឆ្អឹង​ខ្នង​ពេល ហ្វឹកហាត់ ហើយ​បាន​ប៉ះទង្គិច​ដ៏​ខ្លាំង​មួយ​ជាមួយ​កីឡាករ​កូ​ឡុំ​ប៊ី Camilo Zuniga នៅ Fortaleza ហើយក៏​ត្រូវបាន​ដឹក​តាម​ឧទ្ធម្ភាគចក្រ ទៅកាន់​ស្រុកកំណើត​របស់​ពួកគេ​តែម្តង​។ តារា​ឆ្នើម​ប្រេ​ស៊ី​លវ័យ​២២​ឆ្នាំ​រូបនេះ​បានធ្វើ​ឲ្យ​មហាជន ក៏ដូចជា​អ្នកគាំទ្រ​ស្ទើរ​ស្រក់​ទឹកភ្នែក​ខណៈពេល​គេ​ត្រូវបាន​សែង​ចេញ​ពៅ​ទីលាន ជិះ​លើ​ហ្វ្រ​ង់​កា និង​លើកដៃ​លា​ប្រិយមិត្ត​ពេល​គេ​សែង​ដាក់​លើ​ឧទ្ធម្ភាគចក្រ​។​

​បើតាម​វេជ្ជបណ្ឌិត​ចូ​ស ល្វី​ស៍ រ៉ា​ន់​កូ ប្រចាំការ​ក្រុម​ប្រេ​ស៊ី​ល (Brazil's team doctor Jose Luiz Runco) បាន​និយាយថា របួស​របស់​កីឡាករ​រូបនេះ ត្រូវការ​ពេល​ពិនិត្យ​ព្យាបាល យ៉ាងហោចណាស់​ក៏​ពី​៣​ទី​៦​សប្តាហ៍​។​ ​ប៉ុន្តែ​ទោះបីជា​យ៉ាងណា បើតាម​សារព័ត៌មាន​ប្រេ​ស៊ី​ល​មួយចំនួន (However according to Brazilian newspaper Folha de S. Paulo Neymar ) បាន​ឲ្យ​ដឹងថា កីឡាករ​ដ៏​មាន​ទេពកោសល្យ​ឆ្នើម​រូបនេះ​បានបញ្ជាក់​ប្រាប់ថា រូបគេ​ងា​ច​ត្រឡប់មកវិញ ប្រហែលជា​ថ្ងៃទី​១៣ កក្កដា ? ​Neymar Neymar1 neymar1a neymar1b neymar1c