ភាគ​ឦសាន នៃ​ប្រទេស​កម្ពុជា បាន​លេចធ្លោ នូវ​សមិទ្ធិផល​មួយ​បន្ថែមទៀត ដែល​បំរើ​ឲ្យ​វិស័យ​ទេសចរណ៍ និង រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន

0

ខេត្តក្រចេះ​ ​ ​ការវិនិយោគ​សណ្ឋាគារ​ដ៏​ស្រស់​ប្រណីត មាន​លក្ខណៈ​ស្តង់ដារ គឺជា​សមិទ្ធិផល​ថ្មី​មួយ​បន្ថែមទៀត សំរាប់​ខេត្តក្រចេះ ដែល​ស្ថិតនៅ​ភូមិភាគ​ឦសាន ហើយ​មាន​សក្តានុពល​ផ្នែក​វិស័យ​កសិកម្ម និង ទេសចរណ៍ ដ៏​ល្បីល្បាញ​របស់​កម្ពុជា នោះ​គឺ សណ្ឋាគារ​មេគង្គ​ដល​ហ្វី​ន ដ៏​image (3)ប្រណីត និង ធំ​ស្កឹមស្កៃ ត្រូវបាន​សម្ពោធ ក្រោម​អធិបតី លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង អធិការកិច្ច នៅ​ភូមិ​ផ្សា​រវែង សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ខេត្តក្រចេះ កាលពី​ព្រឹក​ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ​២០១៤ ។​

​ ​ឯកឧត្តម សរ ចំរុង អភិបាល នៃ​គណៈ​អភិបាលខេត្ត​ក្រចេះ បាន​ឲ្យ​ដឹងថា ខេត្ត​បាន​នឹង​កំពុង​អនុវត្ត​ផែនការ​យកចិត្តទុកដាក់ បំពេញ​តាម​សូចនាករ និង លក្ខណៈវិនិច្ឆ័យ​ទីក្រុង​ស្អាត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង អន្តរជាតិ មក​ទស្សនា​ខេត្តក្រចេះ ។ ដោយឡែក រយៈពេល​ឆមាស​ទី​១ ដើមឆ្នាំ​២០១៤ ខេត្តក្រចេះ​ទទួលបាន​ភ្ញៀវ​ទេសចរណ៍ អន្តរជាតិ​បាន​១២.៦៦២ នាក់ ធៀប​នឹង​ឆ្នាំ​២០១៣ មាន​ចំនួន​១១.៥៤១ នាក់ មានការ​កើនឡើង ៩,៧១% និង ភ្ញៀវ​ជាតិ ១៩៩,៧១២ នាក់ ធៀប​នឹង ២០១៣ មាន ១៩០,០០២ នាក់​ ​មានការ​កើនឡើង ៩,៧១០​នាក់ ស្មើនឹង ៥.១១% ។​image (2)

​ ​លោកជំទាវ ម៉ែន សំអន មានប្រសាសន៍ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ កម្ពុ​ជាមាន​កំណើនសេដ្ឋកិច្ច ជា​មធ្យម​៧% ហើយ​តាមរយៈ​របាយ​ការ របស់ ឯកឧត្តម សរ ចំរុង សរ​បញ្ជាក់ថា ក្រោម​ចង្កូត​នាវា​របស់​ប្រមុខ​ដឹកនាំ ដែលមាន​សម្តេច​ទាំង​៣ ធ្វើ​ឲ្យ​កម្ពុជា បោះជំហាន​ទៅមុខ​ជា​លំដាប់ ប្រជាជន​រស់នៅ ប្រប​ដោយ​ភាពងាយស្រួល ទំនើប ស៊ីវីល័យ និង សេវាកម្ម​ដ៏​ល្អប្រសើរ ក្នុងនាម កម្ពុជា ជា​ព្រះរាជាណាចក្រ​អច្ឆរិយៈ ដែលមាន​សក្តានុពល លើ​វិស័យ​ទេសចរណ៍ វប្បធម៌ និង ធម្មជាតិ ។​ ​image

​លោកជំទាវ បន្តថា ការប្រកួតប្រជែង នៃ​ឥទ្ធិពល​សកលភាវូបនីយកម្ម ជា​កក្តា​ធ្វើ​ឲ្យ​យើង​ខិតខំ ស្រប​ដៃជើង​គ្នា ក្នុងការ​ទាក់ទាញ​ភ្ញៀវ ទេសចរណ៍ ឲ្យ​បង្វែ​ទិស មក​ទស្សនា​ប្រទេស​កម្ពុជា​យើង ដែល​ឧស្សាហកម្ម​ទេសចរណ៍​មួយ​នេះ ទាមទារ​ឲ្យ​ដៃគូ​ពាក់ព័ន្ធ ប្រឹង​លើក​កំពស់ គុណភាព សេវាកម្ម ការឃោសនា​ផ្សព្វផ្សាយ និង ម​គ្គុ​ទេស​ទេសចរណ៍ ជាពិសេស​តំលៃ​សមរម្យ ដើម្បី​ផលប្រយោជន៍​រយៈពេល​យូរអង្វែង ។​image (6)

​ ​លោកជំទាវ ម៉ែន សំអន ក៏បាន​សាទរ​ចំពោះ​សមិទ្ធិផល​ថ្មី​របស់ ឯកឧត្តម ទូច ណារ៉ុថ លើ​ទុនវិនិយោគ​ធ្វើ​អាជីវកម្ម និង សេវាកម្ម​សណ្ឋាគារ​ថ្មី​នេះ ក្នុងការ​រួមចំណែក​បំ​រើ​ដល់​វិស័យ​ទេសចរណ៍ និង ការកាត់បន្ថយ​ភាពក្រីក្រ ក្នុង​ខេត្តក្រចេះ ស្របតាម​យុទ្ធ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា ៕ ​