​Arsenal ត្រៀម​នាំយក​ខ្សែការពារ​ស្តាំ Mathieu Debuchy មកកាន់​ទឹកដី Emirates

0

​ ​ខ្សែការពារ​របស់​ក្លិប​សារិការ​ព្រៃ Newcastle គឺ​កីឡាករ Mathieu Debuchy ត្រូវបាន​គេ​អះអាងថា កំពុងតែ បើក​កិច្ចពិភាក្សា​ជាមួយ​ក្លិប​កាំភ្លើង​ធំ Arsenal បន្ទាប់ពី​រូបគេ​អស់​ភារកិច្ច​ជាមួយ​ក្រុម​មាន់គក​បារាំង​ក្នុងការ​ប្រកួត World Cup ។​ ​គ្រូបង្វឹក Arsenal លោក Arsene Wenger កំពុងតែ​ស្វែងរក​ខ្សែការពារ​ស្លាប​ស្តាំ​ថ្មី​ម្នាក់​ដើម្បី​ជំនួស​កីឡាករ Bacary Sagna បន្ទាប់ពី​រូបគេ​យល់ព្រម​ផ្លាស់​ទៅកាន់​ក្លិប​មេឃ​ខៀវ Manchester City ។

​ ​ទោះបីជា​យ៉ាងណាក៏ដោយ Debuchy បាន​លើកឡើងថា រូបគេ​មិនទាន់​សម្រេចចិត្ត​ផ្លាស់​ទៅកាន់​ទឹកដី Emirates នៅឡើយ​ទេ​ថ្វីបើ​គេ​បានបង្ហាញ​លើ​ទំព័រ Instagram របស់ខ្លួន​ថា “​លា​ហើយ​ប្រេ​ស៊ី​ល ស្វាគមន៍ Arsenal ” ក៏ដោយ ។​ ​គួរ​បញ្ជាក់ថា បើសិនជា​អតីត​កីឡាករ​របស់​ក្លិប Lille (​លី​ល​) រូបនេះ​ព្រមព្រៀង​ផ្លាស់​មកកាន់ Arsenal មែន​នោះ បានន័យថា Debuchy នឹង​ក្លាយជា​កីឡាករ​ដំបូង​គេ​ដែល Arsenal ទិញ​បាន​នី​រដូវក្តៅ​នេះ ៕