​​World Cup : លទ្ធផល 7-1 បញ្ចប់​ក្តី​សុបិន​ប្រេ​ស៊ី​ល ខណៈ​អ្នកគាំទ្រ​យំ​ទ្រហឹង​

0

​សៅ​ប៉ូ​ឡូៈ លទ្ធផល​នៃ​ការប្រកួត​កីឡាបាល់ទាត់​ពិភពលោក World Cup 2014 អាល្លឺម៉ង់​បំបាក់​ម្ចាស់ផ្ទះ 7-1 នា​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ បានបញ្ចប់​ក្តី​សុបិន​របស់​វីរបុរស​ប្រេ​ស៊ី​ល ខណៈ​អ្នកគាំទ្រ​បាន​យំ​ទ្រហឹង​ពេប​ស្បែប​ពេញ​កីឡដ្ឋាន កាលពី​ព្រលឹម​ថ្ងៃ​ពុធ​នេះ​។​ ​តាម​វេ​ប​សាយ​បរទេស​ដេលី​មែ​ល កាលពី​ថ្ងៃ​ពុធ ទី​៩ ខែកក្កដា ឆ្នាំ​២០១៤​នេះ អ្នកគាំទ្រ​ក្រុម ប្រេ​ស៊ី​ល អតីត​ម្ចាស់​ពាន​ច្រើន​ជំនាន់​នេះ​រាប់លាន​នាក់ បានដាក់​ក្តី​សង្ឃឹមថា ពួកគេ​អាច ឈានទៅរក​ការលើក​ពាន​សម្រាប់​ការប្រកួត​លើក​នេះ ដោយ​អាច​បំបាក់​ក្រុម អាល្លឺម៉ង់​បាន ប៉ុន្តែ​នេះ​គ្រាន់តែ​ជាការ​ស្រមើស្រមៃ​ប៉ុណ្ណោះ ខណៈ​លទ្ធផល​ត្រឹម​តង់​ទី​១ អាល្លឺម៉ង់​បាន​លត់ ប្រេ​ស៊ី​ល​៥​គ្រាប់ និង​បន្ថែម​២​គ្រាប់​ទៀត​នៅ​តង់​ទី​២ ស្រប​ពេលដែល​ប្រេ​ស៊ី​ល​រកបាន​តែមួយ​គ្រា​ប់គ​ត់​នោះ​។​ ​

ទាំង​កីឡាករ គ្រូបង្វឹក និង​ក្រុម​អ្នកគាំទ្រ​រាប់សិប​នាក​បាន​បង្ហូរទឹកភ្នែក ស្រែកយំ ទ្រហឹង​ពេញ​កីឡដ្ឋាន ខណៈ​ក្រុម​កីឡាករ គ្រូបង្វឹក និង​អ្នកគាំទ្រ​អាល្លឺម៉ង់​ស្រែកច្រៀង និង​អបអរសាទរ​ស្ទើរ​កក្រើក​កីឡដ្ឋាន The Mineirao Stadium in Belo Horizonte​។ ​សូម​ពិនិត្យមើល​សកម្មភាព​នានា និង​កីឡាករ ព្រមទាំង​អ្នកគាំទ្រ​ប្រតិកម្ម នា​បញ្ចប់​ការប្រកួត រវាង​ក្រុម​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល និង​អាល្លឺម៉ង់ ព្រឹក​ថ្ងៃ​ពុធ​៕brasil brasil1 brasil1b brasil1c brasil1d brasil1e brasil1f