​ហូ​ឡង់​ត្រៀមខ្លួន​បាន​យ៉ាង​ល្អ​សម្រាប់​ការប្រកួត​ជាមួយ​អា​ហ្ស​ង់​ទីន​នៅ​យប់​នេះ​

0

​គ្រូបង្វឹក​ក្រុម​មច្ចុរាជ​ពណ៌​ទឹកក្រូច​ហូ​ឡង់​លោក Louis van Gaal បាន​លើកឡើងថា ក្រុម​របស់លោក បាន​ត្រៀមខ្លួន​បាន​យ៉ាង​ល្អ​ដើម្បី​ប្រកួត​និង​យកឈ្នះ​អា​ហ្ស​ង់​ទីន​ហើយ​ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ World Cup ។​ ​ក្រុមបាល់ទាត់​ទាំងពីរ​នឹងត្រូវ​ប្រកួត​ជាមួយគ្នា​ក្នុង​ទីក្រុង សៅ​ប៉ូ​ឡូ នៅ​យប់​នេះ​ដើម្បី​រក​ក្រុម​មួយ​ទៅ​ជួប​ឥន្ទ្រី ដែក​អាល្លឺម៉ង់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​បន្ទាប់ពី​អាល្លឺម៉ង់​បាន​បំបាក់​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល​ក្នុង​លទ្ធផល​៧-១ ។​ ​ក្រុម​ទាំងពីរ​នេះ​លេង​មិនទាន់​ចាញ់​ឡើយ​ចាប់តាំងពីរ​ធ្វើការ​ប្រកួត​មកហើយ​ម​ក​ដល់ពេលនេះ​លោក​Van Gaal បាន​និយាយថា ឱកាស​នៃ​ការ​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​របស់​ហូ​ឡង់​គឺ​ស្ថិតក្នុង​ស្ថានភាព​៥០-៥០ ។​ ​លោក Van Gaal បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​ថា “​មកដល់​ដំណាក់កាល​នេះ​គឺ​ក្រុម​ទាំងអស់​មាន​សមត្ថភាព ប្រហាក់ប្រហែលគ្នា មិនអាច​មាន​នរណា​ភ្លាត់​បានឡើយ​ហើយ​យើង​មានសង្ឃឹម​តែ​៥០%​ប៉ុណ្ណោះ​” ។​ ​គួរ​បញ្ជាក់ថា ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​១៣​នេះ​នៅក្នុង​ទីក្រុង​ម៉ា​រ៉ា​កា​ណា ៕