អាជ្ញាធរខណ្ឌមានជ័យ បន្តបើកប្រតិបត្តិការទាំងយប់ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ចូលរួមរក្សាសុវត្ថិភាព ថ្ងៃដង្ហែព្រះអដ្ឋិ

0

នគរបាល កម្លាំងអាវុធហត្ថ ប្រជា​ការ​ពារ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ ផ្សេងទៀត បានបើកប្រតិបត្តិការទាំងយប់ ត្រួតពិនិត្យ អាវុធជាតិផ្ទុះ តាម​ដង​ផ្លូវជាតិលេខ២ ខាងមុខផ្សារទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដើម្បីចូលរួម រក្សាសន្តិសុខ និងសវុត្ថិភាព សម្រាប់ថ្ងៃដង្ហែក្បួនព្រះអដ្ឋិ ។

លោក ហៀក ចាន់លៀង  បានថ្លែងឲ្យដឹងថា ដោយមានការណែនាំពីអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ប៉ា សុ​ជាតិវង្ស ក្នុងនាមលោកជាអជ្ញារធ័ខណ្ឌ បានដឹកនាំកម្លាំងសមត្ថកិច្ចទាំងនគរបាល អាវុធហត្ថ និងមន្រ្តីអាជ្ញាធរ មូលដ្ឋាន ចុះត្រួតពិនិត្យ តាមដងផ្លូវ នាយប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៤ដើម្បីឆែកអាវុធជាតិផ្ទុះ ចំពោះអ្នកធ្វើដំណើរ ដែល​ចូល​មករាជធានីភ្នំពេញ ក្នុងគោល បំណង ត្រៀមរក្សាសន្តិសុខ និម្តងថកិច្ចសុវត្ថិភាព ចំពោះថ្ងៃដង្ហែក្បួនព្រះអដ្ឋិ នាថ្ងៃទី១១ ខែ​កក្កដា ឆ្នាំ២០១៤ខាងមុខនេះ។

អភិបាលរង ខណ្ឌមានជ័យ បានបន្តទៀត ប្រតិបត្តិការខាងលើនេះ ធ្វើឡើងក៏ដើម្បីចូលរួម ទប់ស្កាត់បទល្មើស ខណៈសកម្មភាពឆក់ ប្លន់ បានកើតឡើង ក្នុងរយះពេលកន្លងទៅនេះ ។ ក្នុងប្រតិបត្តការនេះសមត្ថកិច្ច​ឃាត់​រថ​យន្ត​ដើម្បី​ត្រួតនិត្យ​មានចំនួន៧៤គ្រឿងនិងម៉ូតូចំនួន៨២គ្រឿងរកឃើញអាវុធខ្លីចំនួន៣ដើម ហើយអាវុធទាំងអស់នេះសុទ្ធ​តែ​មានត្រឹមត្រូវ។
          សូមបញ្ជាក់ថា កម្លាំងសមត្ថកិច្ច ទាំងនគរបាល និងអាវុធហត្ថ តាមបណ្តាខណ្ឌ តែងតែចុះត្រួតពិនិត្យ អាវុធ​ជាតិ​ផ្ទុះ នៅតាមដងផ្លូវក្នុងគោលបំណងជួយទប់ស្កាត់ ការធ្វើសកម្មភាពផ្សេងៗ របស់ក្រុមជនល្មើស នៅក្នុងរាជ​ធានីភ្នំពេញ ។
          ជាមួយគ្នានេះ ការចុះត្រួតពិនិត្យ អាវុធជាតិផ្ទុះ ខាងលើនេះ ក៏ដើម្បី ពិនិត្យមើល ការបើកបរ របស់ប្រជាពលរដ្ឋ ឲ្យគោរពច្បាប់ ចរាចរណ៍ផងដែរ ៕ ប៊ុនធី

photo(3)

photo(2)

photo(1)