0

​ ​អតីត​ខ្សែការពារ​ឆ្វេង​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស​កីឡាករ Ashley Cole (​អា​ស្លី ខូ​ល​) បានសម្រេច​ចិត្ត ប្តូរ​ទ្រនំ​ថ្មី​នៅ​ជាមួយ​ក្លិប​ចចក​ព្រៃ Roma បន្ទាប់ពី​រូបគេ​បានបញ្ចប់​កិច្ចសន្យា​ជាមួយ​ក្លិប​តោ​ខៀវ Chelsea ។​ ​យោងតាម​គេហទំព័រ Goal.com បាន​ផ្សព្វផ្សាយ​ថា Cole បានធ្វើ​ដំណើរ​មកដល់​ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃ​ច័ន្ទ​ដើម្បី​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្លិប Roma លើ​កិច្ចសន្យា​រយៈពេល​២​ឆ្នាំ​ជាមួយនឹង​តម្លៃ​ពលកម្ម​ប្រមាណ ៣៨,០០០ ផោន​ក្នុង​មួយ​សប្តាហ៍ ។​

​ក្លិប Roma បាន​បង្ហោះ​លើ​គេហទំព័រ​របស់ខ្លួន​ថា “​កីឡាករ Cole បានមក​ដល់ទី​ក្រុង​រ៉ូម​ហើយ​បាន​ព្រមព្រៀង ល​ក្ខ័​ណ និង​ធ្វើការ​ពិនិត្យ​សុខភាព​រួចរាល់​ហើយ​” ។​ ​គួរ​បញ្ជាក់ថា Cole បាន​ចំណាយពេល​រួមរស់​ជាមួយ​ក្លិប​តោ​ខៀវ Chelsea អស់​រយៈពេល ៨ ឆ្នាំ​បន្ទាប់ពី​រូបគេ ផ្លាស់​ចេញពី​ក្លិប​កាំភ្លើង​ធំ Arsenal ក្នុង​ឆ្នាំ ២០០៦ ៕